ក្រុងតៃប៉ិ: ក្រុមហ៊ុនតៃវ៉ាន់ Kymco បានបង្ហាញម៉ូតូស៊េរីថ្មីសន្លាងយ៉ាងពិសេស Downtown ដែលប្រើម៉ាស៊ីនមួយ កម្លាំង ៣២០,៦ សេសេ ផលិតថាមពល ៣០ សេះ។ ម៉ូតូតៃវ៉ាន់នេះត្រូវបានរចនារូបរាងថ្មី រួមទាំង ប្រអប់ធំ ដែលអាចផ្ទុកមួកសុវត្ថិភាព ពូកកែបសម្រាប់ទម្រេតខ្លួន ទម្រជើងផលិតពីដែកអ៊ីណុក និងកញ្ចក់មុខដ៏រឹងមាំ។
ជាមួយស្ដង់ដារ Euro 4 ក្រុមហ៊ុន Kymco បានបញ្ឈប់ចង្វាក់ផលិតកម្ម Downtown 300i និងជំនួសវិញដោយម៉ូដែល New Downtown 350i ជាមួយម៉ាស៊ីនថ្មីសន្លាង ផលិតថាមពល ២១ គីឡូវ៉ាត់ កម្លាំង ២៩ សេះ រង្វិលកង់ ៧៥០០ ជុំក្នុង ១ នាទី។
ដូច្នេះ New Downtown ទម្ងន់ ៨៧ គីឡូក្រាម ពិតជាល្អស័ក្ដិសមនឹងទំហំម៉ាស៊ីន។ ម៉ាស៊ីនកាន់តែស្ទុះពេលធ្វើដំណើរបានប្រមាណ ៥០០០ ជុំក្នុងមួយនាទី និងងាយជាន់ល្បឿនដល់កម្រិតកំពូលលើដងវិថីហាយវ៉េ។
ពេលបើកបរកាន់តែលឿន សំឡេងមិនបង្ខំជាភាពរំខាន និងមិនងាយញ័រ ហើយវានឹងបាត់ទៅវិញនៅល្បឿនកំពូលចន្លោះពី ៧៥០០ ទៅ ៨០០០ ជុំក្នុងមួយនាទី និងល្បឿនពី ១៤០ ទៅ ១៥០ គីឡូម៉ែត្រក្នុងមួយ។
វាក៏បានបន្ថែមនូវបច្ចេកវិទ្យាល្អៗសម្រាប់ការគ្រប់គ្រងថាមពល។ អតិថិជនពេញចិត្ដពេញថ្លើមពីព្រោះវាជាយានយន្ដសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ និងជាយានចម្លងពេញស្ទះចរាចរណ៍ក្នុងទីក្រុងដ៏មមាញឹក ដូចជា មីឡាន ឬបាសេឡូណា ប៉ារីសជាដើម។
តម្លៃសម្រាប់ម៉ូតូពិសេស DownTown 350i ចាប់ពី ៦៥០០ ដុល្លារ (២៦ លានរៀល)៕HR