ក្រុង​គូឡាឡាំពួ៖ ដោយ​មាន​សមត្ថភាព​ដង​សំរាម​ចេញ​ពី​ទន្លេ​ម៉ាឡេស៊ី​ ដើម្បី​បញ្ឈប់​ការ​ហូរ​ចូល​សមុទ្រ សាឡង់​បំពាក់​ថាមពល​សូឡា​ឈ្មោះ «​អ្នក​រារាំង​» គឺ​ជា​អាវុធ​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កាក​សំណល់​ប្លាស្ទិក​លើ​ផ្ទៃ​ទឹក​នៅ​ជុំវិញ​ពិភព​លោក​។

សំរាម​ត្រូវ​បាន​បោះ​ចោល​ចូល​សមុទ្រ និង​ទន្លេ​ក្នុង​បរិមាណ​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​ ដែល​បាន​បំពុល​ដល់​ជម្រក​ក្នុង​ទឹក បង្ក​គ្រោះ​ថ្នាក់​ដល់​ជិវិត​សត្វ​សមុទ្រ និង​សង្គ្រោះ​តំបន់​ធ្លាប់​ទាក់ទាញ​ចិត្ដ​ទេសចរ។

ប្លាស្ទិក​ប្រមាណ ៨​ តោន បាន​ធ្លាក់​ចូល​មហាសមុទ្រ​រៀង​រាល់​ឆ្នាំ ចាប់​ពី​ទុយោ​បឺត​រហូត​ដល់​កាក​សំណល់​ផ្សេងៗ​ទៀត ​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង។ នេះ​បើ​យោង​តាម​ក្រុម​អភិរក្ស Ocean Conservancy មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។

សំរាម​ភាគ​ច្រើន​ជា​ប្លាស្ទិក រួមមាន​សម្បក​កង់ឡាន និង​តុក្កតា​ផង​ដែរ​​។ រូបថត AFP

ខណៈ​រដ្ឋាភិបាល​ និង​ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​ព្យាយាម​ទប់ទល់​នឹង​កំណើន​នីវ៉ូ​ទឹក​សមុទ្រ​ ​អង្គការ​ហូឡង់​មួយ The Ocean Cleanup ​បាន​នឹក​ឃើញ​ដំណោះ​ស្រាយ​ដ៏​វៃ​ឆ្លាត។ សាឡង់​ប្រវែង ២៤ ម៉ែត្រ​ស្រដៀង​នឹង​ផ្ទះ​ទូក​ចល័ត​ និង​ប្រើ​រនាំង​ត្រង​ដង​កាក​សំណល់​អណ្ដែត​លើ​ផ្ទៃ​ទឹក​។ សំរាម​ដែល​ភាគ​ច្រើន​ជា​ប្លាស្ទិក​ត្រូវ​ដង​ចូល​មាត់​សាឡង់​ ដែល​ដំណើរការ​ស្វ័យ​ប្រវត្ដិ​ និង​ស្ងៀមស្ងាត់​ អាច​ប្រមូល​កាក​សំណល់​រហូត​ដល់ ៥០ តោន ​ក្នុង ​១ ​ថ្ងៃ​។

ប្លាស្ទិក​ ៨០ ភាគរយ ដែល​ធ្លាក់​ចូល​សមុទ្រ​ បាន​ហូរ​ឆ្លង​កាត់​ ១ ០០០ ទន្លេ​នៅ​ទូទាំង​ពិភព​លោក​។ ​ក្រុម​ការងារ​ដែល​រំពឹង​ថា ថ្ងៃ​ណា​មួយ​នឹង​មាន​សាឡង់​ស្ថានីយ​ធំ​ប្រមូល​សំរាម​តាម​ដង​ផ្លូវ​ទឹក​ទាំង​អស់​នេះ​។

អ្នក​នាំពាក្យ Joost Dubois បាន​និយាយ​ដោយ​ត្រូវ​សម្រេច​ការងារ​ឲ្យ​បាន​រយៈពេល ៥ ឆ្នាំ​ថា​៖ «​យើង​ដឹង​ថា​គោលដៅ​ទន្លេ​ ១ ០០០ ពិត​ជា​មហិមា​ តែ​វា​ពិត​ជា​ចាំបាច់​​។ ​យើង​បាន​ប្រមែប្រមូល​សម្បក​កង់​ឡាន​ តុក្កតា ​និង​របស់​​របរ​ដែល​​​ភាគ​ច្រើន​ជា​ប្លាស្ទិក​​»៕ AFP/HR