The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​បារាំង​ផលិត​ក្ដារ​ហោះ បំណង​ហោះ​ឆ្លងកាត់​សមុទ្រ​បារាំង​ចូល​អង់គ្លេស

បុរស​បារាំង​ផលិត​ក្ដារ​ហោះ បំណង​ហោះ​ឆ្លងកាត់​សមុទ្រ​បារាំង​ចូល​អង់គ្លេស

Content image - Phnom Penh Post
បុរស​ជិះ​ក្ដារ​ហោះ​លើ​អាកាស​ដ៏ល្បីល្បាញ​នៅ​បារាំង​លោក Zapata​។ រូបថត AFP

បុរស​បារាំង​ផលិត​ក្ដារ​ហោះ បំណង​ហោះ​ឆ្លងកាត់​សមុទ្រ​បារាំង​ចូល​អង់គ្លេស

ក្រុងប៉ារីស: បុរស​ជនជាតិ​បារាំង​ម្នាក់​ដែល​បង្កើត​ភាពច្នៃប្រឌិត​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ទូទាំង​ប្រទេស​ជាមួយ​ការផលិត​ក្ដារ​ហោះ «Flyboard» បំណង​ឆ្លងកាត់​ដែនសមុទ្រ​អង់គ្លេស (English Channel) ក្រោយ​បរាជ័យ​កាលពី​សប្ដាហ៍​មុន​។

អតីត​ម្ចាស់​ជើងឯក​ស្គី​អាកាស Franky Zapata គ្រោង​ចេញ​ដំណើរ​ពី​ឃុំ Sangatte ភាគ​ខាងជើង​ប្រទេស​បារាំង​នៅ​ថ្ងៃ​អាទិត្យ​លើ​ដំណើរ​រយៈពេល ២០ ​នាទី​ទៅ​កាន់​ឆក St Margaret's Bay ក្នុង​ក្រុង Dover​។

អ្នកនាំពាក្យ​បាន​ប្រាប់ AFP ថា​៖ «​យើង​បាន​សម្រេច​ចិត្ដ​ប្រើ​ទូក​ធំ​ដើម្បី​បន្ថែម​ប្រេង​ដល់​ក្ដារ​ហោះ​ឡើងវិញ ជា​ប្រភេទ​នាវា​ដែល​នឹង​ដាក់​ក្នុង​ដែនទឹក​បារាំង ដែល​អាជ្ញាធរ​បារាំង​មិន​ទាន់​ផ្ដល់​អាជ្ញាប័ណ្ណ​នៅ​ឡើយ​»​។

ក្ដារ​ហោះ​អនុញ្ញាត​ឲ្យ​លោក Zapata ហោះហើរ​កាត់​អាកាសា​ក្នុង​ល្បឿន ១៩០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង និង​ធ្វើឲ្យ​កង​ទាហាន​បារាំង​ចាប់អារម្មណ៍​។ លោក​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅក្នុង​ពិធី​ព្យុហយាត្រា Bastille Day ថ្ងៃទី​ ១៤ ខែ​កក្កដា នៅ​ទីក្រុង​ប៉ារីស​ជា​កន្លែង​លោក​បណ្ដែត​ខ្លួន​លើ​មហាជន​រួមទាំង​ប្រធានាធិបតី​បារាំង អេម៉ានូអែល ម៉ាក្រុង ផង​ដែរ​។

លោក Zapata បាន​អភិវឌ្ឍ​ក្ដារហោះ​នេះ​កាលពី ៣ ​ឆ្នាំ​មុន និង​បន្ដ​ធ្វើ​កិច្ចការ​នេះ​ទោះ​បាត់បង់​ម្រាមដៃ​ ២ ដោយ​ជាប់​ក្នុង​ម៉ាស៊ីន អំឡុង​ហោះហើរ​សាកល្បង​នៅ​រោង​ជាង​លោក​ក្ដី​។

លោក​បាន​ប្រាប់​វេបសាយ​បារាំង Brut ថា​៖ «​ខ្ញុំ​ត្រូវ​ចរចា​តឹងសរសៃក​ជាមួយ​ភរិយា​ដើម្បី​បន្ត​ផលិត​ក្ដារ​ហោះ​នេះ​។ វា​គឺជា​ស្នាដៃ និង​កិច្ចការ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ហើយ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។