The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាម៉ុក​ខ្យង​ដាក់​ក ញ្ច្រែ​ង​មួយ​ដំប តែ ៧៥០០ រៀល​ពីផ្ទះ​អ្នក​បាត់ដំបង




អាម៉ុក​ខ្យង​ដាក់​ក ញ្ច្រែ​ង​មួយ​ដំប តែ ៧៥០០ រៀល​ពីផ្ទះ​អ្នក​បាត់ដំបង

Content image - Phnom Penh Post
អាម៉ុក​ខ្យង​ដាក់​កូន​កញ្ច្រែង រសជាតិ​បែប​អ្នក​បាត់ដំបង។ ឈឹម ស្រីនាង

អាម៉ុក​ខ្យង​ដាក់​ក ញ្ច្រែ​ង​មួយ​ដំប តែ ៧៥០០ រៀល​ពីផ្ទះ​អ្នក​បាត់ដំបង

ភ្នំពេញ: មិន​ខុសពី​អ្វីដែល​ភ្ញៀវ​រំពឹង​ទុក​ឡើយ។ ផ្ទះអ្នក​បាត់ដំបង​គឺជា​ឈ្មោះ​ហាង ដែល​យើង​អាច​ស្វែងរក​អាហារ​ជាច្រើន​មាន​រស​និយម​បែប​អ្នក​បាត់ដំបង​តែម្ដង។

នៅ​ក្នុង​ហាង​រចនា​បែប​ខ្មែរ ដោយ​មាន​ការប្រើ​ឆ្នាំងដី កញ្រែ្ចង ល្អី មក​ប្រើ​ជំនួស​ចានថ្ម​នោះ អ្នកនាង ចន ឈុនអ៊ី អ្នក​មើល​ការ​ខុសត្រូវ​ហាង និយាយ​ថា៖ «មុនដំបូង​ក្រុម​គ្រួសារ​ខ្ញុំ​គឺជា​អ្នករស់នៅ​ខេត្ត​បាត់ដំបង ហើយ​ម្យ៉ាង​ទៀត​អ៊ំខ្ញុំ​គឺជា​អ្នកធ្វើ​សង្វាក់​នៅ​ខេត្ត​បាត់ដំបង អ៊ីចឹងទៅ​ក៏សម្រេច​ចិត្ត​បើក​ហាង​នេះ​ដាក់​ឈ្មោះ​ផ្ទះ​អ្នក​បាត់ដំបង​តែម្តង​ទៅ»។

ក្រោយពី​ដំណើរ​ការបាន​មួយរយៈ ផ្ទះ​អ្នក​បាត់ដំបង ក៏បាន​បន្ថែម​នូវ​មុខម្ហូប​ខ្មែរ​ជាច្រើន​ទៀត​ដូចជា​សម្លម្ជូរ​ត្រកួន​ពងត្រី​ឆ្នាំងដី និង​អាម៉ុក​ខ្យង ដែល​អ្នកនាង ឈុនអ៊ី បាន​អះអាង​ថា មានរសជាតិ​ដើមពី​បាត់ដំបង។ នៅលើ​កូនកញ្ច្រែង​មាន​ទ្រាប់​ស្លឹកចេក និង​សាលាដ ខ្យង​ធំៗ​ចំនួន ៤ ត្រូវបាន​ញាត់​គ្រឿង​យ៉ាង​ឈ្ងុយ ក្នុងតម្លៃ​ត្រឹម​តែ ៧៥០០ រៀល។

បច្ចុប្បន្ន ផ្ទះអ្នក​បាត់ដំបង បាន​បើក​ដំណើរការ ៤ កន្លែង​ហើយ ដោយ​សាខាថ្មី​នៅ​ទួលគោក​មាន​ជាក្យូស និង​កៅអី​អង្គុយ​នៅក្រោម​ម្លប់ស្វាយ ត្រជាក់​ស្រួល​ផ្ដល់​ផាសុកភាព។

ផ្ទះអ្នក​បាត់ដំបង ស្ថិត​នៅ​ផ្ទះ​លេខ ៨ ផ្លូវ ៥៤៨ សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០១២ ៥៤២ ៥៦២៕

អត្ថបទគួរចាប់អារម្មណ៍