ក្រុង​សិង្ហបុរី៖ «រ៉ូបូត​រុក្ខជាតិ» បំពាក់​លើ​ដើម​អន្ទាក់ និង​ដំណាំ​ផ្សេងៗ ដែល​អាច​ប្រាប់​ម្ចាស់​ដំណាំ​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​រុក្ខជាតិ។

របក​គំហើញ​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ក្រោយ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ទំនាក់ទំនង​ជាមួយ​រុក្ខជាតិ។

ក្រុម​អ្នក​ស្រាវជ្រាវ​សិង្ហបុរី​បាន​ភ្ជាប់​រុក្ខជាតិ​ទៅ​កាន់​ខ្សែ​អគ្គិសនី ដើម្បី​គ្រប់គ្រង​ជីពចរ​ខ្សោយ​ដែល​បញ្ចេញ​ដោយ​ពណ៌​បៃតង​នៃ​រុក្ខជាតិ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ប្រើ​បច្ចេកវិទ្យា​ឱ្យ​រុក្ខជាតិ​អន្ទាក់​បិទ​មាត់​របស់​វា​ពេល​បញ្ជា​តាមរយៈ​កម្មវិធី​ទូរស័ព្ទ។

បន្ទាប់​មក ពួក​វា​បាន​ភ្ជាប់​មាត់​របស់​រុក្ខជាតិ​ជាមួយ​ដៃ​រ៉ូបូត​មួយ និង​ឧបករណ៍​ម៉ាស៊ីន​តូច​ដោយ​ចាប់​លួស​កម្រាស់​កន្លះ​មិល្លីម៉ែត្រ និង​ចាប់​កម្ទេចកម្ទី​ដែល​ធ្លាក់។

បច្ចេកវិទ្យា​នេះ​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត «រ៉ូបូត​ដើរ​ដោយ​ថាមពល​រុក្ខជាតិ» ដែល​អាច​បេះ​កន្លែង​ទន់​ផុយ​ស្រួល ដែល​ដៃ​រ៉ូបូត​រឹងៗ​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន។

និស្សិត​ថ្នាក់បណ្ឌិត នៅសិង្ហបុរី ធ្វើការ​ពិសោធ​លើ​ដើមអន្ទាក់​​។ រូបថត AFP

ឈិន ស៊ាវដុង អ្នក​ដឹកនាំ​និពន្ធ​ការ​សិក្សា​ចំពោះ​ការ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា ណានយ៉ាង ​បាន​ប្រាប់ AFP ថា៖ «រ៉ូបូត​ធម្មជាតិ​ទាំង​នេះ​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​រ៉ូបូត​វៃ​ឆ្លាត​ដទៃទៀត ​ដើម្បី​បង្កើត​បាន​ជា​ប្រព័ន្ធ​ដំណើរការ​បែប​កូន​កាត់»។

យ៉ាងណា​មិញ វា​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ផង​ដែរ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អាច​ជំរុញ​ចលនា​ថាមពល​ពី​ការ​បិត​ទមាត់​របស់​រុក្ខជាតិ​អន្ទាក់ តែ​មិន​អាច​ធ្វើ​ឱ្យ​វា​បើក​ឡើងវិញ​បាន ដែល​ជា​ដំណើរការ​ចំណាយ​ពេល ១០ ឬ​ច្រើន​ម៉ោង ​ដើម្បី​ឱ្យ​វា​ប្រតិបត្ដិការ​តាម​ធម្មជាតិ។

វា​អាចឱ្យ​ម្ចាស់ដំណាំ​ដឹងពីព័ត៌មាន និង​ពីបញ្ហា​កើត​លើ​​រុក្ខជាតិ​​។ រូបថត AFP

ប្រព័ន្ធ​ប្រតិបត្ដិការ​ធម្មជាតិ​នេះ​ក៏​អាច​ចាប់​យក​សញ្ញាណ​បញ្ចេញ​ដោយ​រុក្ខជាតិ ជា​តម្រុយ​ដែល​អ្នក​ដាំ​ដំណាំ​នឹង​អាច​រក​ឃើញ​នូវ​បញ្ហា​ចំពោះ​ដំណាំ​របស់​ពួកគេ​នូវ​ពេលវេលា​ដែល​អាច​ស្រោចស្រង់​បាន។

លោក ឈិន បាន​និយាយ​ថា៖ «ដោយ​ការ​ត្រួតពិនិត្យ​សញ្ញាញ​អេឡិចត្រូនិក​រុក្ខជាតិ យើង​ប្រហែល​ជា​អាច​រក​ឃើញ​នូវ​សញ្ញាណ​អវិជ្ជមាន និង​ភាព​មិន​ប្រក្រតី។ កសិករ​នឹង​អាច​រក​ឃើញ​នូវ​បញ្ហា​កើត​ឡើង​ចំពោះ​ដំណាំ​របស់​ខ្លួន»។

ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា បច្ចេកវិទ្យា​ប្រភេទ​នេះ​អាច​មាន​អត្ថប្រយោជន៍ ដោយសារ​ដំណាំ​ប្រឈម​ការ​គំរាមកំហែង​កំពុង​កើន​ឡើង​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ៕ AFP/HR