ក្រុង​ប៉េកាំង៖ ចៅក្រម​បច្ចេកវិទ្យា​វៃឆ្លាត (AI) តុលាការ​លើ​បណ្ដាញ​អ៊ីនធឺណិត​ និង​សាលក្រម​ បាន​ប្រកាស​សាល​ក្រម​តាម​ឆាត​នៃ​កម្មវិធី​​ទូរស័ព្ទ បាន​មក​ដល់​ពិភព​ប្រព័ន្ធ​យុត្ដិធម៌​​របស់​ប្រទេស ​ចិន​​។

ចិន​កំពុង​លើក​ចិត្ដ​ឌីជីថល​ភាវូបនីយកម្ម​ដើម្បី​ដោះស្រាយ​ករណី​បណ្ដឹង​លើ​អនឡាញ​ដោយ​ចង​ប្រព័ន្ធ​តុលាការ​តាមរយៈ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ និង​បច្ចេកវិទ្យា​ទំនើបៗ​ ដូចជា blockchain និង​ cloud computing។ នេះ​យោង​តាម​តុលាការ​កំពូល​ប្រជាមានិត​ចិន​ ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​គោល​នយោបាយ​របស់​ខ្លួន​។

កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ទាំង «តុលាការ​ចល័ត​» បាន​ផ្ដល់​សេវាកម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ល្បី​របស់​ចិន WeChat និង​បាន​ដោះ​ស្រាយ​ក្ដី​ក្ដាំ​ជាង ៣ លាន​ករណី ឬ​នីតិវិធី​យុត្ដិធម៌​តាំង​ពី​បើក​ដំណើរការ​ដំបូង​​ពី​ខែ​មីនា​។

សេចក្ដី​ថ្លែងការណ៍​ត្រូវ​បាន​ចេញ​ផ្សាយ​នា​សប្ដាហ៍​នេះ ខណៈ​អាជ្ញាធរ​យុត្ដិធម៌​បាន​ផ្ដល់​ដំណឹង​ពិសេស​ដល់​ក្រុម​អ្នក​សារព័ត៌មាន​អំពី​ភាព​លម្អិត​នៃ «​តុលាការ​បច្ចេកវិទ្យា» ដំបូង​បំផុត​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៧ នៅ​ទីក្រុង​ហាងហ៊្សូ ភាគ​ខាង​កើត​ប្រទេស ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ឌីជីថល​។

អគារ​តុលាការ​អុីនធឺណិត​ហ័ងជូ នៅ​ប្រទេស​ ចិន​​។ រូបថត AFP

ក្នុង​បទ​បង្ហាញ​អាជ្ញាធរ​បាន​បង្ហាញ​ពី​របៀប​តុលាការ​អ៊ីនធឺណិត​ហ័ងជូ​ដោះ​ស្រាយ​ក្ដី ដោយ​ការ​រំលេច​នូវ​មុខ​គូ​វិវាទ​តាម​វីដេអូ​ឆាត​ ខណៈ​ចៅ​ក្រម AI មាន​មុខ​មាត់​ជា​អង្គ​ចៅក្រម​និម្មិត ដំណើរការ​នីតិវិធី​សាវនាការ​។

ករណី​ជា​ច្រើន​ដែល​ដោះស្រាយ​នៅ​តុលាការ​ហ័ងជូ រួម​មាន​ជម្លោះ​ពាណិជ្ជកម្ម​អនឡាញ ករណី​កម្មសិទ្ធិ​បញ្ញា និង​អះអាង​ពី​ម្ចាស់​ផលិតផល​ជាដើម​។ ចៅ​ក្រម​អាច​កត់ត្រា​បណ្ដឹង​តាម​អនឡាញ​ និង​ដោះ​ស្រាយ​តាមរយៈ​សវនាការ​របស់​ពួក​គេ​។

អគ្គនាយក​រង​តុលាការ​អ៊ីនធឺណិត នី ឌេហ្វេង បាន​ប្រាប់ AFP ថា នៅ​មាន​ទៀត ការ​ដោះស្រាយ​បណ្ដឹង​មាន​រយៈពេល​ឆាប់​រហ័ស​ពី​ព្រោះ​ការ​ពន្យារពេល ​គឺ​ជា​ការ​ច្រាន​ចោល​នៃ​អំណាច​តុលាការ៕ AFP/HR