The Phnom Penh Post Search

Search form

រថយន្ត​កម្លាំង ១០០០ សេះ​មាន​តែ ៥០ គ្រឿង​ក្នុង​លោក

Content image - Phnom Penh Post
រថយន្ដ Trans Am 455 Super Duty ដែល​នឹង​ត្រូវ​ផលិត​កំណត់​ចំនួន​ត្រឹមតែ ៥០ គ្រឿង​ប៉ុណ្ណោះ​​។

រថយន្ត​កម្លាំង ១០០០ សេះ​មាន​តែ ៥០ គ្រឿង​ក្នុង​លោក

ក្រុងញូវយ៉ក: ផ្ដួល​រថយន្ត Dodge Demon មហា​កម្លាំង ៨៤០ សេះ ក្រុមហ៊ុន Trans Am Worldwide នៅរដ្ឋ​ហ្វ្លរីដា​បាន​បង្ហាញ​គម្រោង​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដែល​ច្របាច់​បញ្ចូល​រវាង​តួដ៏​រឹងមាំ​របស់ GM Alpha រូបរាង​ម៉ូដែល Pontiac Firebird Trans Am ទសវត្សរ៍​ឆ្នាំ ៧០ ជាមួយ​កំពូល​កម្លាំង​រហូតដល់​ទៅ ១ ០០០ សេះ។

នេះ​គឺជា​ម៉ូដែល Trans Am 455 Super Duty ផ្គាប់​ចិត្ដ​អ្នក​និយម​តួមុខ​ត្រង់​ជ្រុង (Pontiacs) បែប​បុរាណ។

ថាមពល​របស់ Trans Am 455 Super Duty បាន​មកពី​ម៉ាស៊ីន Generation V LT1 V-8 របស់ GM ៤៥៥ គូបអ៊ីង ចំណុះ ៧,៤ លីត្រ។

សម្បុក​ខ្យល់​ត្រជាក់ និងក​ស៊ីម៉ាំង​ស្រោប​សេរ៉ាមិក រួមជាមួយ​កង្ហារ​ស្រូប​ខ្យល់​ទំហំ ៣,០ អ៊ិញ បាន​បង្កើន​ថាមពល​កម្លាំង​ដល់ ១ ០០០ សេះ និង​ថាមពល​បង្វិល ១ ០៤៦ ផោនហ្វីត ឬ ១៦០ សេះ និង ២៧៦ ផោនហ្វីត ធំជាង​ម៉ូដែល Dodge Demon ទៅ​ទៀត។

ក្រុមហ៊ុន​បាន​ឲ្យដឹង​ទៀត​ថា ម៉ាស៊ីន​ថាមពល​ដ៏ខ្លាំង​នេះ​ផលិត​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​វិស្វករ​ម៉ាស៊ីន NASCAR មកពី​ក្រុង Martinsville រដ្ឋ Virginia។

Content image - Phnom Penh Post
ផ្ទៃខាង​ក្នុង​រថយន្ដ​មហា​កម្លាំង​ដល់​ទៅ ១០០០ សេះ​​​។

លោក Tod Warmack សហ​ស្ថាបនិក Trans Am Worldwide និយាយ​ថា៖ «ម៉ូដែល​ថ្មីនេះ​កើតឡើង​ពីការ​ឌីហ្សាញ​ថ្មី​សន្លាង​ដែល​រំលេច​រូបរាង​ស្រស់​ស្អាត​ផ្ដាប់​ចិត្ដ​បុរស។ យើង​ផ្ដល់​ជម្រើស​ដែល​មាន​ទាំង​ប្រភេទ​ដំបូល​បើក​កញ្ចក់​ញែក តែ​អ្វីដែល​គួរកត់​សម្គាល់​បំផុត​គឺ ពេល​នេះ យើង​ផលិត​រថយន្ដ​មហា​កម្លាំង ១០០០ សេះ​នេះឯង»។

មិន​ខុសពី​ម៉ូដែល​ចាស់ រូបរាង​ខាងក្រៅ​របស់ Trans Am 455 Super Duty យក​លំនាំ​តាម​ម៉ូដែល Pontiac Trans Am ទសវត្សរ៍ ៧០ ដែល​រំលេច​នូវតួ​ផ្នែក​ខាងមុខ​លយ​ត្រង់ និងមុខ​រថយន្ត​ស្ទើរតែ​ជ្រុង។

ប៉ុន្ដែ​បំពាក់​អាវកា​បោនហ្វៃប៊័រ​ច្រើន រួមទាំង គម្រប​មុខ គម្រប​អ៊ែរ កាង​ជាមួយ​រន្ធ​ខ្យល់ គម្រប​ក្រោយ និង​គូទ។ ការ​ឌីហ្សាញ​រូបរាង​ខាងក្រៅ​ដ៏ថ្មី​សន្លាង​ផ្សេងៗ​ទៀត រួមមាន ចម្រឹង​ខ្យល់​មុខ កាង​ក្រោម និង​ពន្លឺ​កន្ទុយ​ដ៏ល្អ​ឯក។

កញ្ចប់​រចនា​ពណ៌​ក្រាហ្វិក​តាម​ចំណូល​ចិត្ដ រួមមាន រូប​ស្ទាំង​លើ​គម្រប​មុខ និង​កំផ្លៀង​ចំហៀង​ជាដើម។

វាបំពាក់​ចង្កឹះ​លេខ​ពិសេស រចនា​អេក្រង់​មើល​អាកាសធាតុ​ថ្មី កៅអី​ស្បែក​តាមចិត្ដ​អតិថិជន​បន្ថែម​លេខ «455» បន្ថែម​ពាក្យ «SD» ផ្នែក​ខាងក្រោយ​កៅអី កម្រាល រចនា​គំនូរ​លើ​ទ្វារ ការ​រចនា​កុងទ័រ​លក្ខណៈ​ឯកជន និង​រចនា​គំនូរ​តាម​គែមទ្វារ​ផងដែរ។

តម្លៃ​មិនទាន់​ត្រូវបាន​ប្រកាស​ទេ ខណៈ​រថយន្ត​នេះ​នឹងត្រូវ​ផលិត​តែ ៥០ គ្រឿង​ប៉ុណ្ណោះ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​