The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជួបជុំ​ម៉ូតូ​ធំ​ខ្នាត​អន្តរជាតិ​លើក​ទី២​នៅ​កោះ​ពេជ្រ

ជួបជុំ​ម៉ូតូ​ធំ​ខ្នាត​អន្តរជាតិ​លើក​ទី២​នៅ​កោះ​ពេជ្រ

ជួបជុំ​ម៉ូតូ​ធំ​ខ្នាត​អន្តរជាតិ​លើក​ទី២​នៅ​កោះ​ពេជ្រ

130322_21
គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូធំខ្នាតអន្តរជាតិក្នុងពិធីនៅកោះពេជ្រ ឈឹម ស្រីនាង

ភ្នំពេញ : ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​(Phnom Penh Bike Week) លើក​ទី​២​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នឹង​ប្រព្រឹត្តទៅ​រយៈ​ពេល ២ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ ៣០ ដល់​៣១ ខែ​មីនា នៅ​កោះ​ពេជ្រ ដោយ​មាន​វត្តមាន​អ្នក​ជិះ​ម៉ូតូ​ធំ​ជាតិ និង​អន្តរជាតិ​ចូល​រួម​បង្ហាញ​យាន​ជំនិះ​របស់​ខ្លួន ក៏​ដូច​ជា​សម្ដែង​ក្បាច់​ជិះ​ម៉ូតូ​ប្លែកៗ ដើម្បី​រៃ​អង្គាស​ថវិកា​សប្បុរសធម៌​យក​ទៅ​បរិច្ចាគ​ជូន Operation ​Smile ជា​អង្គការ​ផ្ដល់​ការ​វះកាត់​មាត់​ឆែប​ជូន​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។

កម្មវិធី​ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​​ក្នុង​ឆ្នាំ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង ​អត្ថ​ន័យ​លើក​កម្ពស់​ការ​​បើក​បរ​ដោយ​ទទួល​ខុស​ត្រូវ។ ​នេះ​ជា​លើក​ទី​ពីរ​​ហើយ​​​ដែលប្រទេស​កម្ពុជា​បាន​​ធ្វើ​ជា​​​​ម្ចាស់​ផ្ទះ​ ដោយ​​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ជិះ​ម៉ូតូ​ធំ​ជា​ច្រើន​រយ​គ្រឿង​​មក​ ពី​បណ្តាល​ប្រទេស​នានា​​ដូច​ជា ​វៀតណាម​ ថៃ និង​ម៉ាឡេ​ស៊ី​។

យោង​តាម​ លោក​​ សៀន វ៉ាង ប្រធាន​ប្រតិបត្តិ​​ក្លិប​​ម៉ូតូ​ធំ​កម្ពុជា​ហៅ​កាត់​ថា CBC កម្ម​វិ​ធី ​ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​លើក​ទី២ នៅ​ឆ្នាំ​២០១៣​​នេះ​គឺ​​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ដូច​នឹង​លើក​ទី​មួយ​ ដែរ​។ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តោត​ទៅ​លើ​ការ​បើក​បរ​ដោយ​សុវត្ថិ​ភាព​និង​ថែ ​រក្សា​ជីវិត​របស់​យើង។​

ប្រធាន​ក្លិប​ម៉ូតូ​ធំ​រូបនេះ​បា​ន​លើក​ហេតុ​ផល​ថា៖ «ដោយ​សារ​តែ​យើង​បានមើល​ឃើញ​ថា​ ចំនួន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន ​ច្រើន​ ដូច្នេះ​​ហើយ​ទើប​យើង​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថ​យ​គ្រោះ​ថ្នាក់​ ចរាចរណ៍​នេះ។​ យើង​មាន​មោទនភាព​នឹង​បង្កើត​នូវ​ចលនា​នេះ​ ហើយ​ក៏​បើក​ឱកាស​ឲ្យ​អ្នក​បើកបរ​ទាំង​អស់​បាន​ចូល​រួម​ចំណែក​ទាំង​អស់​ គ្នា។​ ក្នុង​កម្មវិធី​នេះ​យើង​ចង់​ឲ្យ​អ្នក​បើក​បរ​ទាំង​អស់​មាន​ការ​ទទួល​ខុស​ ត្រូវ​ខ្ពស់​លើ​ការ​បើក​បរ​ដើម្បី​ឲ្យ​ជីវិត​ជួប​នូវ​សុវត្តិ​ភាព»។

លោក បាន​បន្ត​ទៀត​ថា ​ក្នុង​កម្ម​វិធី​ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​​ឆ្នាំ​២០១៣​នេះ​ ក្លិប​អ្នក​ជិះ​ម៉ូតូ​ធំ​កម្ពុជា ក៏​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ អង្គការ ​Operation​Smile​ ដែល​ផ្ដល់​វះកាត់​មាត់​​ឆែប​ជូន​កុមារ​កម្ពុជា​ផង​ដែរ។​

កម្មវិធី​ដែល​មាន​រយៈ​ពេល​​២ថ្ងៃ​ពេញ​នេះ​មាន​គោល​បំណង​ចម្បង​ដើម្បី​​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ ​​រៃ​អង្គាស​ថវិកា​​សប្បុរស​​ និង​ពង្រឹង​ការ​បើកបរ​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​បាន​រលូន។​

ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​ឆ្នាំ​២០១៣ ​នេះក៏​​មាន​សកម្ម​ភាព​ជា​ច្រើន​ផង​ដែរ​ដូច​ជា​ កម្ម​វិធី​​ជួយ​ដល់​ប្រយោជន៍​​សង្គម​ដោយ​ចែក​មួក​ការពារ​សុវត្ថិភាព​ដល់​ កុមារ​កំព្រា​នៅ​តំបន់​ស្ទឹង​មាន​ជ័យ​​ និង​បង្ហាញ​ជូន​ទស្សនជន​នូវ​ការ​សម្ដែង​ជិះ​​ម៉ូតូ​ធំ ការ​ប្រកួត​ម៉ូតូ​ ការ​ជិះ​ម៉ូតូ​ស្ទីល​ប្លែកៗ ការ​ប្រកួត​កាច់​ដៃ​ដោយ​ប្រើ​កម្លាំង​ ការ​ប្រគំ​តន្ត្រី​ពី​សិល្បៈ​ជាតិ​ និង​អន្តរ​ជាតិ​ ការ​តាំង​ផលិតផល​លក់ ​និង​កម្មវិធី​ដទៃ​ជា​ច្រើន​ទៀត​។

អ្នក​ជិះ​ម៉ូតូ​ដែល​ចង់​ចូល​រួម​ ក្នុង​កម្ម​វិធី​នេះ​អាច​ចុះ​ឈ្មោះ​ និង​តម្រូវ​ឲ្យ​បង់​ថ្លៃ​១០​ដុល្លា​រ។ ការ​ចំណាយ​នេះ​នឹង​ទទួល​បាន​អាវ​យឺត​ ឬ​ក៏​ក្រដាស​បិទស្ទីក​​ឃើរ រួម​ទាំង​សិទ្ធិ​ទុក​ដាក់​ម៉ូតូ​នៅ​ក្នុង​កម្មវិធី​នោះ​តែ​ម្តង។ ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ចុះ​ឈ្មោះ​ លក់​សំបុត្រ​នឹង​ត្រូវ​បាន​​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ Operation Smile៕

អត្ថបទគួរចាប់អារម្មណ៍