ក្រុងប៊ែរឡាំង: ក្រុមហ៊ុនមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ទើបផលិតកៅអីយន្ដហោះសម្អាតស្វ័យប្រវត្ដិដែលមានសមត្ថភាពកម្ចាត់ស្ទើរតែគ្រប់ប្រភេទមេរោគជាប់តោងកៅអីនេះ។
ក្រុមហ៊ុន Recaro Aircraft Seating GmbH មានអតិថិជនរួមទាំង Cathay Pacific Airways Ltd. បានឲ្យដឹងថា កៅអីវេទមន្ដនេះ បំពាក់នូវបច្ចេកវិទ្យាសម្លាប់មេរោគ។
អគ្គនាយក Recaro លោក ម៉ាក ហ៊ីលល័រ បាននិយាយថា៖ «ការច្នៃប្រឌិតថ្មីល្អៗបំផុតមិនអាចជួយអ្វីបានទេ បើអ្នកមិនបង្ហាញវាចេញមក»។
កៅអីទាំងនេះ ត្រូវបានអភិវឌ្ឍយ៉ាងវិសេស សម្រាប់ប្រភេទលំដាប់អ្នកជំនួញ និងឆ្លើយតបតាមការសិក្សាជាច្រើនកន្លងមកដែលបានបង្ហាញពីភាពកខ្វក់នៃកៅអីយន្ដហោះ។
លោក ហ៊ីលល័រ បានបន្ដថា កៅអីក្រុមហ៊ុន Recaro ក៏នឹងផ្ដល់ការម៉ាស្សា និងដឹងពីទីតាំងឈឺលើខ្នងថែមទៀត។ ទ្រនាប់ការពារមេរោគត្រូវបានប្រើទ្រាប់លើកៅអីតាំងពីយូរយារ តែក្រុមហ៊ុន ជួបការលំបាកក្នុងការដាក់ប្រើផលិតផលនេះលើក្រណាត់។
ក្ដីរំពឹងគឺថា ក្រណាត់ស្រោបទ្រនាប់អាចទប់ទល់នឹងមេរោគជាច្រើនប្រភេទនៅលើកៅអីយន្ដហោះ។ តម្ពក់ខ្សែក្រវាត់សុវត្ថិភាពជាប់នឹងកៅអីទំហំ ៦,៤៥ សង់ទីម៉ែត្រការ៉េ មានបាក់តេរី និងកោសិកាផ្សិតតោងរហូតដល់ ១១០។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយកាលពីខែមករា។
ការសិក្សាក្នុងឆ្នាំ ២០១៤ ធ្វើដោយសាកលវិទ្យាល័យ អ៊ូបឺន បានរកឃើញថា បាក់តេរី MRSA អាចរស់នៅបានមួយសប្ដាហ៍ ក្នុងសាច់ក្រណាត់ nig ហោប៉ៅកៅអី ជាដើម៕HR