The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ុប​ក្បាល​ត្រី​សាលម៉ុន​ពី MEMO

ស៊ុប​ក្បាល​ត្រី​សាលម៉ុន​ពី MEMO

ស៊ុប​ក្បាល​ត្រី​សាលម៉ុន​ពី MEMO

130109_22a
ទិដ្ឋភាពមុខភោជនីយដ្ឋាន Memo ជាប់របងមជ្ឈមណ្ឌលភ្នំពេញសិនធើ និង គ្រឿងស៊ុបក្បាលត្រីសាលម៉ុនសាច់ដុំនៅថៃ ផា លីណា

ភ្នំពេញ : ស៊ុប​ក្ដៅៗ គឺជា​ជម្រើស​អាហារ​ដ៏​ប្រពៃ​សម្រាប់​ជួប​ជុំ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ ដោយ​សារ​តែ​វា​មាន​គ្រឿង​ផ្សំ​សាច់ និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។

សប្ដាហ៍​នេះ ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​ភ្លក្ស​ស៊ុប​ក្បាល​ត្រី​សាលម៉ុន ដ៏​មាន​រសជាតិ​ប្លែក​មាត់ នៅ​ភោជនីយដ្ឋាន Memo ដែល​ទើប​នឹង​បើក​ថ្មី​សន្លាង។ ចង់​ដឹង​ថា​ស៊ុប​នេះ​មាន​អ្វី​ខ្លះ សូម​រីករាយ​នឹង​ការ​បក​ស្រាយ​អាថ៌កំបាំង​គ្រឿង​ផ្សំ​របស់​វា​ដូច​ខាង​ក្រោម​នេះ៖

គ្រឿង​ផ្សំ​ទឹក​ស៊ុប : បន្លែ​គ្រប់​មុខ​ដូច​ជា ឆៃថាវ ប៉ិកួៈការ៉ុត ស្ពៃ​ខៀវ ស្ពៃស និង​ឆ្អឹង​មាន់។

បន្លែ និង​សាច់​ដែល​អាច​ទទួល​ទាន​ជាមួយ​ស៊ុប : តាំង​អោរ ម្អម ស្ពៃ​តឿ ផ្សិត​ម្ជុល ផ្សិត​ស ត្រាវ ពោត​ហាវ៉ៃ ការ៉ុត ត្រកួន តៅហ៊ូ ស្នៀត​ពោត ស្ពៃ​ចង្កឹះ សារាយ​សមុទ្រ​ពណ៌​ស ក្បាល​ត្រី​សាលម៉ុន។

វិធី​ចម្អិន​ទឹក​ស៊ុប : យក​បន្លែ​គ្រប់​មុខ​ទៅ​លាង​ឲ្យ​ស្អាត រួច​ទុក​ឲ្យ​ស្ងួត​ទឹក។ យក​ឆ្អឹង​មាន់​ជាប់​សាច់​តិចៗ​ទៅ​ស្ងោរ​រម្ងាស់​រួច​សឹម​ដាក់​បន្លែ​ខាង​លើ​ចូល ហើយ​ដាក់​អំបិល​បន្តិច​បន្តួច​រម្ងាស់​ម្ដង​ទៀត​រយៈ​ពេល​ប្រមាណ​៤៥​នាទី។

វិធី​ចម្អិន​ក្បាល​ត្រី​សាល​ម៉ុន: យក​ទៅ​បំពង​ជាមួយ​ប្រេង​កុំ​ឲ្យ​ឆ្អិន​ពេក។

ប្រសិន​បើ​លោក​អ្នក​ចង់​ដឹង​ថា ស៊ុប​ក្បាល​ត្រី​សាលម៉ុន នេះ​មាន​រសជាតិ​ប្លែក​មាត់​យ៉ាង​ណា​នោះ សូម​អញ្ជើញ​សាក​ល្បង​ភ្លក្ស​នៅ​ភោជនីយដ្ឋាន Memo ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៤៤ ភូមិ​១៥ វិថី​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ (ជាប់​របង​មជ្ឈមណ្ឌល​ភ្នំពេញ​សិនធើ)។ ទាក់ទង​ទូរស័ព្ទ​លេខ ០៩០ ៦២ ១៣ ៨២ និង ០២៣ ៦៧ ៧៧ ៦៦៦៕

អត្ថបទគួរចាប់អារម្មណ៍