The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សុនខ​យន្ដ​ ដើរ​ល្បាត​អ្នក​មិន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​សិង្ហបុរី




សុនខ​យន្ដ​ ដើរ​ល្បាត​អ្នក​មិន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​សិង្ហបុរី

Content image - Phnom Penh Post
សុនខ​យន្ត​ឃ្លាំ​មើល និង​ដាស់តឿនមនុស្ស​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​។ រូបថត AFP

សុនខ​យន្ដ​ ដើរ​ល្បាត​អ្នក​មិន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​សិង្ហបុរី

ក្រុង​សិង្ហបុរី៖ សុនខ​​រ៉ូបូត​ពណ៌​លឿង​ ​១ គ្រឿង​ឈ្មោះ «​Spot» ដែល​មាន​ភាព​ល្បីល្បាញ​តាម​អនឡាញ​ចំពោះ​សមត្ថភាព​រាំ​បទ​ចម្រៀង​​ដ៏​​ពេញ​និយម «Uptown Funk» ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ល្បាត​ក្នុង​ឧទ្យាន​ ​១ និង​ធានា​ថា មនុស្ស​ត្រូវ​គោរព​គោល​ការណ៍​រក្សា​គម្លាត​សុវត្ថិភាព​ជាប់​ជានិច្ច​។

ឆ្កែ​យន្ដ​ត្រូវ​បាន​បញ្ជា​ពី​ចម្ងាយ និង​អាច​ហក់​លោត​គ្រប់​សណ្ឋាន​ដី​ ដែល​ក្រុម​អ្នក​ផលិត​បាន​និយាយ​ថា វា​អាច​ទៅ​ដល់​ទី​កន្លែង ដែល​រ៉ូបូត​ប្រើ​កង់​មិន​អាច​ទៅ​ដល់​។

ខណៈ​កំពុង​ដើរ​ល្បាត​តាម​ឧទ្យាន​ Spot ដែល​​មាន​ឈ្មោះ​ដូច​ឆ្កែ​ក្នុង​ភាពយន្ដ​ដ៏​ពេញ​និយម​បាន​ប្រើ​កាមេរ៉ា​វាយ​តម្លៃ​ចំនួន​ភ្ញៀវ​ចូល​លេង​សួន​។

រ៉ូបូត​ឆ្កែ​នឹង​​ស្រែក​ប្រាប់​អ្នក​រត់​ និង​ដើរ​ហាត់​ប្រាណ​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​ ដើម្បី​កំហិត​នៃ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរីដ ​១៩។

សុនខ​ឆ្កែ​បាន​ស្រែក​ព្រមាន​អ្នក​ដំណើរ​​ថា​៖ «សម្រាប់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​​អ្នក​នៅ​ជុំវិញ​ខ្លួន សុំ​មេត្ដា​រក្សា​គម្លាត​យ៉ាង​តិច ​១ ម៉ែត្រ​ពី​គ្នា​។ សូម​អរគុណ​!»។

Spot ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ល្បាត​តាម​ឧទ្យាន​ប្រវែង ៣ គីឡូម៉ែត្រ ក៏​បំពាក់​សេនស័រ​ ដើម្បី​ធានា​ថា វា​មិន​ប៉ះពារ​មនុស្ស។

អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អាមេរិក Boston Dynamics ឆ្កែ Spot ល្បី​លើ​វីដេអូ​ ដែល​បង្ហាញ​កាយវិការ​រាំ​តាម​ចង្វាក់​ភ្លេង​របស់​តារា​ចម្រៀង Mark Ronson និង​ត្រូវ​បាន​ទស្សនា​ជាង ៦,៨ លាន​ដង​លើ​យូធូប​។

ការ​ល្បាត​នា​ពេល​ថ្មីៗ​នេះ អ្នក​ដំណើរ​ចង់​ដឹង​ចង់​ឃើញ​បាន​នាំ​គ្នា​ឈប់​​មើល Spot ខណៈ​ឆ្មាំ​ល្បាត​ជើង ៤ ដើរ​ឆ្លង​កាត់​ និង​នាំ​គ្នា​លើ​ទូរស័ព្ទ​ដៃ​​របស់​ខ្លួន​ថត​រូប​ឆ្កែ​យន្ត​​នេះ។

លោក ​ហ្គូ ហ្វេង​មិន​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន ​ដែល​បាន​​ដើរ​លេង​ក្នុង​សួន​បាន​និយាយ​ថា រ៉ូបូត​​ពិត​ជា​ឃ្យូត និង​ចេះ​កំណត់​ដឹង​អំពី​ចំនួន​មនុស្ស​ក្នុង​សភាព​ជួប​ជុំ​ខុស​ពី​គោលការណ៍​ថែម​ទៀត​»។

ទោះជា​យ៉ាង​ណា អ្នក​ដំណើរ​ខ្លះ​ទៀត​មិន​រីករាយ​នឹង​វត្តមាន​ឆ្កែ​យន្ត​​នេះ​ទេ។

សាយមិន ណេអូ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ដូច​ជា​ ស្រៀវៗ ដូច​មាន​​អ្វី​តាម​ឃ្លាំមើល​ខ្ញុំ ហើយ​មិន​ដឹង​ថា​​នឹង​មាន​អ្វី​កើត​ឡើង​បើ​វា​មក​ជិត​ខ្ញុំ»។

អាជ្ញាធរ​សិង្ហបុរី​បាន​បញ្ជាក់​ថា ឆ្កែ​យន្ត​នេះ​មិន​បៀតបៀន​សិទ្ធិ​ឯកជន​បុគ្គល​នោះ​ទេ៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍