The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Dory Parmesan ពីហាង Xotique

Dory Parmesan ពីហាង Xotique

Dory Parmesan ពីហាង Xotique

140114_22a
ទិដ្ឋភាពនៅខាងមុខភោជនីយដ្ឋាន Xotique មុខម្ហូប Dory Parmesan ឈឹម ស្រីនាង

ភ្នំពេញ : ស្ថិត​នៅក្នុង​ភោជនីយដ្ឋាន Xotique នៅ​ម្ដុំ​ទួលទំពូង ការ​រចនា​ខាង​ក្នុង​មាន​លក្ខណៈ​បែប​ខ្មែរ​បុរាណ​លាយ​បញ្ចូល​គ្នា​នឹង​ការ រចនា​សម័យទំនើប។ រូបចម្លាក់​ចាស់ៗ និង​វត្ថុ​ប្រើប្រាស់​ពី​សម័យដើម ដូចជា​ទូរស័ព្ទ ឧបករណ៍​ចាក់​តន្ត្រី ឃ្មោះ និង​គ្រឿង​ប្រដាប់​ស្លាម្លូ​ជាដើម។

ថ្ងៃ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​នាំ លោក​អ្នក​ទៅ​ភ្លក្ស​ម្ហូប​បរទេស​ឈ្មោះ​ថា Dory Parmesan ពី​ភោជនីដ្ឋាន Xotique ដែល​ស្ថិត​នៅ​ខាង​ក្រោម​អគារ​អាផាតមិន​រចនា​ជា​លក្ខណៈ​ខ្មែរ​ដ៏​ខ្ពស់ ស្កឹមស្កៃ។

មុខម្ហូប​នេះ​មាន​គ្រឿង​ផ្សំ​រួម​មាន ត្រីដូរី ឈីស Parmesan មីអ៊ីតាលី (Spaghetti) សណ្ដែក​បារាំង ម្ទេសប្លោក​ហាវ៉ៃ ស្លឹក​ជីរវ៉ាន់ស៊ុយ​បារាំង (ឬ​ស្លឹក​ខូរៀនដឺ) ពងមាន់ អំបិល ប្រេងអូលីវ ម្រេច និង​ទឹក​ប៉េងប៉ោះ​។

វិធី​ចម្អិន​គឺ​ដំបូង​គេ​ត្រូវ​យក​ត្រី ដូរី​ទៅ​ប្រលាក់​ជាមួយ​ពងមាន់​ក្រហម រួច​យក​វា​ទៅ​ចៀន​ជាមួយ​ប្រេងអូលីវ រួច​ទុក​មួយ​អន្លើសិន។ មីអ៊ីតាលី​ត្រូវ​យក​វា​ទៅ​ស្រុះ​ឲ្យ​ឆ្អិន រួច​រោយ​អំបិល និង​ម្រេច​បន្តិច។ សណ្ដែកបារាំង​ត្រូវ​យក​ទៅ​ស្រុះ ដោយ​ក្នុង​ទឹក​ពុះ​នោះ​ត្រូវ​ដាក់​ប្រេង​អូលីវ​បន្តិច ដើម្បី​រក្សា​ពណ៌​បន្លៃ​បៃតង​ឲ្យ​នៅ​ស្រស់។ សណ្ដែក​បារាំង​ត្រូវ​រៀប​ជាមួយ​នឹង​ចំណិត​ម្ទេសហាវ៉ៃ​ពណ៌​ក្រហម រួច​ដាក់​មីអ៊ីតាលី និង​ត្រី​ដូរី​ចៀន​ពី​លើ ហើយ​រោយ​ស្លឹក​ជីរវ៉ាន់ស៊ុយ​បារាំង នោះ​ជា​ការ​ស្រេច។

ចង់​ដឹង​ថា អាហារ​បរទេស​ដែល​ចម្រុះ​ដោយ​ប្រូតេអ៊ីន និង​បន្លែ​បៃតង​នេះ​មាន​រសជាតិ​បែប​ណា សូម​សាកល្បង​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ភោជនីយដ្ឋាន Xotique ស្ថិត​នៅ​អគារ​៣២ ផ្លូវ​៤៥៦ សង្កាត់​ទួលទំពូង​១ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២​៦៤៧​០៧០ និង​០៧៨ ៤៩៨០០០៕

អត្ថបទគួរចាប់អារម្មណ៍