ក្រុង​ញូវដែលី : ពណ៌បៃតង​ ស្រោប​បន្លាទាល ជាមួយ​ក្លិន​ក្រអូប​ឈួល​ច្រមុះ​ ផ្លែ​ខ្នុរ​ដ៏ធំ​​​ធ្ងន់ ​ប្រែ​ក្លាយ​ពី​ផល្លា​គ្មាន​អ្នក​បេតី​ក្បែរ​របង​ផ្ទះ​ ទៅជា​​អាហារ​ចម្អែតក្រពះ​​សម្រាប់​អ្នក​តម​សាច់​នៅ​តំបន់​ភាគ​ខាង​លិច។

ខ្នុរ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​ពលរដ្ឋ​អាស៊ី​ខាង​ត្បូង​នេះ​ជា​ច្រើន​សតវត្សរ៍។ ​កាក​សំណល់​ផ្លែ​ខ្នុរ​រាប់​តោន​ត្រូវ​បាន​បោះ​ចោល​រៀង​រាល់​ឆ្នាំ។

ប៉ុន្ដែ​ពេល​នេះ ​តំបន់​ឆ្នេរ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ ​ដែល​ជា​ប្រទេស​ផលិត​ខ្នុរ​ធំ​បំផុត​ក្នុង​លោក កំពុង​ធ្វើ​ការ​វិនិយោគ​លើ​ជម្រើស​អាហារ​បន្លែ​ជំនួស​សាច់​ ដែល​កែច្នៃ​ដោយ​ក្រុម​មេចុង​ភៅមក​ពី​ក្រុង​​សាន់​ហ្វ្រានស៊ីស្កូ រហូត​ដល់​ក្រុង​ឡុងដ៍ និង​ញូវ​ដែលហ៊ី សម្រាប់​រសជាតិ​ខ្នុរ​ខ្ចី​ ដែល​ស្រដៀង​នឹង​សាច់​ជ្រូក។

សាច់​ខ្នុរ​ខ្ចី អាច​យកទៅ​ប្រឡាក់គ្រឿង​ឲ្យចូលជាតិ និង​ចម្អិន​ឲ្យ​មានរសជាតិ​ស្រដៀង​សាច់ជ្រូក ឬ​សាច់មាន់ដែរ​​។ រូបថត AFP

លោក វ៉ាញ៉េស ថារ៉ាកខាន់​ បាន​ប្រាប់ AFP ពី​ចម្ការ​ខ្នុរ ​ក្នុង​ស្រុក​ទ្រីសសួរ នៃ​រដ្ឋ​ខេរ៉ាឡា​ ថា​៖ «​មាន​ការ​កុម្ម៉ង់​យ៉ាង​ច្រើន​ពី​បរទេស។ ក្នុង​កម្រិត​ស្ដង់ដារ​អន្ដរជាតិ ចំណាប់​អារម្មណ៍​ចំពោះ​ផ្លែ​ខ្នុរ​​បាន​កើន​ឡើងខ្លាំង»។

ផ្លែ​ឈើ ដែល​មាន​ទម្ងន់ ៥ គីឡូក្រាម ជា​មធ្យម មាន​សាច់​ពណ៌​លឿង​ពេល​ទុំ និង​​អាច​ទទួល​ទាន​បាន​ស្រស់​ៗ ឬ​ផលិត​ជា​នំ ទឹក​ផ្លែឈើ ការ៉េម និង​នំ​ស្រួយ។ ពេល​មិន​ទាន់​ទុំ វា​ត្រូវ​បាន​ប្រើ​ជា​បន្លែ​ក្នុង​សម្ល​ការី ឬ​ឆា ទាំង​ចិញ្ច្រាំ និង​​ប្រឡាក់​គ្រឿង​សាតេ។

នៅភាគ​ខាង​លិច​ប្រទេសឥណ្ឌា​ ផ្លែ​ខ្នុរ​ចំណិត​ៗ​បាន​ក្លាយ​ជា​ជម្រើស​អាហារ​ពេញ​និយម​ដែលមាន​រសជាតិ​ស្រដៀង​សាច់​ជ្រូក​ និង​ត្រូវបាន​ប្រើ​ជាមួយ​ភីហ្សា​ថែម​ទៀត។

អ្នក​ចម្ការ​នៅ​ឥណ្ឌា​មួយចំនួន បាន​បោះបង់​ការ​បង្ក​បង្កើន​ផល​ដំណាំ​ផ្សេង មក​ដាំ​ខ្នុរ​ដើម្បី​នាំ​ចេញ ដោយសារ​តែ​តម្រូវការ​ទីផ្សារខ្ពស់។ រូបថត AFP

លោក អានូ បាមប្រ៊ី ដែល​ជា​ម្ចាស់​សម្ព័ន្ធ​ភោជនីយដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក និង​ឥណ្ឌា បាន​ពន្យល់​ថា​៖ «អតិថិជន​ចូលចិត្ដ​ខ្នុរ​ខ្លាំង​ណាស់។ នំ​តាកូស​ស្នូល​ផ្លែ​​ខ្នុរ​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​គ្រប់​ទីតាំង​របស់​យើង។ អាហារ​ផ្លែ​ខ្នូរ​ ដែល​កុម្ម៉ង់​គ្រប់​តុ វាជា​សំណព្វ​ចិត្ដ​ខ្ញុំ​មួយ​ផង​ដែរ​»។

លោក ចេមស៍ ចូស័រ បាន​លាឈប់​ពី​ការងារ​ជា​នាយក​ផ្នែក Microsoft ក្រោយ​ពី​មើលឃើញ​ពី​ចំណាប់​របស់ពលរដ្ឋ​ភាគ​ខាង​លិច​ចំពោះ​ផ្លែ​ខ្នុរ​សម្រាប់​ជា​ជម្រើស​អាហារ​បន្លែ​ជំនួស​សាច់។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​កូរ៉ូណា​បង្ក​ការ​ភ័យ​ខ្លាច​ចំពោះ​សាច់​មាន់ ហើយ​មនុស្ស​ប្ដូរមក​ទទួល​ទាន​​សាច់ផ្លែ​​ខ្នុរ​ជំនួសសាច់​សត្វ​​វិញ។ នៅ​រដ្ឋ​ខារ៉ាឡាបម្រាម​​ការ​ធ្វើ​ដំណើរ​ បាន​​ធ្វើ​ឲ្យ​កើន​ឡើង​តម្រូវ​ការ​ផ្លែ​ខ្នុរ និង​គ្រាប់​របស់​វា​ ដោយសារតែ​ខ្វះ​បន្លែ​ និង​សាច់​ក្រោយ​បិទ​ព្រំដែន»។

ផ្លែឈើ​ទម្ងន់ ៥ គីឡូក្រាម ជាមធ្យម មានសាច់ពណ៌លឿងពេលទុំ និងអាចទទួលទានបានស្រស់ៗ ឬផលិតជានំ ទឹកផ្លែឈើ ការ៉េម និងនំស្រួយ។ រូបថត AFP

ពួកគេ​ប្រើ​ផលិតផល​ផ្សេង​ៗ​ជំនួស​បន្លែ​ ដូចជា តៅហ៊ូ​ និង​គ្រឿង​បំពង​ស្រួយ​ផលិត​ពី​សណ្ដែក​សៀង និងសាច់ប៉ាតេ ផលិតពី​ស្រូវ​សាលី និង​ខ្នុរ​ជាដើម។

លោក ចូស័រ ធ្វើ​ការ​ជាមួយ​សេវាកម្ម​ស្រាវជ្រាវ​ Glycemic Index Research Serviceនៃ​សាកលវិទ្យាល័យ​ស៊ីដនីដើម្បី​វាយ​តម្លៃ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព។

ក្រៅពី​លើកឡើង​ថា សាច់ខ្នុរ​អាចប្រឡាក់គ្រឿង​ចូលជាតិ​ល្អ​ដូច​សាច់​សត្វ​ និង​ងាយស្រួល​ក្នុងការ​ចម្អិន​សម្រាប់​អ្នក​ញ៉ាំបួស លោកក៏​​បានបន្ថែមពី​អត្ថប្រយោជន៍​របស់​វា​ដែរ​​ថា​៖ «​ពេល​យើង​ធ្វើ​ការ​វិភាគ​លើ​ជីវជាតិ​របស់​វាយើង​បាន​រក​ឃើញ​ថា ផ្លែ​ខ្នុរ​ជា​សាច់​មួយ​ប្រភេទ ដែល​ល្អ​ជាង​បាយ និង​នំ​ប៉័ង​ (រ៉ូទី) សម្រាប់​មនុស្ស​ទូទៅ​ដែល​ចង់​គ្រប់​គ្រង​ជាតិ​ស្ក​រ​ក្នុង​ឈាម​»៕ AFP/HR

លោក ចេមស៍ ចូស័រ បានលាឈប់ពីការងារជានាយកផ្នែក Microsoft ក្រោយពីមើលឃើញសក្ដានុពល​ផ្នែ​ខ្នុរ​ជា​អាហារបន្លែជំនួសសាច់។ រូបថត AFP