ភ្នំពេញៈ ក្រុមហ៊ុន HP បានបង្ហាញ Tablet ថ្មីមួយគឺ HP Elite Pad 900 និងម៉ាស៊ីនព្រីន Ink jet រួមទំាង FlowMulti function Printers កាលពីថ្ងៃទី១០ មេសា។
លោក Sue San Ang ប្រធានចាត់ការទូទៅនៃ Printing &Personal system Group HPAEC មានប្រសាសន៍ថាសម្រាប់ Tablet HP Elite Pad នេះគឺមានរាងស្តើង ហើយស្រាលដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Windows8 ដែលផ្តល់នូវមុខងារជាច្រើនសម្រាប់ប្រធានផ្នែកព័ត៌មានវិទ្យា។ វាមានភាពធន់នឹងការធ្លាក់រំញ័រ ធូលី សីតុណ្ហភាព និងរយៈកម្ពស់ខ្ពស់។ HP tablet ផ្តល់ជូននូវអេក្រង់ដ៏ភ្លឺច្បាស់ទំហំ១០.១អ៊ិញ មានទម្ងន់ត្រឹមតែ០.៨គីឡូក្រាមហើយមានកម្រាស់ត្រឹមតែ៩.២មិល្លីម៉ែត្រ។ tablet នេះផលិតឡើងសម្រាប់ដំណើរការជាមួយ window8ដែលអាចប្រើប្រាស់ជាមួយប៊ិក ឬម្រាមដៃក៏បានហើយក៏ជួយសន្សំសំចៃថាមពលផងដែរ និងមានស្ទីលបែបទូរស័ព្ទ smart phone ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីរបស់ window»។
ចំណែក ឯម៉ាស៊ីនព្រីនប្រភេទថ្មីពីរស៊េរីនោះវិញគឺ flow Multifunction printers និង ink jetinnovation printers គឺមានលក្ខណពិសេសច្រើនយ៉ាង ហើយក្រុមហ៊ុនក៏បានបង្ហាញនូវម៉ាស៊ីនព្រីន HPoffice jet Pro276dw MFP និង HP office jet Pro251dw printer ដែលមានសមត្ថភាពព្រីនបាន២០ទំព័រក្នុងមួយនាទី(សខ្មៅ) និងសន្សំបាន៥០ភាគរយ បើប្រៀបធៀបនឹងម៉ាស៊ីនព្រីន Laser ហើយអាចព្រីនបានរហូតដល់១៥០០ទំព័រក្នុងមួយខែ។
ចំណែកឯម៉ាស៊ីន ព្រីន HP officejet 7110 Wide Formate printer ថ្មីផ្តល់ជូននូវការព្រីនទំហំA3ដ៏ងាយស្រួលសន្សំសំចៃនិងមានគុណភាពខ្ពស់ជាមួយនឹងសមត្ថភាពព្រីនបានរហូតដល់ទំហំ Bsize និងទឹកថ្នាំ pigmen tink សម្រាប់ការព្រីនលំដាប់ Professional ដែលមិនងាយរលុបធន់នឹងទឹកនិងHighlighterpen Smearing បានបន្ថែមឲ្យឧបករណ៍ថ្មីមួយនេះនូវភាពរវៀសរវៃដល់ការងារជាក្រុម។ លោកអ្នកអាចព្រីនបានពីគ្រប់ទីកន្លែងជាមួយនឹងបច្ចេកវិទ្យាព្រីនចល័តចុងក្រោយគេរួមមាន HPeprinter និង HPwireless direct printer៕