ក្រុង​បាងកក: ឆ្នាំ ២០១៩ ខាងមុខ​នេះ ដង​វិថី​តូចធំ​នឹង​ស្វាគមន៍​វត្ដ​មាន Benelli Leoncino 250។ វា​ជា​ម៉ូដែល​កាត់​ទំហំ​មាឌ​ពី​ស៊េរី Leoncino ហើយ​យីហោ​អីុតាលី​នេះ បាន​បង្ហាញ​រូបរាង 250 យ៉ាង​ឡូយ។

ក្រុមហ៊ុន​អ៊ី​តា​លី Benelli បាន​តាំង​បង្ហាញ​ម៉ូ​ដែល Leoncino 250 នៅ​ពិព័រណ៍​យានយន្ដ​ប្រទេស​ថៃ Thai Motor Expo 2018។ វា​ក៏​ធ្លាប់​ត្រូវ​បាន​ដាក់​តាំង​នៅ​ពិព័រណ៍ 2017 EICMA ផង​ដែរ។

Leoncino 250 យក​លំនាំ​ឈ្មោះ និង​ការ​ឌី​ហ្សា​ញ​ពី​បងធំ​របស់​វា Leoncino 500។ វា​បំពាក់​បច្ចេកវិទ្យា​ភ្លើង full-LED ក្នុង​ចង្កៀង​រាង​ទ្រវែង ខណៈ​ដែល​ម៉ូដែល​រៀម​ច្បង​លេង​ម៉ូដ​ចង្កៀង​មូល។ ធុង​សាំង​ផលិត​ឡើង​បន្ដុប​លើ​ចម្រឹង​ដែក។

វា​ភ្ជាប់​មកជា​មួយ​នូវ​ប្រអប់លេខ ៦ ល្បឿន និង​បញ្ជូន​ល្បឿន​ថាមពល​ទៅកាន់​ដុំ​ចង្វាក់។ ម៉ាស៊ីន​របស់ the Leoncino 250 មិន​ខុស​ពី​ប្រព័ន្ធ​ម៉ាស៊ីន​របស់​ម៉ូដែល​ម៉ូតូ​កម្លាំង ២៥០ សេសេ ស៊ីឡាំង ៤ គ្រាប់ ដែល​បំពាក់​លើ​ម៉ូដែល​ដទៃ​ទៀត​ក្នុង​សែ​ស្រឡាយ Benelli ដូចគ្នា។

គ្រោង​តួ​ត្រូវបាន​ទ្រ​ដោយ​បូម​មុខ ២ ប្រវែង ៤១ មិល្លីម៉ែត្រ និង​បូម​ពោះវៀន​ជ្រូក​មួយ​នៅ​ផ្នែក​ខាង​ក្រោយ។ លើស​ពី​នេះ Leoncino 250 បំពាក់​ហ្រ្វាំង​បូម​មុខ​ទំហំ​ថាស ២៨០ មិល្លី​ម៉ែត្រ និង​ថាស​ក្រោយ ២៤០ មិល្លី​ម៉ែត្រ ជាមួយ​ប្រព័ន្ធ ABS ផង​ដែរ។

កង់​ទំហំ ១៧ អ៊ិ​ញ ស័ក្ដិសម​នឹង​សម្បក​កង់ 110/70 សម្រាប់​ផ្នែក​ខាងមុខ​និង 150/60 សម្រាប់​ផ្នែក​ខាង​ក្រោយ។ ជាមួយ​សមត្ថភាព​ផ្ទុក ប្រេង​សាំង ១៤ លីត្រ Leoncino 250 មាន​ទម្ងន់ ១៥៣ គីឡូក្រាម។

តម្លៃ​របស់​វា​នៅ​ឥណ្ឌា​ប្រមាណ​ជា ២,៧០០ ដុល្លារ​អាមេរិក៕HR