ក្រុងឡុងដ៍: រ៉ូ​បូត​ស្វ័យ​ប្រ​វ​ត្ដិ​អាច​រត់​ដឹក​ម្ហូបអាហារ​ដល់​តុ​របស់​អ្នក​នៅ​ដំណាច់​ឆ្នាំ​នេះ។ Starship Technologies គ្រោង​លក់​រ៉ូបូត ១០០០ គ្រឿង​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នៅ​ចុង​ឆ្នាំ ២០១៨។

វា​អាច​ក្លាយជា​សេវាកម្ម​ដឹកជញ្ជូន​ស្វ័យ​ប្រវត្ដិ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​រ៉ូបូត មាន​សមត្ថភាព​បំពេញ​កិច្ចការ​បាន​ជា​ច្រើន។

ផលិតឡើង​ដោយ​អ្នកបង្កើត Skype ក្រុមហ៊ុន​បាន​បោះទុន​រួមគ្នា​ជាមួយ​ទឹក​ប្រាក់ ១៧ លាន​ដុល្លារ។ រ៉ូបូត Starship កម្ពស់ ៥៥ សង់​ទីម៉ែត្រ និង​ប្រវែង ៧០ សង់​ទីម៉ែត្រ ត្រូវ​បាន​រចនា​ដោយ​មាន​ថត​សម្រាប់​ដាក់​ម្ហូប​អាហារ​ធំ​មួយ ដែល​មាន​ទំហំ​ស្មើ​នឹង​ថង់​ចាប់​ហួយ​ចំនួន។ វា​បំពាក់​កង់ ៦ គ្រាប់​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្ដិ​ទាំង​ស្រុង។ បុគ្គលិក​អាច​ផ្ដល់​គោល​ដៅ​ជាក់​លាក់​តាម​ផែនទី (ដូច Uber) ដើម្បី​បង្ហាញ​ទីតាំង​រួច​ជ្រើស​រើស​មុខ​ម្ហូប​ដែល​ពួកគេ​ចង់​កុម្ម៉ង់។

វា​មាន​ថត​សុវត្ថិភាព ដែល​អាច​ផ្ទុក​ម្ហូបអាហារ​ទម្ងន់ ១០ គីឡូក្រាម និង​ដឹកជញ្ជូន​ឲ្យ​អតិថិជន​តាមរយៈ​តំណ​ជាមួយ​កម្មវិធី​ទូរស័ព្ទ។ ពួកវា​មាន​កង់ ៦ គ្រាប់ និង​អាច​ធ្វើ​ដំណើរ​ល្បឿន​រហូត​ដល់ ៦,៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រ៉ូ​បូត​មិន​សុទ្ធតែ​ត្រូវបាន​ប្រើ​សម្រាប់​ដឹកជញ្ជូន​ម្ហូប​នោះទេ នៅតាម​គ្រឹះស្ថាន​នានា ក៏​ប្រើ​វា​សម្រាប់​ដឹក​ជញ្ជូន​សម្ភារ​សិក្សា​ផ្សេងៗ​ផង​ដែរ។

លោក ហា លី ជា​នាយក​គ្រប់គ្រង Lifecycle នៅ Intuit បាន​និយាយ​ថា៖ «ជាទូទៅ ខ្ញុំ​ខកខាន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពីព្រោះ​ខ្ញុំ​ប្រញាប់​ទៅ​ធ្វើ​ការ តែ​សេវាកម្ម​នេះ​បាន​ឲ្យ​ខ្ញុំ​មាន​អាហារ​ទំពា​ម្ដង​ទៀត»៕HR