The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ដគ្រួសារ​តូយ៉ូតា Avanza ឆ្នាំ ២០១៦ តម្លៃ ២៧០០០ ដុល្លារ




រថយន្ដគ្រួសារ​តូយ៉ូតា Avanza ឆ្នាំ ២០១៦ តម្លៃ ២៧០០០ ដុល្លារ

Content image - Phnom Penh Post
រថយន្ដ​តូយ៉ូតា Avanza ឆ្នាំ ២០១៦ ក្នុង​ថ្ងៃ​សម្ពោធកាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ​​។ ឈឹម ស្រីនាង

រថយន្ដគ្រួសារ​តូយ៉ូតា Avanza ឆ្នាំ ២០១៦ តម្លៃ ២៧០០០ ដុល្លារ

ភ្នំពេញ: ​រថយន្ដ​ម៉ូ​ដែលថ្មីសម្រាប់​គ្រួសារ​ទាន់សម័យ Avanza ឆ្នាំ ​២០១៦ របស់​ក្រុមហ៊ុន​តូយ៉ូតា បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​តាំងលក់ និងជួសជុល​រថយន្ដតូយ៉ូតា ទឹកថ្លា កាលពី​សប្តាហ៍​មុននេះ។

​រចនា​ឡើង​ខុសប្លែក​ និង​ទំនើប​ជាង ​ស៊េរី​ឆ្នាំ ២០១៥ Avanza ថ្មី​មានការច្នៃផ្នែក​ខាងមុខ​នៃ​រថយន្ដ​មើលទៅ​រាង​កាចសង្ហា​ឡូយឆាយ​ជាងមុន។

លោក ថុង ​រក្សា ប្រធាន​ក្រុម​ផ្នែក​ទីផ្សារ​​នៃក្រុមហ៊ុនតូយ៉ូតា​ កម្ពុជា​​ បាន​​ប​ង្ហាញ​ពីមុខងារខ្លះៗរបស់​រថយន្ដ ​Avanza ឆ្នាំ ២០១៦។ រថយន្ដ​នេះ​វា​មាន​រាង​ស្អាត និង​ធំ​ទូលាយ​សមជារថយន្ដ​លក្ខណៈ​គ្រួសារ​។ ផ្នែក​ខាងក្នុង​មានកៅអីអង្គុយ​ប្រកបដោ​យ​ផាសុកភាព​អាច​អង្គុយ​បានគ្នា ៧ នាក់ ដោយ​កៅអី​ជួរទី ២ និង​ទី ៣ អាចបត់បែន​បាន ផ្តាច់ចេញ​ពីគ្នា​ដែល​អ្នក​ប្រើប្រាស់អាចដាក់​សម្ភារ​ផ្សេងៗទៅ​តាម​តម្រូវការ។

បើ​យើង​ក្រ​ឡេក​ទៅ​មើលចង្កៀង​ស្តុប​ក្រោយ​​វិញគឺត្រូវបាន​រចនា​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយនឹង Aero Fin​ សម្រាប់​ជួយ​ទប់​លំនឹង​របស់​រថយន្ដ​បានយ៉ាង​ល្អ។ ចំណែកឯ​យ៉ាន់​កង់​នៃ​រថយន្ដ​នោះ​គឺរឹតតែមាន​ភាព​ស្រស់ស្អាត​រចនា​ឡើង​ថ្មី​បែបស្ព័រ មើលទៅ​កាន់តែ​ទាក់ទាញ។

រីឯ​ប្រ​ព័ន្ធ ហ្រ្វាំង ​ABS និងប្រ​ព័ន្ធបែងចែក​កម្លាំង​សម្ពាធ ហ្វ្រាំង​ EBD ត្រូវបានបន្ថែម​ដើម្បី​ធានាបាន​នៅ​សុវត្ថិភាព​ខ្ពស់​ក្នុងការបើក​បរ។

លក្ខណះពិសេស​បន្ថែមទៀត​របស់​រថយន្ដ​នេះ​គឺនៅ​ខាង​អ្នកបើក​បរមាន​បំពាក់​នៅ​កញ្ចក់បង្អួច​ដែល​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ការពារស្វ័យប្រវត្តិ Auto Jam Protection វា​មិនធ្វើឲ្យ​គាប​ដៃ​នៅពេលដែល​យើង​លូកដៃ​ចេញ​ក្រៅ និង​មានបំពាក់​ដោយ​ពោង​សុវត្ថិភាព​ពីរ​នៅ​សងខាង។

រថយន្ដ ​Avanza ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ថ្មី ១,៥ ​ជាមួយ​បច្ចេកវិទ្យា Dual VVT-i ធ្វើឲ្យ​រថយន្ដ​មានសន្ទុះ​ខ្លាំង និង​សន្សំសំចៃ​ប្រេង។ ជាមួយ​នឹងប្រព័ន្ធ ECO Mode ក្នុងចម្ងាយ​ផ្លូវ ១០០ ​គីឡូម៉ែត្រ​រថយន្ដ​ស៊ីសាំង​អស់ ៥,៧ លីត្រ។ ចំពោះ​បូម​ខាងមុខ​ និងក្រោយ​ត្រូវបាន​កសម្រួល​ដើម្បី​បង្កើន​នូវ​លំ​នឹង​ក្នុង​ការបើក​បរបាន​កាន់តែ​ល្អប្រសើរ។

ក្រៅពី​រៀបរាប់​នូវ​គុណ​សម្បត្តិ​របស់​រថយន្ដ ប្រធាន​ក្រុមផ្នែក​ទីផ្សារ​រូបនេះ​បាន​​បន្ដថា៖ «គោលបំណង​ចម្បង​ក្នុង​ការនាំ​យក​រថយន្ដ​ Avanza ជាមួយនឹង​តម្លៃ​សមរម្យ​នេះ គឺ​ដើម្បី​លើកទឹកចិត្ត ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ដ​ថ្មី​ដើម្បី​បង្កើនសុវត្ថិ​ភាព និង​ឧត្តមភាព​ក្នុងការ​រស់នៅ និង​ចៀសវាង​ការប្រើ​ប្រាស់​រថយន្ដ​មួយទឹក​ដែលភាគច្រើន​មានការ​កែច្នៃ​ខុស​បច្ចេកទេស»។

រថយន្ដ​ប្រភេទ​គ្រួសារ​ Avanza ២០១៦ ស៊េរី​ថ្មី​នេះមាន​តម្លៃ​​ត្រឹមតែ ២៧០០០ ដុល្លារ និងមានជម្រើស ៦ ពណ៌​។ សម្រាប់​អតិថិជន​ជ្រើសរើស គឺមាន​ពណ៌​ស ខ្មៅ ទឹកមាស ទឹក​ប្រាក់ ប្រផេះ និង​ទឹកប៊ិក។

​អតិថិជន​ក៏​អាច​បង់​រំ​លោះ​រថយន្ដ​នេះ​បាន​ផងដែរ ដោយ​បង់​ប្រាក់​ជា​មុន ៥០ ភាគរយ​ បន្ទាប់មក​បង់​ត្រឹម​តែ ៣០៧ ដុល្លា​ក្នុង ១ ខែក្នុងរយៈពេល​បង់​រំលស់ ៥ ឆ្នាំ ជាមួយនឹង​សេវាកម្ម​បង់​រំ​លស់​របស់​ក្រុមហ៊ុន​ផ្ទាល់​គឺតូយ៉ូតា​​កម្ពុជា​ហ្វាយនែន នៅ​គ្រប់សាខា​ក្រុមហ៊ុន តូយ៉ូតា​(ខេ​ម​បូ​ឌា)​ ទាំងអស់​ទូទាំងប្រទេស៕

អត្ថបទគួរចាប់អារម្មណ៍