The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ដ​ Camry ​ ២០១៦ មាន​ជម្រើស ៦ ពណ៌




រថយន្ដ​ Camry ​ ២០១៦ មាន​ជម្រើស ៦ ពណ៌

Content image - Phnom Penh Post
រថយន្ដ Camry ស៊េរី​ឆ្នាំ ២០១៦ ដែល​ទើបសម្ពោធ​វត្ដមាន​នៅ​ប្រទេស​កម្ពុជា។ ឈឹម ស្រីនាង

រថយន្ដ​ Camry ​ ២០១៦ មាន​ជម្រើស ៦ ពណ៌

ភ្នំពេញ: រាង​ខាងមុខ​ទាក់ទាញ​ជាមួយនឹង​ផ្នែក​ខាងក្រោយ​សិចស៊ី ជម្រើស ៦ ពណ៌​ទាន់សម័យ គឺ​រថយន្ដ Toyota Camry ឆ្នាំ ២០១៦ រចនាផ្នែក​ខាងក្នុង​ធំ​ទូលាយ​បាន​មកដល់​កម្ពុជា​គ្រប់​សាខា​ក្នុង​ខេត្ត​ក្រុង។

រថយន្ដ Camry ស៊េរី​ថ្មី​គឺ​រចនា​ឡើងជា​លក្ខណៈ Aerodynamic ដែលមាន​អត្ថប្រយោជន៍​ជួយ​ទប់លំនឹង​រថយន្ដ​ការពារ​កម្លាំង​ខ្យល់ និង​រួមចំណែក​សន្សំ​សំចៃ​ប្រេងសាំង​ដល់​រថយន្ដ​នេះ​ផងដែរ។

បើ​ក្រឡេក​ទៅ​មើល​ភ្លើងចង្កៀង​មុខវិញ​គឺមាន​លក្ខ​ណៈProjector ភ្លើង​ច្បាស់​ល្អ និង​ភ្ជាប់​មក​ជាមួយនឹង​អំពូល LED Daytime Running Light។

រីឯ​នៅ​ខាងមុខ​ផ្នែក​ខាង​ក្រោម​នៃ​រថយន្ដ​​គឺមាន​បំពាក់​ដោយ​ចង្កៀង​កាត់​អ័ព្ទ​ស្រោប​ដោយ​ក្រូមេ​ជុំវិញដែលធ្វើ​ឲ្យ​រថយន្ដ​រឹត​តែមាន​សម្រស់​បន្ថែម។ ចំពោះ​ផ្នែកកង់​រថយន្ដ​​មាន​យ៉ាន់ស្ព័រ​អាលុយមីញ៉ូមទំហំរហូតដល់​ទៅ ១៧ អ៊ិញ​។

ចំពោះ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ដ​វិញ​គឺ​បំពាក់​ដោយ​ចង្កៀង​ធំ​ជាង​មុន​និង​ភ្លឺ​ច្បាស់​ល្អ ងាយស្រួល​ដល់អ្នក​បើក​បរ​គ្រប់រូប​នៅពេលដែល​គាត់ជាន់​ ហ្រ្វាំង​ប្រភេទ ​ABS គឺ​ធ្វើ​ឲ្យ​ភ្លើង​ខាងក្រោយ​រឹតតែ​ភ្លឺ​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នកជិះ​ពីក្រោយ​ងាយ​មើលឃើញ​រថយន្ត​រឹតតែច្បាស់។

ដោយឡែក​ផ្នែក​ខាងក្នុង​វិញ​គឺ​បំពាក់​ទៅដោយ​សោឆ្លាត​វៃ Smart​Key ដែល​ធ្វើឲ្យ​អ្នកបើកបរ​កាន់តែ​ងាយស្រួល​ប្រើប្រាស់។

ដោយឡែក​ផ្ទាំង​តា​ប្លូ​វិញ​គឺមាន​ការរចនា​ពណ៌​ដូច​សាច់​ឈើ និង​ស្បែក​ដែល​ដេរ​ដោយ​ដៃ។ ​ចង្កូត​វិញ​គឺ​ស្រោប​ដោយ​ស្បែក​ទន់​ងាយស្រួល​ក្នុងការ​កាន់​បញ្ជា​​បើកបរ និង​មាន​​ប្រព័ន្ឋ​កម្សាន្ត DVD Touch screen មាន​ទំហំ​រហូតដល់ ១៧ អ៊ិញ​ ​ភ្ជាប់​ជាមួយ​កាមេរ៉ា​ក្រោយ ផ្តល់​រូបភាព​យ៉ាងច្បាស់​នៅពេល​លោកអ្នក​ធ្វើ​ការ​ចត ឬ​ថយក្រោយ។

រថយន្ត Camry ឆ្នាំ ២០១៦ មាន​ប្រព័ន្ធទប់​លំ​នឹង VSC ជាមួយនឹង​​ប្រព័​ន្ធ​ជំនួយ​សម្រាប់​ឡើងចំណោត HAC។ រីឯ​ម៉ាស៊ីនត្រជាក់​គឺមាន 3zone ដែល​ធ្វើឲ្យ​ការធ្វើដំណើរ​របស់​លោក​អ្នក​ប្រកបដោយ​ក្តី​រីករាយ​និង​ផាសុកភាព ជាមួយនឹង​កៅអីអង្គុយ​ដែល​បញ្ជា​ដោយ​ប្រ​ព័​ន្ធ​ថាមពល​ស្វ័យ​ប្រវត្តិ។

សម្រាប់ក្រុម​គ្រួសារ​មាន​សមាជិក​តូចៗ រថយន្ត​​មាន​គន្លឹះ​សម្រាប់​ភ្ជាប់​កៅអី​កូនក្មេង ដែល​ផ្តល់​សុ​វត្ថិ​ភាព​ខ្ពស់​ដល់​ក្មេង​ផងដែរ។​របាំង​ការពារ​កម្តៅថ្ងៃ​ខាងក្រោយ​អាច​បញ្ជា​ដោយ​ចុចប៊ូតុង​ស្វ័យ​ប្រវត្តិ។

រថយន្ត​នេះ​ប្រអប់លេខ ៦ លេខ​ដែល​ធ្វើឲ្យ​រថយន្ត​កាន់តែខ្លាំង និង​មាន​​កម្លាំង​ម៉ាស៊ីន​របស់​វា​គឺ ២,៥ ជួយ​សន្សំ​សំចៃ​ការប្រើប្រាស់​ដោយ​ក្នុង ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ត្រឹមតែ ៦ ទៅ ៧ លីត្រ។

ជុំវិញ​តម្លៃ​រថយន្ត​វិញ លោក លី​ ប៊ុន​ហៃ នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​ក្រុមហ៊ុនតូយ៉ូតា​កម្ពុជា បាន​ឲ្យដឹង​ថា៖ «​រថយន្ត Camry ឆ្នាំ ២០១៦ ស៊េរី​ថ្មី​នេះ​គឺមាន​តម្លៃ ៥៥ ៩០០ ដុល្លារ​មានជម្រើស ៦ ពណ៌​គឺពណ៌​ស ត្នោត​ចាស់ ខ្មៅ ប្រផេះ ប្រាក់ និង​ខៀវ ប្រផេះ»៕

អត្ថបទគួរចាប់អារម្មណ៍