ភ្នំពេញ: សប្តាហ៍​មុន​ហាង​អំពិលអំពែក​បានបង្ហាញ​នូវ​មុខម្ហូប​ពិសេស​ប្រចាំ​ហាង​ជា​ច្រើន​មុខ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជួប​ជុំ​គ្នា​ញ៉ាំ​អី​នៅ​ពេល​ល្ងាច ក៏​ដូចជា​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ខួប​កំណើត​ជាដើម ដោយ​នៅ​ទីនេះ​មាន​ទីតាំង​ស្អាត​ប្លែក​អារម្មណ៍​ជាមួយ​នឹង​ការ​រចនា​ម៉ូដ​ហាង ដោយ​ប្រើប្រាស់​ឫស្សី​មក​ធ្វើ​ជា​តុ កៅអី និង​ច្នៃ​វត្ថុ​ធាតុ​ដើម​មាន​ស្រាប់​ក្នុង​ស្រុក​ខ្មែរ ដើម្បី​ទាក់ទាញ​អាម្មណ៍​ភ្ញៀវ។

នៅក្នុង​ហាង​នេះ​មាន​លក់​មុខម្ហូប​ច្រើន​ប្រភេទ សម្រាប់​ឲ្យ​ភ្ញៀវ​កុម្ម៉ង់ មាន​ទាំង​ម្ហូប​បែប​ខ្មែរ ថៃ និង​អឺរ៉ុប​ផង​ដែរ ដោយ​ម្ហូប​ទាំង​អស់​នោះ​មាន​រស​ជាតិ​និង​ការ​រចនា​តុប​តែង​ប្លែក​ពី​ហាង​ដទៃ ដូចជា​ការ​យក​ឆ្នាំង​ដី ចាន​ដី បំពង់​ឫស្សី កញ្ច្រែង​របស់​ខ្មែរ​មក​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​ម្ហូប​នីមួយ។

សប្តាហ៍​នេះ ហាង​អំពិល-អំពែ​ក​បានបង្ហាញ​ម្ហូប​ពិសេស​ប្រចាំ​ហាង​ដែល​ភ្ញៀវ​គ្រប់គ្នា​មិន​ដែល​រំលង​គឺ​ឈុត​សាច់​អាំង​បែប​កូរ៉េ មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ត្រូវ​នឹង​ទឹក​ជ្រលក់​ប្រចាំ​ហាង ធ្វើ​ឲ្យ​ភ្ញៀវ​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ម្ដង​ទៀត។ ណាមួយ​វា​មាន​តម្លៃ​សមរម្យ ដោយ​មួយ​ឈុត​តែ ២៤០០០ រៀល​ប៉ុណ្ណោះ ហើយ​អាច​ទទួល​ទាន​បាន​គ្នា ២ នាក់។

ក្រៅពីនេះ​អាហារ​ដែល​ល្បី​ឆ្ងាញ់​នៅ​ហាង​រួមមាន​ដូចជា បុក​ងាវ បង្គា​លីង​អំពិលអំពែក សាច់គោ​បំពង​ល្ង បាយ​ឆា​កាពិ ជង្គង់​មាន់​ឆា​ក្តៅ​ជាដើម និង​ម្ហូប​ច្រើន​មុខ​ទៀត។

ហាង អំពិលអំពែក សាច់​អាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​ផ្សារ​ទំនើប​ផាកសុន ម្ដុំ​សួន​ក្តាន់។

ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩៣ ៩៩ ០០ ៨៩៕