
ភ្នំពេញៈ សម្រាប់មិត្តនារីដែលពេញនិយមនឹងប្រើប្រាស់នូវទូរស័ព្ទស្មាតហ្វូន ដែលមានភាពទាក់ទាញនិងការរចនាម៉ូដបែបទាន់សម័យនោះឥឡូវនេះក្រុមហ៊ុន Samsung បានចេញនូវទូរស័ព្ទស៊េរីថ្មីមួយដែលរចនាឡើងសម្រាប់តម្រូវចិត្តមិត្តនារីៗប្រើប្រាស់គឺទូរស័ព្ទប្រភេទ Sumsung LaFleur ចំនួន៤ស៊េរី។
ក្រៅពីទូរស័ព្ទទាំងបួនម៉ូដែលក៏មាន Tablet ផងដែរ ដោយមានការរចនាពិសេសអមទៅដោយសម្បក Tablet និងទូរស័ព្ទរចនារូបផ្កានិងពណ៌ស្រស់ៗកាន់តែទាក់ទាញ។ម៉ូដែលស៊េរីទាំងបួននោះរួមមាន GalaxyTab 2 7.0អ៊ិញ, Galaxy S III mini, Galaxy Y និងប្រភេទទូរស័ព្ទបត់ម៉ាកC3520។ ក្រៅពីនេះយុវនារីទាំងអស់អាចទាញយកកម្មវិធីជាច្រើនពី Google Play ជាពិសេសនោះគឺកម្មវិធីសម្រាប់តាមដានសុខភាពរបស់អ្នកផ្ទាល់ដូចជាកម្ពស់ទម្ងន់ របបអាហារនិងបរិមាណកាឡូរីជាដើម។ លោកអ្នកអាចរកទិញបាននៅគ្រប់សាខាហាងទំនើបសាំស៊ុងនិងតាមបណ្តាហាងចែកចាយដទៃផ្សេងទៀតអមដោយការធានារយៈពេលពេញ១ឆ្នាំ។
លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរស័ព្ទនិងព័ត៌មានវិទ្យានៃសាខាថៃ Samsungអេឡិចត្រូនិកប្រចាំកម្ពុជានិយាយថា៖«ការបន្ថែមជម្រើសកាន់តែច្រើននេះ គុណភាពនៅល្អដូចដើម។ La Fleur ចំនួន៤ស៊េរីនេះគឺធ្វើទៅតាមការចង់បានពីសំណាក់យុវនារីកម្ពុជាទាន់សម័យ»។
លោកបន្តថា ការរចនាកាន់តែល្អទាំងសម្បកពណ៌ និងមុខងារមួយចំនួនទៀតគឺសំដៅទៅរកភាពស៊ីចង្វាក់បង្កើនភាពទាក់ទាញពីលើបច្ចេកវិទ្យាអស្ចារ្យដែលមានស្រាប់។ម្យ៉ាងមិត្តយុវវ័យកម្ពុជាភាគច្រើនក្រៅពីអភិវឌ្ឍខ្លួនដើរឲ្យទាន់ឧស្សាហកម្មបច្ចេកវិទ្យាពួកគេបានបន្ថែមការតុបតែងលើឧបករណ៍ទំនើបៗមិនថាទូរស័ព្ទTabletម៉ាស៊ីនកុំព្យូទ័រឬផលិតផលអេឡិចត្រូនិក មួយចំនួននោះទេ។ ឈរលើមូលហេតុកាត់បន្ថយការចំណាយពេលវេលានិងប្រាក់កាសលើAccessory យុវវ័យកម្ពុជាបូករួមទាំងគំនិតច្នៃប្រឌិតឈានឡើងរបស់Samsung ក្រុមហ៊ុនក៏បានសម្រេចចិត្តបន្ថែមនូវការរចនាសម្រាប់មិត្តនារីៗលើផលិតផលផ្ទាល់តែម្ដង៕