ក្រុងភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ខែធ្នូក្រុមហ៊ុនiOne Canadia បានបើកសម្ពោធចេញលក់ជាផ្លូវការនូវផលិតផលថ្មីគឺiPad Mini,The New ipad, កុំព្យូទ័រ New Mac និងផលិតផលApple ថ្មីជាច្រើនទៀតនៅអគារពាណិជ្ជកម្មកាណាឌីយ៉ាជាន់ផ្ទាល់ដី។
ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើងគឺដើម្បីបង្ហាញឲ្យអតិថិជនដឹងថាឥឡូវនេះ iOne Canadiaបានធ្វើការអភិវឌ្ឍខ្លួនកាន់តែទំនើបដូចគ្នាទៅនឹងបណ្ដាហាងApple Stores នានានៅលើពិភពលោក។
ក្នុងថ្ងៃសម្ពោធមនុស្សម្នាជាច្រើនកុះករបានតម្រង់ជួរគ្នាទិញលិតផលថ្មីរបស់ Apple នៅiOne Canadia ជាពិសេសអតិថិជនភាគច្រើននាំគ្នាសម្រុកទិញ iPad mini ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង iPad ធម្មតាដែរខុសគ្នានៅត្រង់ទំហំប៉ុណ្ណោះ។ អេក្រង់របស់iPad miniមានទំហំ៧,៩អ៊ីញ រីឯ iPad ធម្មតា៩,៧អ៊ីញ។ប្រភេទអេក្រង់គឺ LED-backlit IPS LCDដូចគ្នាបេះបិទ។ ចំណុចដែលខុសគ្នានោះគឺ iPad mini មានភ្ជាប់LighteningPort ដូចគ្នាទៅនឹងទូរស័ព្ទiPhone5 ដែរ។ ទំហំកាមេរ៉ាមុខគឺ២មេហ្គាភិកសែលនិងកាមេរ៉ាក្រោយ៥ដូចគ្នា។ ប្រព័ន្ធWifi និងប៊្លូធូ 4.0 ក៏ត្រូវបានបំពាក់នៅលើiPad ទាំងពីរនេះដែរ។ អ្វីដែលខុសគ្នាគួរកត់សម្គាល់នោះគឺiPad mini មានទម្ងន់៣១២ក្រាមខុសគ្នាទ្វេដងនឹងNew iPad ទម្ងន់៦៦២ក្រាម។
សម្រាប់តម្លៃរបស់ipad Miniវិញគឺមានពីរប្រភេទដូចជា iPad Mini ទំហំ១៦GB មាន Wifi គឺម្លៃ៣៥៩ដុល្លាររីឯiPad Mini ទំហំ១៦GB មាន wifi និងCellular មានតម្លៃ៤៩៩ដុល្លារ។
កញ្ញាឡាយ ស្រីមុំបុគ្គលិកផ្នែកលក់ប្រចាំសាខាទី១ iOne Canadia បានឲ្យដឹងថា នៅថ្ងៃសម្ពោធនេះក្រុមហ៊ុនមានការផ្ដល់នូវតម្លៃពិសេសជូនដល់អតិថិជនគួបផ្សំនឹងកាដូបន្តិចបន្តួចផងដែរ៕