The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហាង មាតុភូមិ លក់​តែ​ម្ហូប​ខ្មែរ ឥឡូវ​បើក​សាខា​ដល់​ផ្សារ​អ៊ីអន ២




ហាង មាតុភូមិ លក់​តែ​ម្ហូប​ខ្មែរ ឥឡូវ​បើក​សាខា​ដល់​ផ្សារ​អ៊ីអន ២

Content image - Phnom Penh Post
ប្រហុក​ចិញ្ច្រាំ​ឆៅ​ផ្ទាប់អន្លក់​ ល្បី​រសជាតិ​ឆ្ងាញ់​ប្រចាំ​ហាង​មាតុភូមិ​។ រូប សហការី

ហាង មាតុភូមិ លក់​តែ​ម្ហូប​ខ្មែរ ឥឡូវ​បើក​សាខា​ដល់​ផ្សារ​អ៊ីអន ២

ភ្នំពេញ: «មាតុភូមិ» ភោជនីយដ្ឋាន​ខ្មែរ​ល្បី​ឈ្មោះ​លក់​ម្ហូប​ខ្មែរ​ខាង​គ្រឿង​ផ្អាប់​ដូចជា ផ្អក មុំា ប្រហុក​អាំង ទឹក គ្រឿង អន្លក់​ស្រស់ៗ និង​ម្ហូប​បែប​ខ្មែរ​ជាច្រើន​មុខ​ទៀត។

ជាមួយ​ឆន្ទៈ​បម្រើ​តែ​ម្ហូប​ខ្មែរ​សុទ្ធ​នោះ ហាង មាតុភូមិ បាន​ពង្រឹង​រសជាតិ​ខ្លួន​បន្ថែម​រហូតដល់​ការ​ពង្រីក​ហាង​បាន​ជា​ច្រើន​កន្លែង ដើម្បី​តម្រូវការ​របស់​អតិថិជន​ដែល​ចូលចិត្ត​ទទួល​ទាន​ម្ហូប​ខ្មែរ​របស់​ហាង មាតុភូមិ តាំង​ពី​បើក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

លោក មាស ម៉ែន បាន​អះអាង​ថា៖ «ដោយសារ​តែមាន​អតិថិជន​គាំទ្រ​ម្ហូប​ខ្មែរ​របស់​ហាង​ខ្ញុំ​ច្រើន អ៊ីចឹង​បាន​ជា​យើង​ពង្រីក​សាខា​បន្ថែម​ឲ្យ​បាន​គ្រប់​តំបន់​ដើម្បី​ឲ្យ​ពួកគាត់​បាន​ញ៉ាំ​ម្ហូប​ខ្មែរ​ពិតៗ​ជាមួយ​និង​អនាម័យ​ខ្ពស់ ទីតាំង​ស្អាត​មាន​ផាសុកភាព និង​ជាពិសេស​គឺ​គុណភាព​ម្ហូប​អាហារ​តែម្តង យើង​ព្យាយាម​រក​បន្លែ​ស្រស់ៗ សាច់​ល្អ ឲ្យ​បាន​ច្រើន »។

សប្តាហ៍​នេះ «មាតុភូមិ» បាន​បង្ហាញ​ម្ហូប​ពិសេស​របស់​ខ្លួន​មួយ​មុខ​ទៀត​គឺ​ប្រហុក​ចិញ្ច្រាំ​ឆៅ​ជាមួយ​គ្រឿង​ផ្សំ​ពិសេស​ប្រចាំ​ត្រកូល។ សាច់​ត្រី​ប្រហុក​ម៉ដ្ឋ​ឆ្ងាញ់​លាយ​ជាមួយ​ក្រសាំង និង​ម្ទេស​ធ្វើ​ឲ្យ​រសជាតិ​របស់​វា​កាន់​តែ​ឆ្ងាញ់​ពេល​ផ្ទាប់​ជាមួយ​អន្លក់​ភ្លៅ​កង្កែប ស្ពៃក្ដោប ប្រពាយ ត្រប់ស្រួយ និង​ចេក​ខ្ចី។

ហាង មាតុភូមិ បាន​ពង្រីក​សាខា​បន្ថែម​នៅ​សាខា​ផ្សារ​ម៉ាក្រូ និង​អ៊ីអន ២ ផ្ទះ​លេខ ១ ផ្លូវ ១០០៣ សង្កាត់ បឹង​ប៉ាយ៉ាប សែនសុខ ភ្នំពេញ (កែង​បរិវេណ​បុរី​ពិភពថ្មី) ទូរស័ព្ទ​លេខ ០១៧ ៥៦៦ ២១១៕

អត្ថបទគួរចាប់អារម្មណ៍