The Phnom Penh Post Search

Search form

តម្ពក់​ព្យួរ​ខោអាវ​ បង្កប់​កាមេរ៉ា​តម្លៃ ២៥ ដុល្លារ​បង្ក​បញ្ហា​អនាចារ

Content image - Phnom Penh Post
តម្ពក់​ព្យួរ​ខោអាវ​បង្កប់​​កាមេរ៉ាត្រូវ​បាន​រកឃើញ​នៅ​តាមទីសាធារណៈ។

តម្ពក់​ព្យួរ​ខោអាវ​ បង្កប់​កាមេរ៉ា​តម្លៃ ២៥ ដុល្លារ​បង្ក​បញ្ហា​អនាចារ

ក្រុងញូវយ៉ក: ក្រឡេក​មួយ​ភ្លែត វា​ដូចជា​ឧបករណ៍​ព្យួរ​ខោអាវ។ ប៉ុន្ដែ​បើ​ពិនិត្យ​ពិច័យ​ឲ្យ​មែន​ទែន ឧបករណ៍​នាំ​ប្រផ្នូល​មិនល្អ​នេះផ្ទុក​កាមេរ៉ា​បង្កប់​ដែល​លួច​ថត​សកម្មភាព​អ្នក​ផ្លាស់​សម្លៀក​បំពាក់​ដោយ​មិនដឹង​ខ្លួន។

ប៉ូលិស​បាន​ចេញ​សារ​ព្រមាន​ឲ្យនារីៗ​គេច​ឆ្ងាយពី​ឧបករណ៍​ព្យួរ​ខោអាវ​អាក្រក់​នេះ ហើយ​សុំ​ឲ្យ​សាធារណជន​រាយការណ៍ បើ​ពួកគេ​ប្រទះឃើញ​ឧបករណ៍​បង្កប់​កាមេរ៉ា​នេះនៅ​បន្ទប់​ទឹក​សាធារណៈ និង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​តាម​បណ្ដា​ហាង​នានា។

ឧបករណ៍​ព្យួរ​ខោចារកម្ម​ដាក់​លក់​លើ​អនឡាញ​ក្នុង​តម្លៃ ២៥ ដុល្លារ។ វាផ្ទុក​នូវ​កាមេរ៉ា​ខ្នាតតូច​ដែល​ថត​សកម្មភាព​ផ្សេងៗ​ពីរន្ធ​ដ៏តូច​មួយ​បំពាក់​នៅ​ខាងចុង​ប្លាស្ទិក ដែល​សឹងតែ​មិន​ធ្វើឲ្យ​យើង​ចាប់អារម្មណ៍​ទាល់​តែ​សោះ។

កាល​ពីឆ្នាំ​មុន តម្រួត​នៅ​ឆក Florida Keys ក្រោយ​ពីបាន​ប្រទះ​ឃើញ​តម្ពក់​ព្យួរ​ខោអាវ​បែប​នេះ​បង្កប់​នៅ​កន្លែង​ជាច្រើន​ពាសពេញ​រដ្ឋ Florida បាន​ព្រមាន​ថា៖ «អ្នក​ដែល​មាន​បន្ទប់​សាធារណៈ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ត្រូវ​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់»។

ទីតាំង​ទូទៅ​សម្រាប់​បំពាក់​កាមេរ៉ា​លួចលាក់​គឺក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ បន្ទប់​សណ្ឋាគារ និង​បន្ទប់ទឹក​សាធារណៈ។ នេះបើ​យោងតាម​ការចុះផ្សាយ​របស់ NBC។

អ្នកស៊ើប​ការណ៍​ឯកជន​លោក ខារី គឺរស្គី បាន​ប្រាប់ NBC និង​ដាស់​តឿន​មហាជន​ថា៖ «បច្ចុប្បន្ន ជាមួយ​នឹង​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា អ្វីដែល​យើង​ទាំងអស់​គ្នា​ត្រូវធ្វើ​គឺញាត់​កាតអង្គ​ចងចាំ​ដ៏តូច ឬ MicroSD។ រួច យើង​គ្រាន់តែ​ដក​វាចេញ ដាក់ចូល​រន្ធ​កុំព្យូទ័រ យើង​នឹង​ឃើញ​ទាំងអស់»៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។