The Phnom Penh Post Search

Search form

ម៉ាស៊ីន​វិភាគ​ម្ហូប​លើ​ចាន​ តម្រូវ​អ្នក​តម​អាហារ និង​អ្នកជំងឺ​នានា

Content image - Phnom Penh Post
ឧបករណ៍​គណនា​កាឡូរី និង​វិភាគ​ជីវជាតិ​អាហារ​លើចាន​ផ្ទាល់​។ ហ្វេសប៊ុក

ម៉ាស៊ីន​វិភាគ​ម្ហូប​លើ​ចាន​ តម្រូវ​អ្នក​តម​អាហារ និង​អ្នកជំងឺ​នានា

ក្រុងតូក្យូ: បើអ្នក​ត្រៀម​ខ្លួន​តម​អាហារ​ថែ​រាង ឬ​ក៏តម​ដោយសារ​ជំងឺ​នានា​ដូចជា ទឹកនោម​ផ្អែម នោះ​អ្នក​គួរដឹង​ច្បាស់​ពីអ្វី​ដែល​ត្រូវ​ទទួល​ទាន និង​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​ណា។

ការ​គណនា​កាឡូរី និង​ជីវជាតិ​អាហារ​នៅ​លើ​ទូរស័ព្ទដៃ​គ្រាន់​តែ​អាច​ជួយ​ណែនាំ​ត្រួសៗ​ទេ ខណៈ​ឧបករណ៍​បដិវត្ដន៍​ថ្មី​របស់ Panasonic ឈ្មោះ CaloRieco មាន​សមត្ថភាព​វិភាគ​អាហារ​លើ​ចាន​ជាក់ស្ដែង​តែម្ដង និង​ផ្ដល់​ព័ត៌មាន​លម្អិត​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។

អ្នកអាច​ធ្លាប់​ប្រើ​កម្មវិធី​គណនា​កាឡូរី​ពីមុន​មក ហើយ​អ្នក​ដឹងថា ពួកវា​គ្រាន់​តែ​ផ្ដល់​ព័ត៌មាន​ទូទៅ ដូចជា កាឡូរី​មធ្យម​ក្នុង​ប៊ឺហ្គឺរ តែវា​មិន​អាច​ប្រាប់​អ្នក​ពី​ចំនួន​កាឡូរី​ពិតប្រាកដ​ក្នុង​ប៊ឺហ្គឺរ​នៅ​ហាង​សំណព្វចិត្ត​របស់​អ្នក​ឡើយ។ ដូចគ្នា​ដែរ ការ​គណនា​ជីវជាតិ​អាហារ ដូចជា ប្រូតេអ៊ីន កាបូនអ៊ីដ្រាត ឬ​ខ្លាញ់​ជាដើម។

នេះ​គឺជា​អ្វី ដែល​ធ្វើ​ឲ្យ​ឧបករណ៍ CaloRieco កាន់តែ​ពិសេស។ វាអាច​ផ្ដល់នូវ​ព័ត៌មាន​លម្អិត​ជាក់លាក់​ចំពោះ​ម្ហូប​នៅ​លើ​ចាន​របស់​អ្នក។

CaloRieco ក៏អាច​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទដៃ​តាមរយៈ App និង​បញ្ជូន​ទិន្នន័យ​ទាំងអស់ អំពី​អាហារ​វិភាគ​ទៅ​កាន់​អ្នក​ប្រើ។ ដូច្នេះ អ្នក​អាច​ដឹង​ថា​ត្រូវ​ទទួល​បាន​ប៉ុន្មាន​ហើយ។

ក្រុមហ៊ុន Panasonic បាន​ឲ្យដឹង​ថា ការវិភាគ​ដ៏ប៉ិន​ប្រសប់​នេះ​មាន​បំណង​ជា​ប្រយោជន៍​សម្រាប់​អ្នក​តម​អាហារ និង​អ្នកជំងឺ​ទឹកនោម​ផ្អែម។

តែ​អ្នកនឹង​ត្រូវ​រង់ចាំ​យូរ​បន្ដិច​ក្នុងការ​បញ្ជាទិញ​ឧបករណ៍​ថ្មី​នេះ ព្រោះ​វា​គ្រោង​បង្ហាញ​វត្ដមាន​លើ​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ តែ​តម្លៃ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។