ភ្នំពេញ: បើ​ចូលចិត្ដ​មាន​ចំណាប់​អារម្មណ៍​ប្លែកៗ អ៊ីចឹង Masala Dosa Street Kitchen ផ្ដល់នូវ​ចម្រុះ​ភាព​អតិថិជន​តាម​តម្រូវការ​។ តារាង​មុខម្ហូប​ពិសេស​របស់​ភោជនីយដ្ឋាន សមល្មម​ក្នុង​ការទាក់ទាញ​អតិថិជន​មក​ភ្លក្ស​រសជាតិ​អាហារ​ឥណ្ឌា​ភាគ​ខាង​ត្បូង​។

ស្ទើរតែ​រៀងរាល់​ថ្ងៃ​ម្ចាស់​ភោជនីយដ្ឋាន Dharma Gohil រមែង​បង្ហាញ​មុខ​ដើម្បី​បញ្ចេញ​ស្នាដៃ​ធ្វើ​មុខម្ហូប ដូសា ដែល​សម្រិតសម្រាំង​យ៉ាង​ពិសេស​របស់​លោក​ផ្ទាល់​។

លោក​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ត្រួតពិនិត្យ​មើល​ថា តើ​បន្ទះ​ដែក​អាំង​របស់​លោក​មាន​សីតុណ្ហភាព​សមស្រប​ឬ​នៅ តើ​សំណើម​អាច​ប៉ះពាល់​ដល់​ម្ហូប​ឬទេ​? តើ​វា​ក្រាស់ ឬ​ស្ដើង​ពេក​? តើ​ទ្វារ​ថ្មី​ក្នុង​ភោជនីយដ្ឋាន​គួរតែ​មាន​រូបរាង​ដូចម្ដេច​? ​និង​កិច្ចការ​ជាច្រើន​ទៀត​។

នេះ​ជា​មូលហេតុ​ដែល​អតិថិជន​របស់​លោក​នៅ​តែ​បន្ដ​ចូល​ភោជនីយដ្ឋាន ហើយ​ក៏​ជា​មូលហេតុ​ដែល Trip-Advisor និង Happy Cow ចាត់​ចំណាត់ថ្នាក់​ជា​ភោជនីយដ្ឋាន​បួស​ល្អ​បំផុត​នៅ​ភ្នំពេញ​។

ហាង​អាហារ​បួស​រសជាតិ​ឥណ្ឌា មាន​ការផ្ចិតផ្ចង់​ចម្អិន​ក្នុង​ផ្ទះបាយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក Dharma បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រើ​វិធី​បញ្ច្រាស​នៃ​ការផលិត ដូសា​។ វា​ចំណាយពេល ១៥ ម៉ោង​សម្រាប់​ការផលិត​នំ​ម្សៅ ដោយសារ​តែ​ការផលិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រពៃណី​ដូនតា​រាប់រយ​ឆ្នាំ ដើម្បី​បង្កើន​​រសជាតិ និង​ជា​ប្រភេទ​អាហារ​ស្ទួយ​សុខភាព​»​។

សេវាកម្ម​ល្អ​ក៏​បាន​រួមចំណែក​ទាក់​ចិត្ដ​ភ្ញៀវ​ដែល​តែងតែ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​មុខ​ម្ហូប​ប្លែកៗ​។ លោក Dharma បាន​បន្ដ​ថា​៖ «​បើ​ទោះបី​ជា​លោកអ្នក​ទទួលទាន ដូសា ពេញ​ ១ ​ថ្ងៃ​នៅ​ភោជនីយដ្ឋាន វា​ក៏​ត្រូវការ​ពេល​ជាង​ ១ ​ខែ​ដើម្បី​ភ្លក្ស​គ្រប់​រសជាតិ ហើយ​នៅ​ខែ​បន្ទាប់ យើង​នឹង​ធ្វើ​បច្ចុប្បន្ន​តារាង​មុខម្ហូប រួមមាន ២០ រសជាតិ​ផ្សេងៗ​គ្នា​»​។

លោក​អះអាង​ថា​៖ «​សម្ល​ស្ងោរជ្រក់​តុំយ៉ាំ​គឺជា​ការសម្រិតសម្រាំង​យ៉ាង​ពិសេស​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​អតិថិជន​មាន​ការធុញទ្រាន់​នឹង​រសជាតិ​ដដែលៗ​»​។

យ៉ាងណា​មិញ​គ្រប់​យ៉ាង​ទាំងអស់​នៅក្នុង​ផ្ទះបាយ​របស់​លោក Dharma គឺ​អត់​សាច់​មួយរយ​ភាគរយ ខណៈ​តារាង​មុខម្ហូប​បង្ហាញ​រូបភាព​ម្ហូប​ដែល​រំលេច​តែ​បន្លែ​របស់​សាសនា​ជេន និង​តៅ​សុទ្ធ​។

ភោជនីយដ្ឋាន Masala Dosa Street Kitchen ស្ថិត​នៅ​លើ​ផ្លូវ​លេខ ៣ ក្បែរ​ព្រះបរមរាជវាំង​ដែល​បើកទ្វារ​ពី​ម៉ោង ១១ ​ព្រឹក​ដល់​ម៉ោង ២:៣០ រសៀល និង​ពី​ម៉ោង ៥:៣០ ដល់​ម៉ោង ១០ ​យប់​ចាប់​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​អាទិត្យ​រៀងរាល់​សប្ដាហ៍​។

ដើម្បី​កក់​តុ ឬ​សេវាកម្ម​ដឹកជញ្ជូន​ដល់​ផ្ទះ សុំ​ទាក់ទង​លេខ​ទូរស័ព្ទ ០២៣ ២១៣ ៦៧២ (​សម្រាប់​តែ​កញ្ចប់​អាហារ​ថ្ងៃត្រង់​ពិសេស​)​។ សម្រាប់​ព័ត៌មាន​ចំពោះ​មុខម្ហូប សុំ​ចូល​ទៅ​កាន់​វេបសាយ masaladosastreetkitchen.business.site ឬ​ហ្វេសប៊ុក facebook.com/streetkitchenmasaladosa៕ HR

Husain Haider

ភោជនីយដ្ឋាន​ក៏ល្បី​ឈុត​ម្ហូបបួស​ថ្ងៃ​ត្រង់​ឆ្ងាញ់ៗ​ផងដែរ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖