ភ្នំពេញ: ស្ដេក ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាអាហារមានរសជាតិឆ្ងាញ់។ តែសម្រាប់អ្នកដែលមានកញ្ចប់ថវិកាស្ដួចស្ដើង ការញ៉ាំស្ដេកភាគច្រើនមានតែសម្រាប់ថ្ងៃឱកាសពិសេសតែប៉ុណ្ណោះ ដោយសារតែតម្លៃរបស់វា។
យ៉ាងណាមិញ ប្រសិនបើអ្នកចូលចិត្តញ៉ាំស្ដេក តែមិនចង់ស្ប៉តហោប៉ៅនោះ អ៊ីចឹង ភោជនីយដ្ឋាន Pisey Steak House អាចជាជម្រើសដ៏ល្អបំផុត។
ល្បីជាហាងលក់ស្តេកមានតម្លៃធូរជាងហាងដទៃច្រើន ជាពិសេសនោះគឺរសជាតិតែម្តង ភោជនីយដ្ឋាននេះក៏ទទួលបានការសរសើរតៗគ្នាពីការប្រើបន្លែគ្មានជាតិគីមី និងមានអនាម័យ។
អ្នកស្រី តាន់ ពិសី ម្ចាស់ហាង Pisey Steak House បាននិយាយថា៖ «កាលពីមុន ខ្ញុំបានបើកហាងលក់ម្ហូបកុម្ម៉ង់បែបទូទៅគឺបានមួយឆ្នាំជាងមកហើយ តែដោយសារមានភាពរញ៉េរញ៉ៃពេក ទើបខ្ញុំសម្រេចចិត្តលក់តែស្តេកសុទ្ធតែម្តង លក់បានជាង ១ អាទិត្យ នូវស្តេក ដែលមានរសជាតិឆ្ងាញ់ពីចុងភៅចំណានប្រចាំហាងរបស់ខ្ញុំ»។
លក្ខណពិសេសនៃស្តេកនេះគឺ ស្តេក ជាស្នាដៃចុងភៅមានជំនាញខាងម្ហូបបែបអឺរ៉ុប ស្របនឹងការរើសយកសាច់គុណភាពខ្ពស់មកចម្អិន។
នៅក្នុងហាង Pisey Steak House មានលក់ជាប្រភេទស្តេកបែបខ្មែរ និងអូស្ត្រាលី និងតម្លៃសមរម្យលើសពីការគិត ដូចជា ស្តេកសាច់គោពិសេសមានតម្លៃត្រឹមតែ ៦ ដុល្លារ សាច់គោចង្កាក់ធើរីយ៉ាគី ៤,៥ ដុល្លារ ឡុកឡាក់សាច់គោ ៣,៥ ដុល្លារ និងសាលាដត្រីធូណា ២,៩ ដុល្លារ បន្លែគ្មានជាតិគីមីស្រស់ៗ ល្អបំផុតសម្រាប់អ្នកចង់ថែរាង។
ហាង Pisey Steak House ស្ថិតនៅភ្នំពេញថ្មីមុខមន្ទីរពេទ្យសែនសុខ ទូរស័ព្ទ ០១៦៩៤៤៤២៤៕