The Phnom Penh Post Search

Search form

រ៉ូបូត Avatar របស់​កូរ៉េខាងត្បូង ​បោះ​ជំហាន​តេះតះ​លើក​ដំបូង

Content image - Phnom Penh Post
រ៉ូបូត​បញ្ជា​ដោយមនុស្ស​មួយគ្រឿង​តម្លៃជាង ៨ លានដុល្លារ​​​។ Afp

រ៉ូបូត Avatar របស់​កូរ៉េខាងត្បូង ​បោះ​ជំហាន​តេះតះ​លើក​ដំបូង

ក្រុងសេអ៊ូល: រ៉ូបូត​យក្ស​របស់​កូរ៉េខាងត្បូង​ដែលបោះ​ជំហាន​ដើរ​តេះតះ​ដូចកូន​ក្មេងលើក​ដំបូង និង​ធ្វើឲ្យ​រញ្ជួញដី​ដោយសារតែ​ទម្ងន់​របស់វា។

ផលិត​ឡើង​ដោយ​ក្រុមអ្នក​ឯកទេស​ភាពយន្ដ​ប្រឌិត​បែប​វិទ្យា​សាស្ដ្រ រ៉ូបូត​កម្ពស់ ៤ ម៉ែត្រ​ ទម្ងន់ ១,៥ តោន Method-2 ផ្ដើមក្រោក​ឈរ​ក្នុងសាល​ធំមួយ​ក្បែរ​ក្រុង​សេអ៊ូល។

មនុស្សយន្ដ​យក្សមាន​រូបរាង​ដូចជា​រ៉ូបូត​ទាហាន​ដែល​សម្ដែង​ក្នុង​ភាពយន្ដ​ហូលីវូដ​រឿង «Avatar»។

វា​ត្រូវបាន​ចាត់ទុក​ជា​រ៉ូបូត​ដំបូង​បំផុត​ក្នុងលោក​ដែល​ផលិត​ឡើង​នៅ​ក្រុមហ៊ុន​រ៉ូបូត​កូរ៉េខាង​ត្បូង Hankook Mirae Technology ដែលក្រុម​វិស្វករ​ ៣០ នាក់​ខិតខំ​ធ្វើការ​សាកល្បង​ច្រើន​លើក​ច្រើនសា​កាលពី​រសៀល​ថ្ងៃអង្គារ។

អគ្គនាយក​ក្រុមហ៊ុន លោក យ៉ាង ជិនហូ បាន​និយាយ​ថា៖ «រ៉ូបូត​យើង​គឺជា​រ៉ូបូតដើរ​ដំណើរ​មនុស្ស​ដំបូង​បំផុត​ ហើយ​វាត្រូវ​បានកសាង​ដើម្បី​លុកលុយ​តំបន់​លំបាក​បំផុត​ដែល​មនុស្ស​មិនអាច​ទៅដល់»។

អ្នកបញ្ជា​អង្គុយ​ក្នុងខ្លួន​រ៉ូបូត​ធ្វើចលនា​ដែល​ត្រូវបាន Method-2 ​រ៉ូបូត​ត្រាប់​តាម​ ដោយ​ដៃដែក​របស់វា​ម្ខាងមាន​ទម្ងន់ ១៣០ គីឡូក្រាម​។

លោក យ៉ាង ដែលមាន​ក្ដីសុបិន​ផលិត​រ៉ូបូត​តាំងពី​ក្មេង បាននិយាយ​ថា លោក​វិនិយោគ​ប្រាក់ ២០០ លានដុល្លារ​ក្នុងគម្រោង​នេះ​តាំងពី​ឆ្នាំ ២០១៤​ ដើម្បី​នាំយក​តួអង្គ​ក្នុងភាពយន្ដ​ និង​គំនូរ​ជីវចល​មកកាន់​ពិភពពិត។

បច្ចុប្បន្ន​ វាមិន​ទាន់ច្បាស់​ថា រ៉ូបូត​នេះនឹង​ត្រូវបាន​ប្រើ​យ៉ាង​ដូចម្ដេច​ទេ តែវា​ត្រៀមខ្លួន​បង្ហាញ​វត្ដមាន​លើ​ទីផ្សារ​នៅបំណាច់​ឆ្នាំ ២០១៧ ក្នុងតម្លៃ ១ គ្រឿង ៨,៣ លានដុល្លារ៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​