ក្រុងប៉ារីស: ឧបករណ៍​ផ្លុំ​សក់​ចង្អុល​ត្រង់​ស្បែក​អាច​រកឃើញ​ជំងឺ​បេះដូង​លាក់ខ្លួន​។ ឧបករណ៍​ពិសោធន៍​នេះ​ដែល​ទើប​ធ្វើ​តេស្ដ​លើ​មនុស្ស ១០០​ ​នាក់​នៅ​ប្រទេស​បារាំង​បាន​បាញ់​កាំរស្មីឡាស៊ែរ​ឆ្លងកាត់​ស្បែក​។

គ្រឿងក្នុង​របស់​វា​បំពាក់​បន្ទះ​ឈីប​ដែល​វិភាគ​លើ​ល្បឿន និង​គោលដៅ​កាំពន្លឺ ខណៈ​វា​រត់​ឆ្លងកាត់​សរសៃ​ឈាម​ដែល​វា​បំប្លែង​ទៅ​ជា​ចំណុច​រឹង​។ ចំណុច​រឹង​នៃ​សរសៃឈាម​គឺជា​វិធានការ​វាស់ស្ទង់​ជំងឺ​សរសៃឈាម និង​អាច​ផ្ដល់​ជាស​ញ្ញា​ព្រមាន​ពី​ជំងឺ​បេះដូង​។ សរសៃឈាម​ប្រកប​ដោយ​សុខភាព​ល្អ​មាន​សភាព​ទន់ និង​ងាយស្រួល​ឲ្យ​មាន​ចលនា​លំហ​រូ​ឈាម​រត់​ល្អ​។ សរសៃឈាម​មាន​ជំងឺ​មាន​សភា​ពរឹង និង​មិន​រំលាត​ងាយស្រួល​។ វា​បង្កើន​ឱកាស​ធ្វើឲ្យ​សរសៃឈាម​ត្បៀត ឬ​ស្ទះ​តែម្ដង​។

ក្រុម​វេជ្ជបណ្ឌិត​តែងតែ​វាយតម្លៃ​ពី​ហានិភ័យ​ជំងឺ​បេះដូង​ដោយ​ផ្ដោត​លើ​កត្ដា​ជាច្រើន ដូចជា កម្រិត​កូឡេស្ដេរ៉ូ សម្ពាធ​ឈាម ការជក់បារី របប​អាហារ និង​របៀបរបប​រស់​នៅ​។

ប៉ុន្ដែ​ឧបករណ៍​ថ្មី​នេះ​កាន់តែ​ងាយស្រួល​ប្រើ និង​វា​ត្រូវការ​ពេល​ធ្វើ​តេស្ដ​រក​សរសៃឈាម​រឹង​ឆាប់រហ័ស​។

វេជ្ជបណ្ឌិត​កាន់​ឧបករណ៍​ដាក់​ក្បែរ​ស្បែក​លើ​កញ្ចឹងក​ម្ខាង​ជា​ទី​ដែល​សរសៃឈាម​ធំ​រត់​កៀក​នឹង​ស្បែក​ចេញ​ពី​កញ្ចឹងក​ទៅកាន់​ខួរក្បាល និង​អាច​បង្ហាញ​អាការ​ឡើង​រឹង​នៃ​សរសៃឈាម​ត្រង់​ចំណុច​នេះ​រួមទាំង​នៅ​ក្បែរ​បេះដូង​ផងដែរ​។

ឧបករណ៍​ដូច​ប្រដាប់​ផ្លុំ​សក់​ប្រើ​កាំរស្មីឡាស៊ែរ ១២ ​គ្រាប់​អាច​ដាក់​លក់​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ៥ ឆ្នាំ​ក្រោយ​៕ HR