ក្រុងសានហ្វ្រានស៊ីស្កូ: រ៉ូបូតស្វ័យប្រវត្ដិដៃម្ខាងរចនាឡើងដោយក្រុមហ៊ុន Blendid មូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាទើបត្រូវបានដាក់ដំណើរការនៅសាកលវិទ្យាល័យសានហ្វ្រានស៊ីស្កូ និងមានសមត្ថភាពក្រឡុកភេសជ្ជៈច្រើនប្រភេទដោយប្រើពេលតែ ២ នាទី។ នេះបើយោងតាម San Francisco Chronicle។
អតិថិជនទឹកក្រឡុករ៉ូបូត Blendid អាចកុម្ម៉ង់តាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន ឬបញ្ជរថេប្ល៊ិតនៅក្បែរៗខ្លួន។ យោងតាមក្រុមហ៊ុន Blendid បានឲ្យដឹងថា រ៉ូបូតត្រូវបានឌីហ្សាញតាមបច្ចេកវិទ្យារបស់ក្រុមហ៊ុន។
ដោយការប្រើវិធីកុម្ម៉ង់តាមកម្មវិធីទូរស័ព្ទ ឬថេប្ល៊ិត អតិថិជនកុម្ម៉ង់តាមបញ្ជរថេប្ល៊ិតអាចជ្រើសរើសគ្រឿងផ្សំដែលខ្លួនចូលចិត្ដ។ សម្រាប់អតិថិជន តម្លៃនៃការកុម្ម៉ង់ភេសជ្ជៈតាមរយៈរ៉ូបូតស្វ័យប្រវត្ដិនេះមានការចំណាយទាបដោយ Blendid លក់ក្នុងតម្លៃប្រមាណ ៦ ដុល្លារសម្រាប់ទឹកក្រឡុក ១ កែវ។
រ៉ូបូតធ្វើទឹកក្រឡុករបស់ Blendid ក៏មិនសូវថ្លៃប៉ុន្មានដែរ។ ម៉ាស៊ីន ១ គ្រឿងមានតម្លៃ ៧ ម៉ឺនដុល្លារ។
ខណៈរ៉ូបូតនេះអាចជាបច្ចេកវិទ្យាទំនើបចុងក្រោយលើសពីប្រពៃណីលក់ភេសជ្ជៈនាពេលកន្លងមកនៅទីក្រុងសានហ្វ្រានស៊ីស្កូភាពងាយស្រួលនៃការធ្វើ និងបម្រើម្ហូបអាហារស្វ័យប្រវត្ដិគឺជាទំនោរបែបថ្មី។
Cafe X ម៉ាស៊ីនឆុងកាហ្វស្វ័យប្រវត្ដិដែលអាចរចនាកាហ្វេជាច្រើនទំហំ និងច្រើនម៉ូដត្រូវបានដាក់បង្ហាញជា ២ ប្រភេទរួចហើយនៅក្នុងទីក្រុងនេះ។ លើសពីនេះរ៉ូបូតស្រដៀងៗនេះត្រូវបានផលិតឡើងដែលមានសមត្ថភាពធ្វើញ៉ាំបន្លែ និងភីហ្សា៕ HR