The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ុប​ក្រហម​ពី​ភោជនីយដ្ឋាន White

ស៊ុប​ក្រហម​ពី​ភោជនីយដ្ឋាន White

ស៊ុប​ក្រហម​ពី​ភោជនីយដ្ឋាន White

140121_22a
ស៊ុបក្រហមបង្ហាញជូនដោយម្ចាស់ហាង Tang Uykheangទិដ្ឋភាពនៅហាង White ឈឹម ស្រីនាង

ភ្នំពេញ : ស្ថិត​នៅ​ផ្លូវ​វ៉េងស្រេង ភោជនីយដ្ឋាន White ដែល​នៅ​ក្រោយ​ស្ថានីយ​ប្រេងឥន្ធនៈ PTT មាន​បម្រើ​នូវ​អាហារ​បែប​ខ្មែរ​កាត់​ថៃ​ជាច្រើន​មុខ។

ថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍​នឹង​លើក​យក​មុខម្ហូប «ស៊ុបក្រហម» ពី​ភោជនីយដ្ឋាន​មួយ​នេះ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ស្វែងយល់​ពី​វិធី ចម្អិន​របស់​វា។

គ្រឿងផ្សំ : ត្រីក្រហម​១​ក្បាល ស្ពៃបូកគោ ស្ពៃតឿ ត្រកួន ផ្សិតម្ជុល ជីរនាងវង ជីររណារ ជីរវ៉ាន់ស៊ុយ ស្លឹកគ្រៃ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស រំដេង គ្រឿង​តុមយ៉ាំ​ប្រអប់ ទឹកម្ទេស អំបិល និង​ម្សៅស៊ុប។

វិធីចម្អិន : ដំបូង​ត្រូវ​យក​ត្រីក្រហម​ទៅ​ចៀរ​ឆ្អឹង​ចេញ ដោយ​ទុក​សាច់សុទ្ធ និង​ឆ្អឹង​ដោយឡែក​ពី​គ្នា។ បន្ទាប់មក​ត្រូវ​ដាំ​ទឹក​ក្នុង​ឆ្នាំង​ឲ្យ​ពុះ រួច​ដំ​ស្លឹកគ្រៃ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស និង​រំដេង​ដាក់​ចូល​ក្នុង​ទឹក​ពុះ​នោះ រួច​សឹម​បង់​ឆ្អឹង​ត្រី និង​សាច់​ត្រី​សុទ្ធ​ចូល។ ដំណាក់កាល​បន្ទាប់​ត្រូវ​ទុក​ឲ្យ​ទឹក​ស៊ុប​នោះ​ពុះ​មួយ​សន្ទុះ រួច​សឹម​បង់​គ្រឿង​តុមយ៉ាំ​១​ដុំ​ចូល មុន​នឹង​បន្ថែម​អំបិល និង​ម្សៅស៊ុប​ចូល​បន្តិច ហើយ​ភ្លក្ស​សាប​ប្រៃ​តាម​ចំណូលចិត្ត។ បន្ទាប់មក​ទៀត​ត្រូវ​ដាក់​បន្លែ​ស្ពៃបូកគោ ស្ពៃតឿ ត្រកួន និង​ផ្សិតម្ជុល​ចូល។ ចុង​ក្រោយ​ទើប​បង់​ជីរនាងវង និង​ជីររណារ រួច​ដួស​ដាក់​ចាន និង​រោយ​ជី​រវ៉ាន់ស៊ុយ។

ចង់​ដឹង​ថា «ស៊ុបក្រហម» មាន​រសជាតិ​បែប​ណា លោក​អ្នក​អាច​អញ្ជើញ​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ភោជនីយដ្ឋាន White ដែល​ស្ថិត​នៅ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ ទាក់ទង​ទូរស័ព្ទ​លេខ ០១២​៥០​៦០​៨១ និង​០៦៩ ៥០​៦០​៨១៕

អត្ថបទគួរចាប់អារម្មណ៍