The Phnom Penh Post Search

Search form

ទូកហោះ​ចំអើត​លើទឹក ​ដូច​ក្នុង​រឿង ជេមស៍ ប៊ន មាន​លក់​ហើយ

Content image - Phnom Penh Post
រូបភាព​ពីវីដេអូ​ផ្សព្វផ្សាយ​ដំណើរតាម​ទូកហោះ Quadrofoil Q2S​​។ Youtube

ទូកហោះ​ចំអើត​លើទឹក ​ដូច​ក្នុង​រឿង ជេមស៍ ប៊ន មាន​លក់​ហើយ

ក្រុងឡុងដ៍: យានជំនិះ​ចម្លែក ដែល​ស្រដៀង​នឹងក្នុង​ភាពយន្ត​ស៊ើបអង្កេត​រឿង ជេមស៍ ប៊ន បាន​រំលេច​រូបរាង​លើ​ទីផ្សារ​ហើយ។ អាច​ហៅថា ទូកហោះ Quadrofoil Q2S ជាយាន​អាចជិះ​បាន​ពីរនាក់ និងប្រើ​បច្ចេកវិទ្យា​ហោះ​លើ​ផ្ទៃទឹក ជាមួយ​ម៉ូទ័រ​អគ្គិសនី។

ជាមួយនឹង​គ្រោងឆ្អឹង​អាលុយមីញ៉ូម ទម្ងន់​ត្រឹមតែ ១០០ គីឡូក្រាម ទូក​ហោះនេះ​អាចបណ្ដែត​ខ្លួន​លើ​ផ្ទៃទឹក ដោយ​ជើងវា​ប៉ប្រះ​ទឹក ជាមួយ​ល្បឿន​កំពូល ៤០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង។

ដោយសារតែ​វាធ្វើ​ចលនា​ផុតពី​ទឹក ដូច្នេះ​ទូកហោះ Quadrofoil Q2S ក៏មាន​សំឡេង​ម៉ាស៊ីន​ស្ងាត់​ផងដែរ។

តាម​ការពិតទៅ គំនិត​ផលិត ទូកហោះ ត្រូវបាន​អភិវឌ្ឍ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើបតែ​រំលេច​រូបរាង​នៅពេលនេះ។ ទូក​ហោះ​ប្រមាណ​ជា ១០០ គ្រឿង​ត្រូវបាន​ទិញ ហើយ​នឹងត្រូវ​ដឹកជញ្ជូន​ដល់​អតិថិជន​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំក្រោយ។

ទូកហោះ​ដែលមាន​តម្លៃ ២៨ ១៤៤ ដុល្លារ​ក្នុង​មួយគ្រឿង ដំណើរការ​ដោយ​ម៉ូទ័រ​អគ្គិសនី ដែល​អ្នកជំនាញ​បាន​គណនាថា អ្នកនឹង​ចំណាយ​ប្រាក់​ត្រឹមតែ ១,៣០ ដុល្លារ​សម្រាប់​ការធ្វើដំណើរ​រយៈពេល ១ ម៉ោង។ ការសាកថ្ម​ម្ដងអាច​ឲ្យទូក​ហោះ​ធ្វើដំណើរ​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ។ សម្រាប់​ម៉ូដែល​ផ្ទុកបាន​មនុស្ស ៤ នាក់​កំពុង​ត្រូវ​ស្ថិតក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​នៅឡើយ។

ស្ថាបនិក​ជនជាតិ​ស្លូវេនី​ដែល​បង្កើត​ទូកហោះ​នេះបាន​អះអាងថា វាជាយាន​លើទឹក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទាល់​តែសោះ។ យាន Quadrofoil Q2S មាន​លំនឹង​ល្អ មិន​ងាយលិច និង​ធ្វើ​ពីវត្ថុធាតុ​មុនបង្ក​សំណល់​ប៉ះពាល់​បរិស្ថាន​ទៀតផង៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។