ក្រុងប៉េកាំង: ក្រុមហ៊ុន​យក្ស​លក់រាយ​របស់​ចិន JD.com និង Suning សុទ្ធ​តែ​មាន​យុទ្ធសាស្ដ្រ​សេវាកម្ម​ទាក់ទាញ​អតិថិជន​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​។

នាយក​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន JD ឈ្មោះ យូឈួន វ៉ាង បាន​និយាយ​ថា​៖ «​យើង​ជឿ​ថា​អនាគត​នៃ​ការ​លក់រាយ​មិនមែន​ជា​ជំនួញ​លើ​អនឡាញ ឬ​លក់​ផ្ទាល់​នោះ​ទេ តែ​ជា​ឱកាស​ជំនួញ​គ្មាន​ដែន​កំណត់​»​។

JD បាន​បង្ហាញ​ពី​វិធី​ដែល​អ្នក​លក់​អាច​ធ្វើការ​ជជែក​ជាមួយ​អេក្រង់​ដែល​អនុញ្ញាត​ឲ្យ​អ្នកទិញ​ប្រើ​កាយវិការ​គ្រប់គ្រង​លើ​ការ ល និង​ទិញ​សម្លៀកបំពាក់ និង ផលិតផល​សម្ផស្ស​។

ហាង​លក់រាយ​ធំ​បំផុត​មួយ​នៅ​ចិន JD នេះ ក៏​បាន​បង្ហាញ​ពី​ការប្រើប្រាស់​រ៉ូបូត និង ដ្រូន​ដឹកជញ្ជូន​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ប្រទេស​ចិន ដោយ​វា​មាន​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​ឲ្យ​អតិថិជន​ចិន​ស្ទើរ​គ្រប់​តំបន់​ជាមួយ​រយៈពេល​ពី​ ១ ​ទៅ​ ២ ​ថ្ងៃ​។

ក្រុមហ៊ុន Suning ដែល​អះអាង​ថា​ជាង​ហាង​លក់​ចម្រុះ​ប្រព័ន្ធ​ធំ​បំផុត​នៅ​ចិន ក៏​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា ល​ខោអាវ​ព្រម​ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដោយ​ឥត​ប្រើ​អ្នក​គិតលុយ​ស្រដៀង​នឹង​ម៉ូដែល Amazon Go ដែរ​។

នាយក​ផ្នែក​យុទ្ធសាស្ដ្រ Sung លោក វ៉ាតសុន វ៉ាត ដែល​បាន​បង្ហាញ​ដល់​អ្នកចូលរួម​នៅ​ពិព័រណ៍​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក CES អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​បាន​និយាយថា​៖ «​ខ្ញុំ​គ្រាន់​តែ​ចាប់​កាន់​ប៉ោម​មួយ​ផ្លែ ហើយ​វា​នឹង​ប្រាប់​ខ្ញុំ​អំពី​តម្លៃ​របស់​ប៉ោម​នោះ​។ ជាមួយ​ផលិតផល​របស់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​ដើរ​ចេញ​ហើយ​វា​ប្រើ​បច្ចេកវិទ្យា​ស្គាល់​ផ្ទៃមុខ រួច​ទូទាត់​ប្រាក់​ពី​ខ្ញុំ​តែ​ម្ដង​»​។

Suning បាន​ប្រកាស​ថា​ខ្លួន​កំពុង​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លក់រាយ​សម្រាប់ «​បច្ចេកវិទ្យា​លក់​ខួរក្បាល​វៃឆ្លាត​» ដែល​អាច​ឲ្យ​ហាង​លក់​ប្រើ​បច្ចេកវិទ្យា​នេះ​៕ HR