សៀមរាប: មនុស្ស​ជាច្រើន​ចូលចិត្ត​ញ៉ាំ​គូឆាយ តែ​មិនមាន​ច្រើន​នាក់​ទេ​ដែល​បាន​ដឹង​ពី​អត្ថប្រយោជន៍​វា។ ហាង គ្រួសារ លក់ លត​ឆា នំគូឆាយ នៅ​ទឹកដី​សៀមរាប​អង្គរ បាន​ចែករំលែក​ចំណេះដឹង​ពី​អត្ថ​ប្រយោជន៍​ជាច្រើន​នៃ​ការ​ទទួល​ទាន​នំ​គូឆាយ។

កញ្ញា ពិន អមរា ជា​កូនស្រី​ម្ចាស់​ហាង​គ្រួសារ លត​ឆា នំគូឆាយ​បាន​និយាយ​ថា៖ «សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​នំគូឆាយ​គឺ​ពិតជា​ល្អ​សម្រាប់​សុខភាព ដោយសារ​តែ​ស្លឹក​គូឆាយ​វា​មាន​អត្ថប្រយោជន៍​ច្រើន​លើ​រាងកាយ​យើង។ បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ស្លឹក​គូឆាយ​មិន​ត្រឹម​តែ​ជា​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ ថែម​ទាំង​ជា​ឱសថ​សម្រាប់​ព្យាបាល​អាការ​រោគ​មួយ​ចំនួន​បាន​ទៀត​ផង​មាន ដូចជា បំបាត់​អាការ​ហើម​ពោះ និង​ចុក​ពោះ គឺ​យើង​អាច​យក​ស្លឹក​វា​បុក​ឲ្យ​ម៉ដ្ឋ រួច​ច្របាច់​យក​តែ​ទឹក​វា​មក​ពិសា ឬក៏​យក​ទៅ​ឆា​ទទួល​ទាន​តែ​ម្តង​ក៏បាន​ព្រោះ​ថា គូឆាយ​មាន​សារធាតុ​សរសៃ​ច្រើន ដែល​ជួយ​ឲ្យ​ពោះវៀន​មាន​ដំណើរ​ការល្អ និង​ជា​គ្រឿង​ប៉ូវ​ទឹកដោះ​ផង​ដែរ គឺ​ស្ត្រី​មាន​កូន​ដែល​បំបៅ​ដោះ​គួរតែ​ញ៉ាំ​ស្លឹក​គូឆាយ ដើម្បី​ជួយ​បន្ថែម​ជីវជាតិ​ដល់​ទឹកដោះ និង​ជួយ​បំបាត់​អាការ​ស្ទះ​នោម​ទៀត​ផង»។

តោះ! យើង​នាំគ្នា​ញ៉ាំ​នំគូឆាយ ដើម្បី​ប៉ូវ​សុខភាព​ទាំងអស់គ្នា ហើយ​ណាមួយ​នំគូឆាយ​នេះ មាន​តម្លៃ​សមរម្យ ងាយ​ស្រួល​រក​ញ៉ាំ​បាន​គ្រប់​ទីកន្លែង។

នៅ​ទឹកដី​សៀមរាប បើ​ចង់​ញ៉ាំ​ឆ្ងាញ់​គួរតែ​ទៅ​សាក​ទៅ​ហាង គ្រួសារ លត​ឆា នំគូឆាយ ជាមួយ​លេខ​ទំនាក់​ទំនង ០១២ ៥៣៥២១៦៕