ក្រុងតូក្យូ: ក្រុមហ៊ុន Yamaha បានប្រកាស​បង្ហាញ កង់​ជំនួយ​អគ្គិសនី​គំរូ​អនាគត​កាល YPJ-MTB Concept នៅ​ពិព័រណ៍​យានយន្ដ​ក្រុង​តូក្យូ។ បើ​ទទួល​បាន​ប្រតិកម្ម​ល្អៗ​ពី​អតិថិជន ក្រុមហ៊ុន​នឹង​សម្រេច​ដាក់​លក់​ផលិតផល​ថ្មី​នេះ។

YPJ-MTB CONCEPT ជា​ម៉ូដែល MTB នៃ​កង់​ជំនួយ​អគ្គិសនី​ស៊េរី YPJ ដោយ​យក​តាម​ទស្សនវិស័យ​ជិះ​កម្សាន្ដ​លេង និង​សម្រាប់​ជា​ចំណូល​ចិត្ដ​ផ្នែក​កីឡា​ចុង​សប្ដាហ៍។

នៅ​អឺរ៉ុប និង​សហរដ្ឋ អាមេរិក កង់​ជំនួយ​ថាមពល​អគ្គិសនី MTB មាន​តម្រូវការ​ខ្ពស់។ ពេល​ត្រូវ​ធាក់​ឡើង​ចំណោត​ខ្ពស់​ដែល​សើម និង​រអិល អ្នក​អាច​ប្រើ​ជំនួយ​អគ្គិសនី​ដោយ​មិន​ចាំបាច់​ប្រឹង។ ក្នុង​ករណី​នេះ ជំនួយការ​អគ្គិសនី MTB ដែល​អាច​ជួយ​រក្សា​កម្លាំង​កាយ​ពេល​លែង​ចង់​ចំណាយ​ថាមពល​ធាក់​ត​ទៅ​ទៀត។

ជាមួយ​ទំហំ​កង់​ធំ​របស់ MTB លោកអ្នក​ធាក់​ឡើង​ចំណោត​ដោយ​មិនបាច់​ចំណាយ​កម្លាំងកាយ​ច្រើន។ តួកង់​ក៏​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ថាមពល​ខ្លះ​ដែរ។ខណៈ​កំពុង​ធាក់​កង់​នៅ​រដូវ​ភ្លៀង និង​លើ​កម្រាល​ព្រឹល​ទឹកកក ហានិភ័យ​រអិល​ពិតជា​ប្រឈម​ខ្ពស់ តែ​វា​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​តែ​កង់​ដ៏​ក្រាស់​របស់ MTB។

កង់​ជំនួយ​អគ្គិសនី​នេះ មាន​ទម្ងន់ ១៥,៤ គីឡូក្រាម ក្រុមហ៊ុន​បានដាក់​អាគុយ​តូច​មួយ អាច​ប្រើ​លើ​ចម្ងាយ​ផ្លូវ ១៤ គីឡូម៉ែត្រ។

ទោះ​កង់ JPJ-MTB គ្រាន់តែ​ជា​ម៉ូ​ដែល​គំរូ តែ​ក្រុមហ៊ុន Yamaha ក៏បាន​ប្រកាស​ណែនាំ​ផលិតផល​ថ្មី​មួយ​ទៀត ស្រដៀង​គ្នា​គឺ YPJ-R លក់​ក្នុង​តម្លៃ ២០៥០ ដុល្លារ​នៅ​ជប៉ុន៕HR