The Phnom Penh Post Search

Search form

បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​​ អាច​ធ្វើឲ្យ​អ្នក​និយម iPhone8 ខកចិត្ដ

Content image - Phnom Penh Post
រូបភាព​ទូរស័ព្ទ iPhone 8 ដែល​សាកថ្ម​ជាមួយ​ឧបករណ៍​ឥតខ្សែ Qi។

បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​​ អាច​ធ្វើឲ្យ​អ្នក​និយម iPhone8 ខកចិត្ដ

ក្រុងញូវយ៉ក: ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ Apple អាច​ធ្វើឲ្យ​អ្នកនិយម iPhone ខកចិត្ដ ចំពោះ​បញ្ហា (hardware) ដែល​នាំឲ្យ​មានការ​ពន្យារ​ពេល​ចេញ​លក់​ម៉ូដែល​ថ្មី​ដែល​ហៅថា iPhone 8 នោះ។

ចំណុច​ទាក់ទាញ​ខ្លះៗ​របស់​ទូរស័ព្ទ​ជំនាន់​ថ្មី​គឺជា​បច្ចេកវិទ្យា​ថ្មី​ដែល​ក្រុមហ៊ុន Apple នឹង​ណែនាំ​ឲ្យប្រើ​ជាមួយ iOS។ iPhone 8 គួរតែ​មាន​អ្វីប្លែកៗ​ដើម្បី​ឲ្យ​វាមាន​សមត្ថភាព​លើស​ពីទូរស័ព្ទ​តម្លៃ​ថោកៗ និង​សែស្រឡាយ iPhone 7S និង iPhone 7S Plus ជាដើម។

បច្ចេកវិទ្យា​ថ្មីមួយ​ដែល​ក្រុមហ៊ុន​គួរតែ​ដាក់​បញ្ចូល​នោះ​គឺជា​ការ​សាកថ្ម​ដោយ​ឥត​ប្រើ​ខ្សែ។ លោក ធីម ឃុក អគ្គនាយក​ក្រុមហ៊ុន Apple និង​ក្រុម​ការងារ​របស់​លោក​ចង់​បន្ថែម​បច្ចេកវិទ្យា​នេះ​ក្នុង​ទូរស័ព្ទ​ជំនាន់​ទី ១០ តែ​មិនទាន់​អីផង មាន​បញ្ហា​ជាច្រើន​កើត​ឡើង។

តាមពិត iPhone 8 គ្រោង​នឹង​ដាក់​លក់​ស្របពេល​ជាមួយ​នឹង​ម៉ូដែល iPhone 7S និង iPhone 7S Plus ក្នុង​ខែ​កញ្ញា។ ប៉ុន្ដែ​អ្នក​រង់ចាំ iPhone 8 ទំនង​ជាត្រូវ​បន្ដ​រង់ចាំ ខណៈ​ម៉ូដែល​ថ្មីនេះ​ត្រូវ​បាន​ពន្យារពេល​លក់។

បើ Apple ប្រើ​បច្ចេកវិទ្យា​សាកថ្ម​ស្ដង់ដារ​ណាមួយ ដូចជា Qi អ៊ីចឹង iPhone 8 ក៏អាច​ប្រើ​ជាមួយ​ឆ្នាំង​សាក​ដទៃ​ទៀត​ដែល​មាន​លក់​លើ​ទីផ្សារ​ព្រោងព្រាត​ដែរ។

ការ​សាកថ្ម​ឥតខ្សែ​នឹងមិន​ត្រូវ​បញ្ជូល​ជាមួយ​ប្រអប់​ទូរស័ព្ទ ដោយ​ក្រុមហ៊ុន​នឹងដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​ទៀត។ ប៉ុន្ដែ​ឆ្នាំង​សាក​វេទមន្ដ​នេះ​គួរតែ​ដាក់ឲ្យ​ប្រើ​ស្របពេល​ជាមួយ​កាសប្ល៊ូធូស​ឥតខ្សែ​លើ​ម៉ូដែល iPhone 7៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។