The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាថ៌កំបាំង​គោអាំង​ក្រដាស​ពី​ភោជនីយដ្ឋាន​ផ្ទះត្រាវ

អាថ៌កំបាំង​គោអាំង​ក្រដាស​ពី​ភោជនីយដ្ឋាន​ផ្ទះត្រាវ

អាថ៌កំបាំង​គោអាំង​ក្រដាស​ពី​ភោជនីយដ្ឋាន​ផ្ទះត្រាវ

130827_23a
គោអាំងក្រដាសពីភោជនីយដ្ឋានផ្ទះត្រាវ ឈឹម ស្រីនាង

ភ្នំពេញ : ស្ថិតនៅ​ជិត​ស្ថានទូត​អូស្ត្រាលី​ហាង​«​ផ្ទះត្រាវ​» ដែល​ទើប​តែ​បើក​សម្ពោធ​កាលពី​ថ្មី​ៗ​នេះ តែង​មាន​សភាព​អ៊ូអរ​រាល់​ៗ​ល្ងាច ដោយសារ​តែ​ទី​នោះ​សម្បូរ​មុខម្ហូប​ច្នៃប្រឌិត​ថ្មី​ៗ​ខុស​ប្លែក​ពី​ហាង​ដទៃ​ដូចជា ប្រហិត​សាច់ កង្កែប​ខ្យង​ខ្ទិះអាំង និង​បាយ ក្ដាំង​ពិសេស គោអាំង​ក្រដាស​ជាដើម​។ គ្រាន់តែ​ឮ​ឈ្មោះ​មុខម្ហូប​នេះ​ភ្លាម​ប្រិយមិត្ត​មុខ​ជា​ងឿងឆ្ងល់​មិនខាន​ថា​តើ ហេតុអ្វី​បាន​ជា​គេ​ឲ្យ​ឈ្មោះ​មុខម្ហូប​នេះ​ថា​ជា​គោអាំង​ក្រដាស​ដូច្នោះ​។

គ្រឿងផ្សំ​របស់​មុខម្ហូប​នេះ​មាន​សាច់គោ គល់ស្លឹកគ្រៃ រំដេង ខ្ជាយ ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច ការ៉ុត ត្រាវ ប៉េងប៉ោះខ្ចី ម្ទេសហាវ៉ៃ ត្រសក់ អំបិល ស្ករស និង​ម្សៅស៊ុប។

គល់ស្លឹកគ្រៃ រំដេង ខ្ជាយ ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច អំបិល ស្ករស និង​ម្សៅស៊ុប​មក​ញាំ​ជាមួយ​ចំណិត​សាច់គោ​ឲ្យ​ចូលជាតិ​។ នៅ​ពេល​ទទួលទាន​ត្រូវ​ដាក់​សាច់គោ​លើ​ក្រដាស​(​ប្រភេទ​ក្រដាស​បឺត​ខ្លាញ់​) លើ​ឆ្នាំងភ្លើង​ជាមួយ​ប៊័រ និង​ប្រេងឆា​។ គោអាំង​ក្រដាស​នេះ​គឺជា​អាហារ​ធ្វើ​ពី​សាច់គោ និង​គ្រឿងផ្សំ​បែប​ហឹរ ដែល​គេ​ចម្អិន​ក្ដៅ​ៗ​លើ​ចង្ក្រានភ្លើង​ជាមួយ​ប៊័រ និង​ខ្លាញ់ រួច​ទទួលទាន​ជាមួយ​បន្លែ និង​ទឹកត្រី​កោះកុង នោះ​ប្រាកដ​ជា​ឆ្ងាញ់​មាត់​ជា​មិនខាន​។

បើ​ចង់​ដឹង​ថា គោអាំង​ក្រដាស​មាន​រសជាតិ​ឆ្ងាញ់​យ៉ាង​ណា​នោះ លោក​អ្នក​ក៏​អាច​ទៅ​ភ្លក្ស​អាហារ​នេះ​ផ្ទាល់​នៅ​ភោជនីយដ្ឋាន ផ្ទះត្រាវ ស្ថិត​នៅ​ជិត​ស្ថានទូត​អូស្ត្រាលី នៅ​ម្ដុំ​ផ្លូវ​ឡើង​ទៅ​ស្ពាន​ឆ្ពោះ​ទៅ​កាន់​កោះពេជ្រ​។ ទូរស័ព្ទ ០៦៩ ៦១ ៩៩ ១៦ និង​០៦៩ ២៦ ៧៦ ៧២៕

អត្ថបទគួរចាប់អារម្មណ៍