ក្រុងឌេនវើ: នៅ​ពិព័រណ៍​អវកាស Space Symposium លើក​ទី ៣៤ ក្នុង​រដ្ឋ​ខូឡារ៉ាដូ យន្ដហោះ​ខ្លួន​ភ្លោះ​ដ៏ធំ​បំផុត​ក្នុង​លោក Stratolaunch ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​សាក​ល្បង​ហោះហើរ​ដំបូង​បំផុត​នៅ​ក្នុង​រដូវ​ក្ដៅ (ខែ​មិថុនា-សីហា) នេះ។

Stratolaunch ជា​យាន​មាន​ស្លាប​ប្រវែង​ទីលាន​បាល់ទាត់ ដែល​ថ្ងៃមួយ​អាច​បាញ់​បង្ហោះ​ផ្កាយរណប និង​វត្ថុ​ផ្សេងៗ ទៅ​កាន់​អវកាស។ ការ​ហោះ​ហើរ​សាកល្បង​លើក​ទីមួយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។

យាន​យក្ស​នេះ បំពាក់​តួ​យាន ២ ដែលមាន​កន្លែង​បើកបរ​ផ្សេងៗ​គ្នា ដោយ​បង្កើត​បាន​ជា​រូបរាង​ដ៏​ចម្លែក​នៃ​អក្សរ H ក្រោម​ស្លាប​លាត​សន្ធឹង​ប្រវែង ដល់​ទៅ ១១៧ ម៉ែត្រ។ វា​មាន​ទម្ងន់​ប្រមាណ ២២៦ តោន ដោយ​មិន​ទាន់​គិត​បន្ទុក​ទំនិញ ដែល​អាច​ផ្ទុក​បរិមាណ​ដល់​ទម្ងន់​ជិត ៦០០ តោន។ នេះ​បើ​យោង​តាម The Verge។

យន្ដហោះ​យក្ស​នេះ ត្រូវការ​ជំនួយ​កង់​ចំនួន ២។ ពេល​ហោះ​ដល់​លើ​អាកាស វា​បំពាក់​នូវ​ម៉ាស៊ីន 747 ចំនួន ៦ ឯណោះ។ ទំហំ​យាន​នេះ​នឹង​អាច​ឲ្យ​វា​មាន​សមត្ថភាព​ផ្ទុក​កាំជ្រួច​រ៉ុក្កែត​អវកាស។ ជាទូទៅ ផ្កាយ​រណប និង​យាន​អវកាស​ផ្សេងៗ​ទៀត ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​អវកាស ពី​ទីតាំង​យាន​យក្ស​នេះ។ វា​ក៏​តម្រូវ​ឲ្យ​ផ្ទុក​សាំង​យ៉ាង​ច្រើន​សន្ធឹក​ផង​ដែរ។

យន្ដហោះ​យក្ស​ជា​ចក្ខុវិស័យ​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ផូល អាឡេន ដែល​ចង់​ឲ្យ​វា​មាន​តួនាទី​ជា​ជើង​ទម្រ​អាកាស​យក្ស​ក្នុង​លម្ហ​មេឃ ដែល​អាច​ឲ្យ​ក្រុម​ការងារ​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​បាន​ឆាប់ និង​ប្រើប្រាស់​ចំណាយ​ទាប៕HR