The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កំពូល​រថយន្ដ​ក្រោះ Karlmann King ទម្ងន់ ៦ តោន តម្លៃ ៣,៨ លាន​ដុល្លារ

កំពូល​រថយន្ដ​ក្រោះ Karlmann King ទម្ងន់ ៦ តោន តម្លៃ ៣,៨ លាន​ដុល្លារ

Content image - Phnom Penh Post
រថយន្ត​ Karlmann King តម្លៃ​ជិត ៤ លាន​ដុល្លារ​​។ AFP

កំពូល​រថយន្ដ​ក្រោះ Karlmann King ទម្ងន់ ៦ តោន តម្លៃ ៣,៨ លាន​ដុល្លារ

ក្រុង​ញូវយ៉ក: កាលីហ្វ័រ​នីញ៉ា ឬ​ហៅថា «រដ្ឋ​មាស» ជា​មូលដ្ឋាន​រថយន្ដ​ថ្លៃ​កប់​ពពក​មួយ​ចំនួន​ក្នុង​ពិភពលោក។

ស្ថិត​ក្នុង​ចំណោម​រថយន្ដ​ទាំង​នោះ អ្នក​នឹង​ឃើញ​រថយន្ដ​តួ​ខ្ពស់ SUV ប្រណីតៗ ដូចជា Rolls​ Royce Cullinan, Bentley Bentayga និង​Mercedes G-Class ជាដើម។

ប៉ុន្ដែ​គ្មាន​យីហោ​ណាមួយ​អាច​ប្រៀបធៀប​ជាមួយ​ម៉ូ​ដែល Karlmann King ជា​រថយន្ដ​កំពូល​ចម្លែក​ដែល​ត្រូវ​បាន​កែច្នៃ​ម៉ូ​ដែល Ford F-550។ រថយន្ដ​ក្រោះ​ប្រណីត​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន IAT ហើយ​វា​នឹង​មាន​តម្លៃ​យ៉ាង​តិច ២ លាន​ដុល្លារ។

ជាមួយនឹង​ជម្រើស​ដ៏​ច្រើន លោកអ្នក​អាច​ជ្រើស​រើសយក​អា​តម្លៃ ៣,៨ លាន​ដុល្លារ ដែល​ទំនង​ក្លាយជា​រថយន្ដ​ថ្លៃ​បំផុត​លើ​ផែនដី​ក៏បាន។

ខណៈ​រថយន្ដ​នេះ​មិនអាច​ជូន​ដំណើរ​អ្នក​ទៅដល់​គោលដៅ​មិនសូវ​ជា​ក្នុង​ល្បឿន​ទាន់​ចិត្ដ​យ៉ាង​ណា​ក៏ដោយ ក៏​វា​អាច​ធានា​ថា នឹង​ផ្ដល់​សុវត្ថិភាព​ជូន​លោក​អ្នក ពី​បច្ចេកវិទ្យា​តួ​ក្រោះ និង​រាង​គ្រាក់។

Karlmann King មាន​ទំហំ ២,៥ ម៉ែត្រ និង​ទម្ងន់​មិន​ទាប​ជាង ៦ តោន ដែលមាន​សមត្ថភាព​ឆ្លង​កាត់​ឧបសគ្គ​ស្ទើរ​តែ​គ្រប់​កាលៈទេសៈ​លើ​ដង​ផ្លូវ។ ម៉ាស៊ីន V10 ចំណុះ ៦,៨ លីត្រ​លើ​ម៉ូដែល Ford នេះ​ត្រូវ​បាន​ជឿ​ថា វា​ផលិត​ថាមពល​កម្លាំង ៤០០ សេះ ដែល​រាង​លើស​លប់ តែ​វា​ក៏ត្រូវ​ទ្រ​ទម្ងន់​ខ្លួន​ដ៏​សែន​ធ្ងន់​ផង​ដែរ។

ដូច្នេះហើយ​ទើប​វា​មាន​ល្បឿន​កំពូល​តែ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ ពេល​អ្នក​គ្រាន់​តែ​ចង់​ជិះ​សាក ឬ​អង្គុយ​សម្រាក​លេង និង​ពេល​អ្នក​រីករាយ​ជាមួយ​ពន្លឺ​ភ្លើង​ពណ៌ ទូរទស្សន៍​ធំ ទូ​ទឹកកក ម៉ាស៊ីន​ឆុង​កាហ្វេ និង​តុ​អគ្គិសនី​ក៏​ជា​ភាព​ទាក់​ទាញ​មួយ​ផង​ដែរ៕HR

អត្ថបទគួរចាប់អារម្មណ៍