ក្រុងឡាសវេហ្គាស: ក្រុមហ៊ុន Bosch ពេលនេះ​កំពុង​ដើរ​តាម​ក្រុមហ៊ុន Continental និង ZF ចំពោះ​ការផលិត​រថយន្ដ​ដឹកជញ្ជូន​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ដិ​។

ម៉ូដែល EV អនាគត​គំរូ​សម្រាប់​ដឹក​ភ្ញៀវ ៤ ​នាក់​នេះ​ទើប​ត្រូវ​បាន​បញ្ចេញ​នៅមុន​ការបង្ហាញ​វត្ដ​មាន​ផ្លូវការ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​អេឡិចត្រូនិក​ក្នុង​ទីក្រុង​ឡាសវេហ្គាស​កន្លង​ទៅ​ថ្មីៗ​នេះ​។

Bosch នៅ​មិន​ទាន់​លាតត្រដាង​ព័ត៌មាន​លម្អិត​ស្ដីពី​បច្ចេកវិទ្យា​ទាំងអស់​នោះទេ តែ​រថយន្ដ​អគ្គិសនី​ស្វ័យប្រវត្ដិ​នេះ​នឹង​ផ្ទុក​អ្នក​ដំណើរ ៤ ​នាក់​ដែល​អាច​កក់​ការ​ជិះ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​បាន​។

លើសពី​នេះ Bosch គ្រោង​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​តាមរយៈ​ការបន្ថែម​ក្រុម​ជំនាញ ជាពិសេស​ពេល​ក្រុមហ៊ុន​ត្រៀម​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ដែល​សមាជិក​គណៈ​គ្រប់គ្រង វេជ្ជបណ្ឌិត ម៉ាគូស ហេន បាន​ប្រកាស​ផង​ដែរ​ថា «​វា​ជា​កញ្ចប់​ ហាដវែរ សូហ្វវែរ និង​សេវាកម្ម​ចល័ត​ដ៏ល្អ​វិសេស​លើស​កលលោក​»​។

មិន​ចាំ​បូរបាច់​! រថយន្ដក្រុង​ធុន​តូច ឬ​មីនីបឹស​នេះ​បំពាក់​នូវ​បរិករ្ខា ហាដវែរ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ Bosch ទាំងអស់​។ ប៉ុង​អគ្គិសនី​តែ​ក៏​ភ្ជាប់​រ៉ាដា វីដេអូ និង​ប្រព័ន្ធ​សេនស័រ​សំឡេង ប្រព័ន្ធគ្រប់គ្រង ហ្វ្រាំង និង​ប្រព័ន្ធ​ដៃចង្កូត​ថាមពល​អគ្គិសនី​ជាដើម​។

រថយន្ត​ត្រូវ​បាន​រចនា​ប្រកប​ដោយ​ផាសុកភាព និង​ទំនើប​បំផុត​។

ចំពោះ​ផ្នែក​សេវាកម្ម​បម្រើ​អតិថិជន រថយន្ដ​ដឹកជញ្ជូន​នេះ​នឹង​បំពាក់​សូហ្វវែរ​របស់​ក្រុមហ៊ុន​ផ្ទាល់ និង​ពង្រីក​សេវាកម្ម​ចល័ត​មិន​ប៉ះពាល់​បរិស្ថាន​។

ការសាក​ថាមពល​ងាយស្រួល​ក៏​ជា​បច្ចេកវិទ្យា​សាក​ថ្ម​បណ្ដើរ បើកបរ​បណ្ដើរ​ផងដែរ​។ ជម្រើស​ផ្សេង​ទៀត​នូវ​អ្វី​ដែល Bosch បាន​ហៅថា «​ប្រព័ន្ធ​អេកូឡូស៊ី​» រួមទាំង​ការ​កក់​តាម​អនឡាញ ប្រភេទ​រថយន្ដ​ជិះរួម​បច្ចេកវិទ្យា​សូហ្វវែរ​សម្រាប់​គ្រប់គ្រង និង​ថែទាំ​រថយន្ដ​អគ្គិសនី និង​កត់ត្រា​ទិន្នន័យ​អំឡុងពេល​បើកបរ​។

ម្យ៉ាងវិញ​ទៀត​រថយន្ដ​ដឹកជញ្ជូន​នេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស័ក្ដិសម​ជា​យាន​ដែល​គ្មាន​មនុស្ស​បើកបរ​។ អេក្រង់​ព័ត៌មាន និង​កញ្ចក់​បន្ថែម​ពាស​ការពារ​។ ចំពោះ​ការផ្ដល់​សេវាកម្ម​អ្នកដំណើរ រថយន្ដ​អគ្គិសនី​នេះ​ទទួល​បាន​ហៅ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​។

ក្រុមហ៊ុន Bosche បាន​ឲ្យ​ដឹង​ថា​រថយន្ដ​អគ្គិសនី​ស្វ័យប្រវត្ដិ​សម្រាប់​ដឹកជញ្ជូន​ចម្ងាយ​ខ្លី​នេះ​នឹង​ក្លាយ​ជា​យន្ដ​ចម្លង​ដ៏សាមញ្ញ​នៅ​តាម​បណ្ដា​ទីក្រុង​នានា​ដោយ​មិន​ច្បាស់​ថា វា​នឹង​ដឹកជញ្ជូន​ទាំង​ទំនិញ ឬ​មនុស្ស​។ យ៉ាងណា​មិញ​នៅ​មិន​ទាន់​ច្បាស់​ថា​ពេលណា Bosch នឹង​ដាក់​ឲ្យ​ដំណើរការ​រថយន្ដ​ដឹកជញ្ជូន​អគ្គិសនី​ជា​សៀរី ឬ​ចាប់ផ្ដើម​បើក​សម្ពោធ​ពី​ត្រឹម​ណា​នៅ​ឡើយ​ទេ​៕ HR