ក្រុងប៊ែរឡាំង: BMW បានបង្ហាញម៉ូតូបើកបរស្វ័យប្រវត្ដិ ណាំង និងថែមទាំងចតខ្លួនឯងដោយមិនចាំបាច់មានមនុស្សអង្គុយពីលើវា។ ម៉ូតូធំនេះបំពាក់ថាមពលសូហ្វវែរវៃឆ្លាតដែលអាចបត់ បង្កើនល្បឿន និងបត់បែនតាមចំណុចកាច់ជ្រុង និងជាន់ ហ្រ្វាំងដោយគ្មានការបញ្ជាពីមនុស្ស។
ក្រុមស្រាវជ្រាវបានចំណាយពេលរាប់រយម៉ោងអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះមានសង្ឃឹមថា វាអាចបំពាក់លើម៉ូដែលម៉ូតូ BMW នាពេលអនាគត។
BMW រំពឹងថា បច្ចេកវិទ្យាវៃឆ្លាត AI ថ្ងៃណាមួយ អាចជួយផ្ដល់សុខសុវត្ថិភាពដល់អ្នកជិះជាមួយប្រព័ន្ធជំនួយប្រតិបត្ដិការ ដែលអាចជាន់ ហ្រ្វាំង និងកាច់ចង្កូតស្វ័យប្រវត្ដិអំឡុងពេលជួបស្ថានភាពគ្រោះថ្នាក់លើដងផ្លូវ។
ក្នុងវីដេអូឃ្លីបថ្មី BMW Motorrad ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្ដនៅអាល្លឺម៉ង់ បានបង្ហាញម៉ូដែលបើកបរស្វ័យប្រវត្ដិ R1200GS ជាយានយន្ដដែលត្រូវការពេលអភិវឌ្ឍជាង ២ ឆ្នាំ។
ម៉ូតូស្វ័យប្រវត្ដិ បង្ហាញពីការបញ្ឆេះម៉ាស៊ីនខ្លួនឯង បង្កើនល្បឿនខ្លួនឯង និងបត់បែនតាមផ្លូវប្រណាំងក្នុងល្បឿនយ៉ាងលឿនមុនពេលឈប់នៅចំណុចគោលដៅដោយគ្មានមនុស្សអង្គុយជិះកាច់ចង្កូត។
BMW បានអះអាងដែរថា ម៉ូតូនេះត្រូវបានផលិតឡើងសម្រាប់លក់នោះទេ តែសិក្សាបន្ថែមអំពីប្រព័ន្ធសុវត្ថិភាពចំពោះម៉ូដែលម៉ូតូផ្សេង។
ស្ដេហ្វាន ហានស៍ ជាវិស្វករសុវត្ថិភាព Motorrad បាននិយាយក្នុងវីដេអូថា៖ «ម៉ូតូគំរូនេះជួយយើងស្វែងយល់បន្ថែមអំពីឌីយ៉ាមិករបស់យានយន្ដ។ ដូច្នេះ យើងអាចបែងចែកអត្ដចរិតរបស់អ្នកជិះ»៕HR