The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហាង តាសេត ម្ដុំ​ជ្រោយ​ចង្វារ​ជំនាញ​គ្រឿង​ក្នុង​គោ​គ្រប់​កន្លែង




ហាង តាសេត ម្ដុំ​ជ្រោយ​ចង្វារ​ជំនាញ​គ្រឿង​ក្នុង​គោ​គ្រប់​កន្លែង

Content image - Phnom Penh Post
ឆ្អឹង​គោ​ប្រឡាក់គ្រឿង​អាំង​។ ប៉ាន់ ​រចនា

ហាង តាសេត ម្ដុំ​ជ្រោយ​ចង្វារ​ជំនាញ​គ្រឿង​ក្នុង​គោ​គ្រប់​កន្លែង

ភ្នំពេញ: ជា​ហាង​មាន​ទាំង​ក្យូស និង​តុ​អង្គុយ​លេង​ប្រកប​ដោយ​អនាម័យ និង​ផាសុកភាព ភោជនីយដ្ឋាន តាសេត មាន​សោភ័ណ​ភាព និង​រសជាតិ​ម្ហូប​ឆ្ងាញ់​ប្លែក ពិសេស​ម្ហូប​ច្នៃ​ពី​គ្រឿង​គ្រៅ​គោ​ចាប់តាំង​ពី​ឆ្អឹង កន្សោម​ដោះ និង​លិង្គ​គោ ដែល​ត្រូវ​បាន​ចម្អិន​ដោយ​គិត​គូរ​ពី​សុខភាព​អ្នក​ទទួល​ទាន។

តប​នឹង​តម្រូវការ​ភ្ញៀវ​ដែល​និយម​បរិយាកាស​ក្យូស​អង្គុយ​ស្អាត​ប្រកប​ដោយ​អនាម័យ គួបផ្សំ​នឹង​ម្ហូបអាហារ​ឆ្ងាញ់​នោះ ម្ចាស់​ហាង តា​សេត អ្នកស្រី ស្រី​ណែត បាន​និយាយ​ថា៖ «ហាង​ខ្ញុំ​ក៏​គាំទ្រ​និង​បញ្ហា​អនាម័យ​នេះ​ដែរ ជាពិសេស​គឺ​ចំពោះ​ម្ហូបអាហារ​តែម្តង អ៊ីចឹង​ហើយ​បាន​ជា​ហាង​ខ្ញុំ​នៅ​តែ​រក្សា​រសជាតិ​នៅ​ដដែល ដោយ​ជ្រើស​រើស​យក​សាច់​ល្អៗ ស្រស់ៗ យក​មក​ចម្អិន​ជូន​ភ្ញៀវ»។

អ្នកស្រី​បន្តថា៖ «ចំពោះ​ភ្ញៀវ​ណា​ដែល​គាត់​មក​ញ៉ាំ​នៅ​ទីនេះ គឺ​តែង​តែ​មក​ញុំា​ម្តង​ទៀត ដោយសារ​តែ​កន្លែង​យើង​មាន​ម្ហូប​ឆ្ងាញ់ និង​មាន​បទពិសោធ​យូរ​ឆ្នាំ​មក​ហើយ»។

ម្ចាស់​ហាង តា​សេត បន្តថា៖ «ក្រោយ​ពី​គ្រួសារ​របស់​ខ្ញុំ បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក គឺមាន​ភ្ញៀវ​គាត់​មក​ទទួល​ទាន​ច្រើន អ៊ីចឹង ចំពោះ​ភ្ញៀវ​ចង់​មក​ញុំា​គឺ​អាច​តេ កក់​កន្លែង​មុន​ដើម្បី​បាន​អង្គុយ​ក្នុង​ក្យូស​លេង ចុង​សប្តាហ៍ និង​ញុំា​អាហារ​ឆ្ងាញ់ៗ ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ»។

ប្រសិនបើ​អ្នក​ចង់​អង្គុយ​ក្យូស​ជួបជុំ​គ្រួសារ និង​ញ៉ាំ​សាច់ ឆ្អឹង និង​គ្រឿង​ក្នុង​គោ អាច​ទាក់ទង​ហាង​តាសេត តាម​ទូរស័ព្ទ​លេខ ០១២ ៩២៤ ៧៤៨៕

អត្ថបទគួរចាប់អារម្មណ៍