
ទ្រនាប់ពាក់ក្បាលជួយដល់សុខភាពដំណេក។ AFP
ក្រុងប៊ែរឡាំង: នៅពិព័រណ៍បច្ចេកវិទ្យាធំបំផុតនៅអឺរ៉ុប IFA ក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ Philips បានបង្ហាញ ផលិតផលបច្ចេកវិទ្យាសុខភាព ដោយបោះជំហានទៅមុខ និងផ្តោតលើឧបករណ៍ជំនួយផ្នែកដំណេករបស់មនុស្ស។
ប្រព័ន្ធ SmartSleep ជាដំណោះស្រាយចំពោះបញ្ហាដំណេក ហើយអាស្រ័យលើប្រសិទ្ធភាពរបស់វា វាអាចជាផលិតផលដ៏ល្អបំផុត។
SmartSleep ជាឧបករណ៍ពាក់លើក្បាល និងកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីជួយដល់គុណភាពដំណេក។ អភិវឌ្ឍដោយក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកស្រាវជ្រាវ SmartSleep បានផ្តល់ថាមពលដល់អ្នកអំឡុងពេលដេក។
សេនស័រតូច ២ បំពាក់ក្នុងទ្រនាប់ឈ្នួតក្បាល អាចធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់ ឬ «ដំណេករលកយឺត»។
ពេលឈានដល់ដំណេកស្កប់ SmartSleep បង្កើតជាសំឡេងបំពេដ៏ស្ងប់ស្ងាត់ដើម្បីជំរុញគុណភាពដំណេក។
រៀងរាល់រាត្រី SmartSleep គណនាវេលាដំណេក និងសំឡេងបំពេដល់គំរូដំណេករបស់អ្នកពាក់វា។
បន្ទាប់មក SmartSleep បញ្ជូនទិន្នន័យត្រឡប់ទៅទូរស័ព្ទក្នុងកម្មវិធី SleepMapper App និងផ្ដល់សញ្ញាម៉ែត្រសាស្ដ្រដែលអនុញ្ញាតឲ្យអ្នកមើលឃើញពីគុណភាពដំណេករបស់ខ្លួនផ្ទាល់។
ខណៈឧបករណ៍បច្ចេកវិទ្យាខ្លះទៀតត្រូវបានឌីហ្សាញឡើងដើម្បីជួយដល់ការគេងលង់លក់ SmartSleep ត្រូវបានរចនាឡើង ដើម្បីបង្កើនគុណភាពដំណេកឲ្យស្កប់ស្កល់។ ជាទូទៅ តំបន់ដំណេកសំខាន់ ២ ត្រូវបានចាត់ទុកជាដំណេក ភ្នែក និងសាច់ដុំធ្វើចលនា (REM) និងដំណេកស្កប់។
ឧបករណ៍នេះត្រូវបានដាក់លក់នៅអាមេរិកក្នុងតម្លៃ ៣៩៩ ដុល្លារ។ វារាងថ្លៃបន្ដិចមែន តែដូចជាស័ក្ដិសមនឹងការវិនិយោគសម្រាប់សុខភាព៕HR