ភ្នំពេញ: អាហារពេលរាត្រីដែលលក់តាមហាងភាគច្រើនគឺបបរស បបរកង្កែប និងគុយទាវជាដើម មិនសូវជាមានច្រើនជំរើសឲ្យយើងកុម្ម៉ង់ទេ។
បច្ចុប្បន្ននេះការកុម្មងម្ហូបអាហារតាមអនឡាន គឺមានការពេញនិយមខ្លាំងហើយដឹកជញ្ចូនដល់មាត់ទ្វារផ្ទះទៀត។
កញ្ញា លីន ជាអ្នកមើលការខុសត្រូវវេបសាយកុម្ម៉ង់អាហាររាត្រី Latenight Foods & Snack បានឲ្យដឹងថា៖ «បានជាខាងយើងសម្រេចបើកលក់អាហារពេលរាត្រីអនឡាញអ៊ីចឹងគឺដោយសារតែនៅពេលយប់មានអ្នកខ្លះគាត់ឃ្លានញ៉ាំហើយពិបាកក្នុងការចេញទៅរកទិញអីញ៉ាំ។ ណាមួយនៅពាក់កណ្តាលយប់អ៊ីចឹងកម្រមានហាងណាបើកលក់ម្ហូប ឬចំណីអាហារច្រើនមុខដែលយើងចង់ញ៉ាំ។ អ៊ីចឹងហើយបានជាក្រុមការងារយើងខ្ញុំសម្រេចបើកលក់អាហារពេលរាត្រីបែបកុម្ម៉ង់់តាមអនឡាញនេះឡើងគឺដើម្បីឲ្យមានភាពងាយស្រួលដល់អតិថិជនដែលគាត់ចង់កុម្ម៉ង់យកទៅញ៉ាំតាមផ្ទះ ឬកន្លែងធ្វើការជាដើម»។
អតិថិជនភាគច្រើនដែលកុម្ម៉ង់អាហារញ៉ាំពេលរាត្រីភាគច្រើនគឺអ្នកធ្វើការពេលយប់ អ្នកជប់លៀងនៅតាមផ្ទះដែលខ្ចិលធ្វើម្ហូបខ្លួនឯង អ្នកបម្រើការងារយាមនៅមន្ទីរពេទ្យ និងអ្នកដើរលេងយប់ជាដើម។

វេបសាយលក់អាហារពេលរាត្រី Latenight Foods & Snack មានលក់នៅមុខម្ហូបជាច្រើនប្រភេទដូចជា ជ្រក់ជើងមាន់ហឹរហោះ អាហារពិសេសប្រចាំហាង ១៤០០០ រៀល បុកកំពឹសសណ្តែកកួរ បុកល្ហុងក្តាមសេះ ភ្លៅមាន់បំពង ប៊ើហ្គើរ ១៤០០០ រៀល និងភ្លាក្តាម ១៦០០០ រៀល ក្រៅពីនេះក៏មានជាប្រភេទម្ជូរក្រឡុក ម្ជូរគ្រប់មុខ ទឹកផ្លែឈើក្រឡុកស្រស់ៗ ដូចជាឪឡឹក ប័រ ទុរេន ទៀប ជាដើម។
កញ្ញា លីន បានបន្តទៀតថា៖ «យើងលក់អាហារអនឡាញ អ៊ីចឹងគឺត្រូវតែពង្រឹងខ្លាំងទៅលើអនាម័យ ដោយយើងមានចង្ក្រានសម្រាប់ធ្វើម្ហូបដោយចុងភៅចំណាន ជាមួយអនាម័យខ្ពស់ ពិសេសគុណភាពអាហារតែម្តង»។
ចំពោះការកុម្ម៉ង់ម្ហូបដែលដឹកជញ្ចូនដល់់កន្លែងមិនគិតថ្លៃ ភ្ញៀវអាចចាប់ផ្តើមកុម្ម៉ង់ម្ហូបបានចាប់ពីម៉ោង ៧ យប់រហូតដល់ ៤ ភ្លឺ តាមរយៈទូរស័ព្ទលេខ ០៧០ ៥៥៥ ៥៤០ និង ០៨០ ៤៤៤៤៦៥៕
