
អាហារសាច់អាំងស្ទេកប្រចាំខែមិថុនា នៅ ឡឺ រ៉ូយ៉ាល់។ ហុង មិនា
ភ្នំពេញ: សាច់ក្រហមអមដោយគ្រាប់ម្រេចខ្ចីទាំងទង បន្លែបៃតង និងបុប្ផាលឿងល្អិត តម្រៀបលើចានពរ្សឺឡែនពណ៌ដ៏ភ្លឺរលោង ជាសម្រស់អាហារដែលធ្វើឲ្យអ្នកនឹកឃើញដល់ឈុតឆាកសន្ទនានៃអភិជនពេលទទួលទាន។ ជាការពិតណាស់អាហារដ៏ពិសេសអាស្រ័យលើសោភណភាព និងបរិយាកាស។
សម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបរិយាកាសទទួលទានអាហារបែបភោជនីយដ្ឋាន ប្រណីតៗលំដាប់ផ្កាយ ៥ ជាមួយមនុស្សជាទីស្រឡាញ់ ឬ ក៏ជួបជុំគ្រួសារក្នុងថ្ងៃពិសេសភោជនីយដ្ឋាន Le Royal នៃសណ្ឋាគារ Raffles Hotel Le Royal គឺជាកន្លែងមានទាំងអាហារឆ្ងាញ់បែបអឺរ៉ុប និងបរិយាកាសអមដោយស្នូរតន្ត្រីតិចៗធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ថាដូចជាកំពុងតែនៅទឹកដីអឺរ៉ុបអ៊ីចឹង។
សម្រាប់ខែមិថុនានេះភោជនីយដ្ឋាន Le Royal បានរៀបចំជាអាហារពិសេស ជាប្រភេទសាច់អាំងស្ទេកទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
មុខម្ហូបប្រភេទសាច់អាំងស្ទេកសម្រាប់ខែមិថុនានេះមានតម្លៃសមរម្យ ហើយភ្ញៀវអាចមកទទួលទានពេលថ្ងៃ ឬយប់បានដោយគ្រាន់តែធ្វើការកក់កន្លែងជាមុន។
ចំពោះតម្លៃវិញគឺសម្រាប់ការទទួលទានគ្នា ២ នាក់តម្លៃពី ៧០ ដុល្លារឡើងទៅ ដោយមិនបូកបញ្ចូលភេសជ្ជៈ រីឯតម្លៃពី ១៣០ ដុល្លារឡើងទៅគឺមានបន្ថែមជាស្រាក្រហមមួយដប។
កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៩៨១ ៨៨៨៕