ក្រុងអាំស្ទែរដាំ: ដើម្បី​ឲ្យ​ប្រាកដថា ឆ្កែ​របស់​លោក​មិន​ចាំបាច់​រត់​ចូល​ផ្ទះ​នៅ​មាត់​ទ្វារ​ចាំ​យូរ វិស្វករ​ហូឡង់​ម្នាក់​បាន​ផលិត​ឧបករណ៍​ស្កេន​ទម្រង់​មុខ ដែល​ស្គាល់​ឆ្កែ និង​ផ្ញើ​ឲ្យ​លោក ដូច្នេះ លោក​អាច​ឲ្យ​វា​ចូល​ផ្ទះ​បាន។

លោក អា​កៃ ហ្គា​រ៉ូ ដែលជា​វិស្វករ​សូហ្វវែរ WeTransfer នៅ​ប្រទេស​ហូ​ឡង់ មិនមាន​រូង​ឆ្កែ​ឆ្មា​នៅ​មាត់​ទ្វារ។

ដូច្នេះ រៀងរាល់​ពេលដែល​ឆ្មា​របស់​លោក​ចង់​ចូល​ផ្ទះ វា​ត្រូវ​រង់ចាំ​រហូតដល់​លោក ឬ​ភរិយា​ដឹងខ្លួន​ថា វា​រង់ចាំ​នៅ​មាត់​ទ្វារ។ ទម្លាប់​នេះ​មិនល្អ​ប្រពៃ​នោះ​ទេ ទើប​លោក​បាន​សម្រេច​ចិត្ដ​ប្រើ​ជំនាញ​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ជំនួស​ឲ្យ​ការដំឡើង​រូង​ទ្វារ​ឆ្មា​អត់​ទាន់​សម័យ លោក​បាន​រិះរក​វិធី​កាន់តែ​ទំនើប​ដោយ​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត សេន​ស័រ​ស្គាល់​ចលនា សូហ្វវែរ​ស្កេន​ទម្រង់​មុខ និង​កម្មវិធី​ផ្ញើសារ​ថែម​ទៀត។ លោក​អ្នក​អាច​គិតថា វា​ច្រើន​លើស​ពេក​ហើយ តែ​លោក អាកៃ អះអាង​ថា លោក​ចំណាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ផលិត​ឧបករណ៍​នេះ ដោយសារ​សម្ភារ​ទាំង​អស់​សុទ្ធ​តែ​មាន​លក់​ស្រាប់។

បញ្ហា​ចោទ​គឺថា​ទាំង​លោក និង​ភរិយា មិនអាច​ឈរ​ចាំ​បើកទ្វារ​ឲ្យ​ឆ្មា​តែ​រហូត​នោះ​ឡើយ។

លោក​និយាយ​ថា៖ «យើង​ត្រូវ​ការដឹង​ពេល​ឆ្មា​មក​ដល់។ ដូច្នេះ យើង​អាច​បើក​ទ្វារ​ឲ្យ​វា​ចូល ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ។ ពេល​ឧបករណ៍​នេះ​ចាប់​បាន​ចលនា​របស់​ឆ្មា វា​នឹង​បញ្ចូល​រូបភាព​ទៅ​កាន់​សូហ្វវែរ​ស្កេន​ទម្រង់​មុខ រួច​ត្រួត​ពិនិត្យ​អត្ដ​សញ្ញាណ​ឆ្មា​ដោយ​សំអាង​លើ​រូបភាព​មាន​ស្រាប់»៕HR