ភ្នំពេញ: ជាប់​ឈ្មោះ​ជា​អាហារ​ប៉ូវ​សុខភាព ជាពិសេស​ចំពោះ​សុភាព​បុរស អយស្ទ័រ ដែល​ផ្ទុក​ទៅ​ដោយ​រ៉ែ​ស័ង្កសី​​ដ៏​សម្បូរបែប​ជា​គ្រឿង​សមុទ្រ​ដ៏ពេញនិយម​មួយ​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ការបរិភោគ​ស្រស់ៗ​តែ​ម្ដង​។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​អយស្ទ័រ​មាន​ទំហំ​ធំ​សាច់​ច្រើន​ហើយ​តម្លៃ​ថោក​សមរម្យ​នោះ​អាច​ពិបាក​រក​កន្លែង​ញ៉ាំ​បន្តិច ដោយសារ​តែ​អយស្ទ័រ​ធំៗ​ភាគច្រើន​មាន​តែ​នៅក្នុង​ភោជនីយដ្ឋាន​ប្រណីត ហើយ​តម្លៃ​ទៀត​សោត​ក៏​មិន​ជា​ថោក​ដែរ​។

ដោយឡែក​ហាង​លក់​គ្រឿង​សមុទ្រ​ព្រៃកោងកាង​ដែល​ល្បី​គ្រឿង​សមុទ្រ​ស្រស់ៗ​ដូចជា ក្តាម​ផ្គរលាន់ និង​ខ្ចងត្រដឹក​ក៏​មាន​លក់​អយស្ទ័រ​ខ្នាត​ធំ​យក​មក​ផ្ទាល់​ពី​ភាគ​និរតី​។

ម្ចាស់​ហាង​គ្រឿង​សមុទ្រ​ព្រៃកោងកាង តារាភាពយន្ត​រូបសង្ហា​លោក ណាខន បាន​ឲ្យ​ដឹង​ថា​៖ «​អយស្ទ័រ​ក្នុង​ហាង​របស់​ខ្ញុំ​ធានា​ថា​ស្រស់​ហើយ​យក​មក​ផ្ទាល់​ពី​ខេត្ត​កោះកុង​អ្នក​នេសាទ​គាត់​ចុះ​រក​ដោយ​ខ្លួនឯង​ផ្ទាល់ និយាយ​ទៅ​គឺ​ធម្មជាតិ​ពី​សមុទ្រ​មិន​បាន​ចិញ្ចឹម​នោះ​ទេ​។ អ៊ីចឹង​រសជាតិ​របស់​វា​ឆ្ងាញ់ ដោយ​ភ្ញៀវ​ខ្លះ​គាត់​កុម្ម៉ង់​ញ៉ាំ​រហូត​ដល់ ៥០ គ្រាប់​អី​ក៏​មាន​»​។

លោក​បន្ត​ថា​៖ «​អយស្ទ័រ​យើង​អាច​យក​មក​អាំង​ជាមួយ​ខ្ទឹម​បំពង​រួច​ផ្ទាប់​ជាមួយ​ស្លឹក​ក្ទម្ពទេស ជ្រលក់​ជាមួយ​ទឹកត្រី​កោះកុង​ក៏​បាន ឬ​មួយ​ក៏​ញ៉ាំ​ស្រស់​ជាមួយ​ទឹកត្រី​កោះកុង​ហើយ​តម្លៃ​របស់​វា​វិញ​គឺ​ ១ គ្រាប់ ២ ដុល្លារ​»​។

ហាង ព្រៃកោងកាង ទល់​មុខ​ស្ថានទូត​អូស្ត្រាលី ទូរស័ព្ទ លេខ ០៩៨ ៣៣៣ ៤០៣៕