The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ផ្ដល់​ជូន​ពិសេស​ខែ​នេះ​ពី ISUZU D-MAX

ការ​ផ្ដល់​ជូន​ពិសេស​ខែ​នេះ​ពី ISUZU D-MAX

ការ​ផ្ដល់​ជូន​ពិសេស​ខែ​នេះ​ពី ISUZU D-MAX

130718_22a
រថយន្ត Isuzu D-Max ស៊េរីថ្មីនៅសាលពិព័រណ៍ក្រុមហ៊ុនខេ (ខេមបូឌា) ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការី

ភ្នំពេញ : ក្រុមហ៊ុន​ខេ​(ខេមបូឌា)​ទើប​ប្រកាស​ផ្ដល់​ជូន​កម្មវិធី​ពិសេស​ដល់​អតិថិជន​របស់​រថយន្ត ISUZU-DMAX នៅ​អំឡុង​ខែ​កក្កដា​នេះ។

រាល់​ការ​ជាវ​រថយន្ត​នេះ​ម៉ូដែល​ណា​មួយ​ដែល​បាន​កំណត់​នោះ អតិថិជន​នឹង​ទទួល​បាន​ការ​ថែម​ជូន​ពិសេស​ទី​១​រួម​មាន​គម្របឃ្លុប​ក្រោយ​អូតូ ពន្ធផ្លូវ​ឆ្នាំ​២០១៣ និង​គម្របម៉ាស៊ីន។ ការ​ថែម​ជូន​ទី​២​គឺ ធុងជ័រ​ខាង​ក្រោយ ឈ្នាន់​ចំហៀង និង​កម្រាល​ជើង​មាន ​Logo ISUZU ដែល​ចេញ​ពី​រោងចក្រ​ផ្ទាល់។ រីឯ​ការ​ថែម​ជូន​ទី​៣​គឺ​សេវា​ធានា​ផ្ទាល់​ពី​រោងចក្រ​រយៈពេល​២​ឆ្នាំ ឬ​៥​ម៉ឺន​គីឡូម៉ែត្រ ការ​ប្ដូរ​ប្រេងម៉ាស៊ីន តម្រងប្រេង និង​តម្រងខ្យល់​ឥត​គិត​ថ្លៃ​រហូត​ដល់​២៥០០០​គីឡូម៉ែត្រ​។

ទាក់ទិន​នឹង​ការ​ផ្ដល់​ជូន​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើ​នឹង​២​ពាន់ដុល្លារ​នេះ អ្នកនាង ពិន ភារម្យ មន្ត្រី​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ខេ (ខេមបូឌា)​បាន​ឲ្យ​ដឹង​ថា​៖​«ការ​ផ្ដល់​ជូន​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​»។

រថយន្ត ISUZU D-MAX ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន ដែល​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​សោតេឡេ​បញ្ជា​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ។ ប្រព័ន្ធភ្លើង​មុខ​ជា Projector ដែល​អាច​ឲ្យ​អ្នក​បើកបរ​មើល​ឃើញ​ឆ្ងាយ និង​បាន​ច្បាស់​រីឯ​ស្ដុប​ក្រោយ​ភ្លឺ​រលោង​ដោយសារ​តែ​ការ​បំភ្លឺ​ពី​អំពូល​ប្រភេទ LED។ ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​មាន​ភាព​ទូលាយ​និង​បំពាក់​ដោយ​កៅអី​ស្បែក​អូតូ។

រថយន្ត​ភីកអាប់​ដែល​មាន​ជម្រើស​ពណ៌​ស ខ្មៅ និង​ក្រហម​នេះ​អាច​សណ្ដោង​បាន​ទម្ងន់​៣​តោន។ បរិក្ខារ​ដទៃ​ទៀត​ដែល​បំពាក់​នៅ​ក្នុង​រថយន្ត​រួម​មាន​ប្រព័ន្ធ​ភ្លើង​កុងទ័រ​អូតូ ដែល​ប្រែប្រួល​កម្រិត​ពន្លឺ​តាម​កាំរស្មី​ព្រះអាទិត្យ។ ដៃ​ចង្កូត​មាន​ប៊ូតុង​បញ្ជា​ឧបករណ៍​បំពង​សំឡេង​៦​គ្រាប់​និង​អាច​ភ្ជាប់​ប្រព័ន្ធ​ប្លូធូត និង​USB។ ក្រៅពី​បំពាក់​ពោង​សុវត្ថិភាព​ចំនួន​២ រថយន្ត​ក៏​មាន​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ​ABS និង EBD។

រថយន្ត​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ​នៅ​មន្ទីរ​ពិសោធន៍​មាន​លក្ខខណ្ឌ​អាកាសធាតុ និង​បរិស្ថាន​ខុស​ៗ​គ្នា​តាម​ស្ថានភាព​ប្រទេស​ជាង​១២០​លើ​ពិភពលោក។ អ្នក​ជំនាញ​បាន​ធ្វើ​ពិសោធ​ដោយ​បើកបរ​ផ្ទាល់​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​ល្អ និង​ផ្លូវ​លំបាក​ៗ​មិន​សំចៃ​ដៃ ដែល​គិត​ជា​រយៈចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​សាកល្បង​នេះ​សរុប​ជាង​៤​លាន គីឡូម៉ែត្រ ពោល​គឺ​ស្មើ​នឹង​១០០​ជុំ​នៃ​ពិភពលោក​៕

អត្ថបទគួរចាប់អារម្មណ៍