ក្រុងឡុងដ៍: ការ​សណ្ដោង​រថយន្ត​ខូច ឬក៏​កូន​ផ្ទះ​ចល័ត អាចជា​កិច្ចការ​ដ៏​ច្រងេង​ច្រងាង ពិបាក​បើកបរ ឬ​បញ្ជា ប្រសិន​បើ​ប្រើ​កម្លាំង​ពី​រថយន្ត​ខ្នាត​ធំ។

ប៉ុន្តែ​ជាមួយ​រថយន្ត​ក្រោះ Trailer Valet RVR robot-tank វា​មិន​ត្រឹមតែ​កាត់បន្ថយ​ភាព​ច្រងេង​ច្រងាង​នោះ ទេ គឺ​ថែម​ទាំង​ងាយ​ស្រួល​ទាំង​ការ​បើកបរ និង​ស្វែងរក​កន្លែង​ចូល​ចត​ដ៏​សន្សំ​សំចៃ​ទីតាំង​ថែម​ទៀត​ផង។

មើល​មួយ​ភ្លែត រថក្រោះ RVR មិន​ខុសពី​របស់​ក្មេង​លេង​នោះទេ​តែ​ជាក់​ស្ដែង វា​ជា​កូន​រថក្រោះ ឬ​អាច​ហៅថា​ជា​មនុស្ស​យន្ត​សណ្ដោង ដ៏​រឹងមាំ ជាមួយ​សមត្ថភាព​ទាញ​ទម្ងន់​បាន​ដល់​ទៅ ៤,១ តោន​ឯណោះ។

អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ភ្ជាប់​រថយន្ត ឬ​ទូច​ល័ត ដែល​ត្រូវ​សណ្ដោង ជាមួយ​តួ​រថក្រោះ RVR នោះ​អ្នក​នឹង​អាច​ប្រើ​តេឡេ​បញ្ជា​ចលនា​ទៅ​មុខ ទៅ​ក្រោយ បត់បែន និង​ចូល​ចត​របស់​វា​បាន​ភ្លាមៗ​ដោយ​សុវត្ថិភាព។

ថាមពល​ដ៏​ខ្លាំង​របស់​រថក្រោះ​តូច​ច្រមក់ គួបផ្សំ​នឹង​ខ្សែ​ច្រវាក់​កាំ​រថក្រោះ របស់​វា RVR អា​ចប​រលើ​ក្រួស​តូចធំ ស្មៅ និង​ផ្លូវដី ដើម្បី​សណ្ដោង​ទម្ងន់​ខ្ទង់​តោន​នៅ​ពី​ក្រោយ​វា។ ថាមពល​អគ្គិសនី​វា​អាច​ប្រើ​បាន ប្រមាណ ៣០ នាទី។

កូន​រថយន្ត​ក្រោះ Trailer Valet RVR robot-tank មាន ៣ ជម្រើស ស្រប​ទៅ​តាម​តម្រូវការ។ ជម្រើស​ថោក​ជាង​គេ តម្លៃ ២១០០ ដុល្លារ អាច​សណ្ដោង​បាន​ទម្ងន់​ជាង ១,៥ តោន។ ចំពោះ​តម្លៃ ៣៤០០ ដុល្លារ កូន​រថក្រោះ មាន​សមត្ថភាព​សណ្ដោង​បាន​ទម្ងន់​ជិត ២,៥ តោន។ រីឯ​ជម្រើស​កំពូល មាន​តម្លៃ ៤១០០ ដុល្លារ អាច​សណ្ដោង​បាន​ជិត ៤,១ តោន៕