ក្រុងញូវយ៉ក: សម្រាប់​អ្នក​ដែល​ចង់​សម្រាក​ក្រៅ​ផ្ទះ​ដោយ​មិន​លំបាក​អ្វី​ទាំងអស់ Cinch (​តម្លៃ​ចាប់ពី ២៩៩ ដុល្លារ​) ត្រូវ​បាន​ចាត់ទុក​ជា​កន្លែង​ស្នាក់អាស្រ័យ​ងាយស្រួល​ប្រើ និង​បច្ចេកវិទ្យា​ទំនើប​ដែល​ផ្ដល់​នូវ​ផាសុកភាព​សម្រាប់​អ្នក​បោះជំរំ​។

ជាក់ស្ដែង​ជាមួយ​ថាមពល​ដ៏សែន​ខ្លាំង​ដែល Cinch រំលេច​នូវ​គោម​ភ្លើង​កម្រិត​ពន្លឺ ៣៥០០ ភ្ជាប់​ជាមួយ​កម្មវិធី​ទូរស័ព្ទដៃ​សម្រាប់​ផ្លាស់ប្ដូរ​ពណ៌​ទៅ​តាម​ចិត្ដ​ចង់​។ ដូច​ឈ្មោះ​ដែល​បាន​ដាក់​ឲ្យ Cinch អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដោយ​មិនចាំបាច់​ទទួល​ការផ្គត់ផ្គង់​អគ្គិសនី​ដ៏ងាយស្រួល​រុះរើ​។ បង្គោល​តង់​ដំឡើង​សង់​ជា​រូបរាង​បន្ទះ​ដូច​ថាស និង​គ្រលាស់​ឡើង​ដោយ​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​។

វា​ត្រូវ​បាន​រចនា​ឡើង​ក្នុង​បំណង​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​ប្រារឰ​ពិធីបុណ្យ​ផ្សេងៗ ឬ​ក៏​អាច​ផ្គាប់​ចិត្ដ​អ្នក​ប្រើ​រថយន្ដ​ជំនួស​តង់​សម្រាប់​ឱកាស​នៃ​បទពិសោធ​កាន់តែ​ផាសុកភាព​។

តង់​បំពាក់​ប្រព័ន្ធ​ផ្ដល់​ថាមពល​សូឡា ២១ វ៉ាត់ ដើម្បី​សាក​ឧបករណ៍​ផ្សេងៗ​នៅក្រៅ​ផ្ទះ​។ យោង​តាម​ក្រុមហ៊ុន ថាមពល​របស់​វា​គ្រប់គ្រាន់​សម្រាប់​សាក​ទូរស័ព្ទ iPhone 7 រហូត​ដល់ ៦ ដង​។ វា​ក៏​ជា​តង់​ធំ​ទូលាយ​សម្រាប់​ឈរ​ពត់​ដៃជើង​ដោយ​មិន​ចាំបាច់​ចេញ​ក្រៅ​ឡើយ​។ លើស​ពី​នេះ​ទៀត តង់ Cinch អាច​ភ្ជាប់​ជាមួយ​មិត្ដភក្ដិ​ដទៃ​រហូត​ដល់ ៤ រួម​គ្នា​។ ដូច្នេះ​លោក​អ្នក​អាច​រីករាយ​ជាមួយ​ក្រុម​មិត្ដភក្ដិ​ច្រើន​នាក់​។

ទាំង​តង់ និង​បរិក្ខារ​អេឡិចត្រូនិក​សុទ្ធតែ​ធន់​នឹង​ទឹក និង​ក្រាល​កម្រាល​ ២ ​ស្រទាប់​រួម​ទាំង​ទ្វារ​គន់​ទេសភាព​ប៉ាណូរ៉ាម៉ា​។ ដូច្នេះ​យើង​អាច​នឹក​ស្រមៃ​ថា វា​ពិត​ជា​មាន​មុខងារ​ផ្ដល់​ភាព​រីករាយ និង​ស័ក្ដិសម​សម្រាប់​អ្នក​បោះជំរំ​លើ​ឡាន​៕ HR