ក្រុងតូក្យូ: ពេលនេះ​ឪពុក​ចូលចិត្ដ​និយាយ​ថា ពួកគេ​អាច​អ្វីៗ​គ្រប់​យ៉ាង​ដូច​អ្នក​ម្ដាយ​ដែរ លើកលែង​តែ​ការបំបៅ​ដោះ​កូន​។ ច្បាស់​ហើយ​ដោយសារ​តែ​បច្ចេកវិទ្យា​ថ្មី​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន Dentsu ការ​បំបៅ​ដោះ​កូន​មិនមែន​ជា​ឧបសគ្គ​សម្រាប់​បុរស​ជា​ឪពុក​គ្រប់រូប​ទៀត​ទេ​។

ថ្មីៗ​នេះ​ដោយ​ត្រូវ​បាន​បង្ហាញ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា SXSW ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិចសាស​ឧបករណ៍​ជំនួយ​បំបៅ​ដោះ​កូន​សម្រាប់​បុរស​ជា​ឪពុក (Father''s Nursing Assistant) ពិតជា​គួរ​ឲ្យ​អារម្មណ៍ បើ​ទោះ​ជា​វា​រាង​ចម្លែក​បន្ដិច​។ វា​អាច​ឲ្យ​ឪពុក​ជួយ​កិច្ចការ​ភរិយា​ប្រចាំថ្ងៃ​ដ៏ស្មុគស្មាញ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​បំបៅ​ដោះ​កូន​ក៏​អាច​ជួយ​ឪពុកម្ដាយ​ឲ្យ​គេង​លក់​ស្រួល​ផង​ដែរ​។ នេះ​ជា​អត្ថប្រយោជន៍​ដែល​មាន​គោលដៅ​សម្រាប់​ស្ដ្រី​ជា​ម្ដាយ​។ ដោយ​ផ្ដោត​លើ​ការ​បំបៅ​ដោះ​កូន យើង​មាន​បំណង​កាត់បន្ថយ​ការរំខាន​ដល់​អ្នក​ម្ដាយ និង​បង្កើន​ពេលវេលា​ដំណេក​ដល់​ទារក​តាមរយៈ​ការបំបៅ​ដោះ​ពី​ឪពុក​»​។

ឧបករណ៍​ជំនួយ​ថែទាំ​កូន​សម្រាប់​ឪពុក​ត្រូវ​បាន​ផលិត​ឡើង​តាម​ទម្រង់​ដើមទ្រូង​ស្ដ្រី​ដោយ​សុដន់​ម្ខាង​បំពាក់​ទឹកដោះគោ ហើយ​សុដន់​ម្ខាង​ទៀត​មាន​ទម្រង់​ដើមទ្រូង​ភ្ជាប់​ចុង​សុដន់​។ ឧបករណ៍​នេះ​ត្រូវ​បាន​កម្ដៅ​ឲ្យ​សម​ទៅ​តាម​ដើមទ្រូង​ដ៏កក់ក្ដៅ​របស់​អ្នក​ម្ដាយ និង​អាច​ឲ្យ​ទារក​គេង​យ៉ាង​ស្ងប់​សុខ​លើ​ដៃ​បីត្រកង​របស់​ឪពុក​។

Dentsu បាន​គូសបញ្ជាក់​ថា​ឧបករណ៍​ជំនួយ​បំបៅ​ដោះ​កូន​សម្រាប់​បុរស​ជា​ឪពុក​លើស​ពី​ធុង​ទឹកដោះគោ​សម្រាប់​បំបៅកូន​។ វា​ក៏​ផ្ដល់​ជា​រំញ័រ​ជួយ​ដល់​ដំណេក​ផង​ដែរ​៕ HR